វីតាមីនធម្មតា និង វីតាមីន របស់ស្ត្រីមុនពេល សម្រាល គឺមានសុវត្ថិភាព ក្នុងអំឡុងពេល មានផ្ទៃពោះ និង អាចមានប្រយោជន៍ជាច្រើន។ ស្ត្រីដែល មានផ្ទៃពោះ ឬ ស្ត្រីដែលចង់បានកូន គួរតែប្រើប្រាស់វីតាមីនជាប្រចាំជារៀងរាល់ថ្ងៃ ឬ វីតាមីនរបស់ស្ត្រីមុនពេល សម្រាល ដែលមាន យ៉ាងហោចណាស់ ៤០០ ម៉ាយក្រូក្រាម នៃ អាស៊ីត ហ្វូលីក (folic acid)។

វាគឺជាការល្អបំផុត ដែលអ្នកគួរតែចាប់ផ្តើម ទទួលទានវីតាមីនទាំងនេះ មុនពេលមានផ្ទៃពោះ ឬ ប្រសិនបើអ្នក និងអាចក្លាយជាអ្នកមានផ្ទៃពោះ។ អាស៊ីត ហ្វូលីក អាចកាត់បន្ថយ ឱកាសនៃភាពមិនប្រក្រតីរបស់ បំពង់ដែលជាអ្នកបង្កើត ខួរក្បាល និង ឆ្អឹងកងខ្នង ដូចជា spina bifida ដែលធ្វើឱ្យឆ្អឹងកងខ្នង ឬ ខួរក្បាលបង្កើតមកមានលក្ខណៈមិនត្រឹមត្រូវ។
គួរមើលព័ត៌មាន របស់អ្នក ទៅលើអាស៊ីត ហ្វូលីក។ ជាតិដែក អាចជួយបងា្ករ ការខ្វះគ្រាប់ឈាម ( ធ្វើឱ្យមានភាពស្លកសាំ្លង )។ វាជាការដែលសំខាន់ ដែលអ្នកទទួល កម្រិតរបស់វីតាមីន តាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត របស់អ្នក។ ការទទួលវីតាមីនច្រើនពេក ក៏អាចធ្វើឱ្យប៉ះពាល់ដល់ ទារក របស់អ្នកផងដែរ។ ឧទហរណ៍ទទួលកម្រិតដ៏ខ្ពស់ នៃ វីតាមីន A អាចធ្វើឱ្យមាន ពិការភាពពីកំណើតយ៉ាងធ្ងន់ធ្ងរ៕