នៅក្នុងត្រីមាសដំបូង, ការប្រែប្រួលអរម៉ូនអាចបណ្តាលអោយចង្អោរ និងក្អួត។ នេះគឺហៅថាជាអាការៈចាញ់កូន ទោះបីជាវាអាចកើតមានគ្រប់ពេលក៏ដោយ។ ការចាញ់កូនជាធម្មតានឹងបាត់ទៅវិញម្តងបន្តិចពេលដល់ត្រីមាសទី២។

អ្វីដែលអាចជួយៈ
- ញ៉ាំអាហារតិចៗជំនួសអោយការញ៉ាំអាហារទាំងបីពេលដើម្បីទុកអោយក្រពះរបស់អ្នកនៅទទេ
- កុំគេងរាបក្រោយពីញ៉ាំអាហារ
- ញ៉ាំអាហារដែលមានជាតិខ្លាញ់តិច និងងាយស្រួលរំលាយ ដូចជាបាយ និងចេកជាដើម
- ក្រេបទឹក, តែ ឬភេសជ្ជៈបន្តិច
- ជៀសវាងក្លិនដែលរំខានដល់ក្រពះរបស់អ្នក
សូមពិគ្រោះជាមួយនឹងគ្រូពេទ្យប្រសិនបើអ្នកមានរោគសញ្ញាផ្តាសាយមកជាមួយដែលអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរបន្ថែម។អ្នកអាចមានការក្អួតចង្អោរខ្លាំងជារៀងរាល់ថ្ងៃ៕