ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុងថ្ងៃនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ថ្ងៃនេះ អ្នកមិនគួរទៅកន្លែងដែលអ្នកមិនសូវស្គាល់ឡើយ ព្រោះអាចកើតមានបញ្ហាគ្រប់ពេល។ ពណ៌សំណាង គឺពណ៌មាស។ លេខសំណាង គឺលេខ៩។
ឆ្នាំឆ្លូវ
ថ្ងៃនេះ លាភផ្នែកទ្រព្យរបស់អ្នកមិនល្អឡើយ ដោយអ្នកគួរតែថែរក្សាទ្រព្យឲ្យគង់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ៣។
ឆ្នាំខាល
ថ្ងៃនេះ ទ្រព្យអ្នកនឹងងាយធ្លាយខ្លាំងណាស់ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ២។
ឆ្នាំថោះ
ថ្ងៃនេះ ទេវតាទ្រព្យបានមកដល់ហើយ ដោយនាំទាំងទ្រព្យ និងលាភមកឲ្យអ្នក។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ៥។
ឆ្នាំរោង
ថ្ងៃនេះ អ្នកគួរតែប្រមូលអារម្មណ៍ឲ្យមូលដើម្បីបំពេញការងារ ព្រោះអ្នកអាចបាត់បង់ទ្រព្យគ្រប់ពេល។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ៩។
ឆ្នាំម្សាញ់
ថ្ងៃនេះ អ្នកមិនគួរធ្វើការបណ្តាក់ទុនទេ ព្រោះអ្នកមិនអាចទទួលបានផលឡើយ។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨។
ឆ្នាំមមី
ថ្ងៃនេះ បើអ្នកចេះប្រើទំនាក់ទំនងល្អជាមួយអ្នកដទៃ អ្នកនឹងអាចចំណេញបានប្រាក់ខ្ពស់ចូលមក។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៤។
ឆ្នាំមមែ
ថ្ងៃនេះ ជាឱកាសល្អក្នុងការចំណេញបានប្រាក់ចូលមក។ ពណ៌សំណាង គឺពណ៌ក្រហមចាស់។ លេខសំណាង គឺលេខ៩។
ឆ្នាំវក
ថ្ងៃនេះ អ្នកគួរតែប្រឹងឲ្យអស់ពីសមត្ថភាព ទើបអាចទទួលបានផលចូលមក។ ពណ៌សំណាង គឺពណ៌បៃតងចាស់។ លេខសំណាង គឺលេខ១។
ឆ្នាំរកា
ថ្ងៃនេះ អ្នកគួរតែប្រយ័ត្នគ្រប់រឿង ព្រោះរាសីអ្នកមានសភាពធម្មតា។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៦។
ឆ្នាំច
ថ្ងៃនេះ អ្នកគួរតែប្រឹងឲ្យអស់ពីសមត្ថភាព ទើបអាចមានរឿងល្អចូលមកបាន។ ពណ៌សំណាង គឺពណ៌ខៀវ។ លេខសំណាង គឺលេខ២។
ឆ្នាំកុរ
ថ្ងៃនេះ លាភអ្នកឡើងខ្ពស់ណាស់ ដោយធ្វើឲ្យអ្នកអាចចំណេញបានច្រើន។ ពណ៌សំណាង គឺពណ៌ត្នោត។ លេខសំណាង គឺលេខ២៕