នំគឺជាប្រភេទនៃអាហារដែលកុមារចូលចិត្តយកមកផ្ទះ។ ប៉ុន្តែនំទាំងនោះអាចមាននូវមេរោគជាច្រើនលាន។
កុមារមិនតែងតែស្តាប់នៅពេលដែលអ្នកប្រាប់ពួកគេអោយលាងដៃរបស់ពួកគេមុននឹងញ៉ាំអាហារ, ក្រោយពីចូលបន្ទប់ទឹក ឬនៅពេលដែលពួកគេចូលមកក្នុងផ្ទះវិញនោះទេ។ ប៉ុន្តែវាគឺជាសារមួយដែលមានតម្លៃ។ ការលាងដៃគឺជាមធ្យោបាយល្អបំផុតដើម្បីការពារមេរោគពីការរាលដាល និងការពារកូនរបស់អ្នកកុំអោយឈឺ។
មេរោគអាចត្រូវបានចម្លងក្នុងមធ្យោបាយជាច្រើនដែលរួមមានៈ
- ការប៉ះនឹងដៃមិនស្អាត
- ការប្តូរខោទឹកនោមមិនស្អាត
- តាមរយៈទឹក ឬអាហារដែលមានមេរោគ
- តាមរយៈតំនក់ទឹកតូចៗដែលត្រូវបានបញ្ចេញអំឡុងពេលក្អក ឬកណ្តាស
- តាមរយៈការប៉ះពាល់ទៅនឹងទឹកនៅក្នុងខ្លួនរបស់អ្នកដែលមានជំងឺ
នៅពេលដែលកុមារមកប៉ះពាល់នឹងមេរោគ, ពួកគេអាចក្លាយជាឆ្លងដោយមិនដឹងខ្លួនដោយការប៉ះភ្នែក, ច្រមុះ ឬមាត់។ ការលាងសម្អាតដៃអោយបានស្អាតល្អ គឺជាការណែនាំដំបូងនៃការការពារប្រឆាំងទៅនឹងការរាលដាលនៃជំងឺជាច្រើន ដូចពីជំងឺផ្តាសាយទៅជំងឺធ្ងន់ធ្ងរដទៃដូចជា ជំងឺរលាកស្រោមខួរក្បាល, ជំងឺរលាកទងសួតតូច, ជំងឺផ្តាសាយធំ, ជំងឺរលាកថ្លើម A និងប្រភេទជាច្រើនទៀតនៃការរាគដោយសារការឆ្លងមេរោគ៕