Join with Health.com.kh on Telegram

​វេជ្ជបណ្ឌិត គ្រីស្តូហ្វឺ អូ​ឈ្នឺ (Christopher Ochner, PhD) ដែល​ជា​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​ខាង​ផ្នែក​អាហារូបត្ថម្ភ  និយាយថា “​វា​គឺជា​របស់​មួយ​ដែល​ផ្តល់​សុខភាព​ល្អ​បំផុត​ដែល​ខ្ញុំ​ចង់​យកមក​ផឹក​។ តែ​បៃតង​គឺជា​អាហារ​ដ៏​អស្ចារ្យ​បំផុត​”​។


​កាលពី ២០​ឆ្នាំមុន ការសិក្សា​រាប់ពាន់​ហើយ​ដែល​បាន​បង្ហាញ​អំពី​អត្ថប្រយោជន៍​របស់​តែ​បៃតង​នេះ​។

​កោសិការ​មាន​សុខភាព​ល្អ​

​ហេតុអ្វី​បានជា​តែ​បៃតង​ល្អ​ចំពោះ​អ្នក​? វេជ្ជបណ្ឌិត បេត រៀ​ដុន (Beth Reardon, RD) អ្នកជំនាញ​ខាង​អាហារូបត្ថម្ភ នៅ​ប៊ូ​ស្តុន និយាយថា “​នោះ​ដោយសារតែ​សារធាតុ Catechin របស់​តែ​បៃតង​”​។ សារធាតុ​មួយ​នេះ​គឺជា​អង់​ទី​អុកស៊ី​ដង់​ដែល​ជួយ​ប្រឆាំងនឹង បង្ការ​កុំអោយ​កោសិការ​ខូចខាត​បាន​។ តែ​បៃតង​មិន​ត្រូវ​បាន​កែច្នៃ​អ្វី​ច្រើន​ទេ​មុន​ពេល​គេ​យក​វា​មក​ឆុត​ក្នុង​ពែ​ក ដូច្នេះ​វា​សម្បូរ​សារធាតុ Catechin នេះ​ណាស់​។

​សុខភាព​បេះដូង​

​តែ​បៃតង​ត្រូវបាន​គេ​បង្ហាញ​អោយដឹងថា ជួយ​ពង្រឹង​ដល់​លំហូរ​ឈាម និង​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​។ ការសិក្សា​ឡើង​វិញ​ទៅ​លើ​ការសិក្សា​ជាច្រើន​ក្នុង​ឆ្នាំ ២០១៣ បាន​រកឃើញថា តែ​បៃតង​បាន​ជួយ​បង្ការ​ជំងឺ​ដែល​ទាក់ទង​នឹង​ជំងឺ​បេះដូង​ដោយ​ចាប់​ពី​ជំងឺ​លើស​សម្ពាធ​ឈាម​ខ្ពស់​ដល់​ការ​ខ្សោយបេះដូង​ឯណោះ​។

​សុខភាព​ខួរក្បាល​
​អ្វី​ដែល​ល្អ​ចំពោះ​បេះដូង​ច្រើន​តែ​ល្អ​ចំពោះ​ខួរក្បាល​ដែរ ហើយ​ខួរក្បាល​របស់​អ្នកត្រូវការ​សរសៃឈាម​ដែល​មាន​សុខភាព​ល្អ​។ ការសិក្សា​មួយ​របស់​ប្រទេស​ស្វីស​តាមរយៈ​ការថត MRI បាន​រកឃើញថា អ្នក​ដែល​ផឹក​តែ​បៃតង​មាន​សកម្មភាព​ក្នុង​តំបន់​ផ្តល់​ការចងចាំ​របស់​ខួរក្បាល​បានល្អ​ជាង​មុន​។ តែ​បៃតង​ក៏​ត្រូវបាន​គេ​បង្ហាញ​ទៀត​ថា ជួយ​ទប់ស្កាត់​ការបង្កើត​កំណក​ឈាម​ដែល​ជាប់ទាក់ទង​នឹង​ជំងឺ​វង្វេងស្មារតី​ពេល​ចាស់ជរា​ដែរ​។

​ជំងឺ​ទឹកនោម​ផ្អែម​
​តែ​បៃតង​ហាក់បីដូច​ជា​ជួយ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​អ្នកជំងឺ​ទឹកនោម​ផ្អែម​អោយមាន​លំនឹង​។ ដោយសារ​តែ​សារធាតុ Catechins ជួយ​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល និង​សម្ពាធ​ឈាម ដូច្នេះ​វា​ក៏​អាច​ជួយ​ការពារ​ការខូចខាត​ដោយសារ​តែ​របប​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​បាន​ដែរ​។

​សម្រក​ទម្ងន់​
​តែ​បៃតង​អាច​ជួយ​បង្កើន និង​ផ្លាស់ប្តូរ​ការរំលាយ​អាហារ​បាន ដូច្នេះ​អ្នកនឹង​អាចរំលាយ​ជាតិ​ខ្លាញ់​បាន​កាន់តែ​ច្រើន​។ ការសិក្សា​បាន​បង្ហាញ​អោយដឹងថា តែ​បៃតង​ក៏​អាច​ជួយ​សម្រួល​ទម្ងន់​បាន​ដែរ​នៅ​ពេល​អ្នក​ចង់​សម្រក​វា​។​

​តួនាទី​ជំងឺមហារីក​
​ការសិក្សា​ទៅលើ​ឥទ្ធិពល​របស់​តែ​បៃតង​ចំពោះ​ជំងឺមហារីក​ត្រូវបាន​ដាក់បញ្ចូល​គ្នា​។ ប៉ុន្តែ​តែ​បៃតង​ត្រូវបាន​គេ​ស្គាល់​ថា​ជា​កោសិការ​បន្ថែម​ការផ្តល់​នូវ​សុខភាព​គ្រប់​ដំណាក់កាល​នៃ​ការលូតលាស់​ទាំងអស់​។ មាន​ការណែនាំ​មួយ​ចំនួន​ដែល​តែ​បៃតង​អាចជួយ​បំផ្លាញ​កោសិការ​មហារីក​បាន​។

​បន្ថយ​ស្ត្រេ​ស​
​ការ​ក្រេប​ទឹកតែ​តិចៗ​ជួយ​អោយ​អ្នក​អាច​បន្ធូរ​អារម្មណ៍​បាន នេះ​ដោយសារ​តែ​ឥទ្ធិពល​របស់ សារធាតុ​អាមីណូអាស៊ីត​ដែល​ឈ្មោះ​ថា Theanine៕