​ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ធ្លាក់​ទឹកចិត្ត​, វា​ជា​រឿង​ល្អ​បំផុត​ដើម្បី​ធ្វើ​អ្វីមួយ​អំពី​វា​។ ជំងឺ​ធ្លាក់​ទឹកចិត្ត​នឹងមិន​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​នោះទេ​។ បន្ថែម​ពី​ការជួយ​ពី​សំណាក់​គ្រូពេទ្យ​, វិធីសាស្ត្រ​៥​យ៉ាង​ខាងក្រោម​នេះ អ្នក​អាច​ធ្វើ​វា​បាន​ដោយ​ផ្តល់​នូវ​ភាពប្រសើរឡើង​។​


​លំ​ហាត់ប្រាណ៖ ចំណាយ​ពេល​ក្នុង​ការដើរ​១៥ ទៅ​៣០​នាទី​ជា​រៀងរាល់ថ្ងៃ ឬ​រាំ​, ដើរ​ញាប់ ឬ​ជិះ​កង់​ប្រសិនបើ​អ្នក​ចូលចិត្ត​។ អ្នក​ដែល​មាន​ការ​ធ្លាក់​ទឹកចិត្ត អាច​មិន​មាន​អារម្មណ៍​សកម្ម​នោះទេ​។ ប៉ុន្តែ​សូម​ធ្វើអោយ​ខ្លួន​អ្នក​សកម្ម (​សុំ​អោយ​មិត្តភិក្ត​ធ្វើ​លំ​ហាត់ប្រាណ​ជាមួយ​ប្រសិនបើ​អ្នក​ត្រូវ​ការ​ការលើកទឹកចិត្ត​នោះ​)​។ នៅពេល​ដែល​អ្នក​ធ្វើ​លំ​ហាត់ប្រាណ​អោយ​ក្លាយ​ជា​ទម្លាប់​, វា​នឹង​មិន​យូរ​នោះ​ទេ​ដើម្បី​សម្គាល់​ពី​ភាព​ខុសប្លែកគ្នា​ចំពោះ​អារម្មណ៍​របស់​អ្នកនោះ​។​


​ផ្តល់​នូវ​អាហារ​ដែល​ផ្តល់​នូវ​សុខភាព​ចំពោះ​ខ្លួន​អ្នក៖ ជំងឺ​ធ្លាក់​ទឹកចិត្ត​អាច​ប៉ះពាល់​ដល់​ចំ​នង់​នៃ​ការ​ញ៉ាំ​អាហារ​។ មនុស្ស​ម្នាក់​អាច​មិន​មាន​អារម្មណ៍​ញ៉ាំ ប៉ុន្តែ​អ្នកខ្លះ​វិញ​អាច​ញ៉ាំ​ច្រើន​ទៅវិញ​។ ប្រសិន​បើ​ជំងឺ​ធ្លាក់​ទឹកចិត្ត​បាន​ប៉ះពាល់​លើ​ការ​ញ៉ាំ​របស់​អ្នក​, អ្នកត្រូវការ​គិត​បន្ថែ​ម​ពី​ការ​ញ៉ាំ​អាហារ​ដែល​ត្រឹមត្រូវ​។ ចំណីអាហារ​អាច​ជះឥទ្ធិពល​លើ​អារម្មណ៍ និង​ថាមពល​របស់​មនុស្ស​។ ដូចនេះ សូម​ញ៉ាំ​ផ្លែឈើ និង​បន្លែ ហើយ​ញ៉ាំ​អោយបាន​ទៀងទាត់ (​ទោះបីជា​អ្នក​មិន​មាន​អារម្មណ៍​ឃ្លាន​ក៏ដោយ​, សូម​ញ៉ាំ​វា​ក្នុង​បរិមាណ​តិច​)​។​


​កំណត់​ពី​បញ្ហា ហើយ​គិត​អំពី​វា៖ សាកល្បង​កំណត់​ពី​ស្ថានភាព​នានា​ដែល​ធ្វើអោយ​មាន​ការ​ធ្លាក់​ទឹក​ចិត្ត​។ នៅពេល​ដែល​អ្នក​គិតថា​មាន​អ្វី​កើតឡើង​ទៅ​លើ​អារម្មណ៍​របស់​អ្នក និង​មក​ពី​មូលហេតុ​អ្វី​នោះ​, សូម​និយាយ​អំពី​បញ្ហា​នោះ​ទៅ​កាន់​មិត្តភិក្ត​ស្និទ្ធស្នា​ល​របស់អ្នក​។ ការនិយាយ គឺជា​មធ្យោបាយ​មួយ​ដើម្បី​បញ្ចេញ​នូវ​អារម្មណ៍ និង​ទទួល​បាន​ការ​យល់ចិត្ត​។ ប្រសិនបើ​មិន​មាន​នរណា​ម្នាក់​ដែល​ត្រូវ​ប្រាប់​ទេនោះ​, សូម​បង្ហាញ​អារម្មណ៍​នោះ​ដោយសារ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់ហេតុ​។​
​នៅពេល​ដែល​អ្នក​បាន​បង្ហាញ​ពី​គំនិត និង​អារម្មណ៍​នោះ​ហើយ​, សូម​គិត​ទៅ​រក​អ្វី​ដែល​ជា​វិជ្ជមាន​វិញ​។ ប្រើប្រាស់​សកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា​។ សូម​រក​ជំនួយ​ប្រសិនបើ​អ្នកត្រូវការ​វា​។ ការ​មាន​អារម្មណ៍​ទាក់ទង​ទៅ​នឹង​មិត្តភិក្ត ឬ​គ្រួសារ​អាច​ជួយ​បន្ថយ​អា​ការៈធ្លាក់​ទឹក​ចិត្តបាន​។


​បង្ហាញ​ខ្លួន​របស់​អ្នក៖ ជាមួយ​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ត​, ភាព​ច្នៃប្រឌិត និង​អារម្មណ៍​នៃ​ការសប្បាយ​របស់​មនុស្ស​អាច​ហាក់ដូចជា​ត្រូវបាន​រាំងស្ទះ​។ លំ​ហាត់ប្រាណ​ដល់​ការស្រមើស្រមៃ​របស់​អ្នក (​គូរ​, សរសេរ​, រាំ​) និង​ការធ្វើ​របៀបនេះ​អាច​ផ្តល់អោយ​អ្នក​នូវ​អារម្មណ៍​វិជ្ជមាន​មកវិញ​។ ចំណាយ​ពេល​លេង​ជាមួយ​នឹង​មិត្តភិក្ត ឬ​សត្វ​ចិញ្ចឹម​
​ឬ​ធ្វើ​អ្វី​ដែល​ផ្តល់អោយ​អ្នក​សប្បាយរីករាយ​។ រក​អ្វី​ដែល​ធ្វើអោយ​អ្នក​សើច ដូចជា​មើល​រឿង​កំប្លែង​ជាដើម​។ ការ​សើច​អាចធ្វើអោយ​អារម្មណ៍​របស់​អ្នក​មាន​ភាពប្រសើរឡើង​។​


​មើល​អ្វី​ដែល​ល្អៗ៖ ជំងឺ​ធ្លាក់​ទឹកចិត្ត​ប៉ះពាល់​លើ​គំនិត​របស់​មនុស្ស​, ធ្វើអោយ​អ្វីៗ​ប្រែជា​អវិជ្ជមាន និង​អស់សង្ឃឹម​។ ប្រសិន​បើ​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្វើអោយ​អ្នក​មាន​គំនិត​អវិជ្ជមាន​នោះ​, សូម​ធ្វើ​ការគិត​អំពី​អ្វី​ដែល​ជា​រឿង​ល្អ​នៅក្នុង​ជីវិត​វិញ​។ សាកល្បង​សម្គាល់​នូវ​រឿង​មួយ​, បន្ទាប់​មក​សាកល្បង​គិត​រឿង​មួយ​ផ្សេងទៀត​។ ពិចារណា​ភាពរឹងមាំ​, ការ​ជូនពរ​ជាដើម​។ ភាគច្រើន​, សូម​កុំ​ភ្លេច​អត់ធ្មត់​ដល់​ខ្លួន​អ្នក​។ ជំងឺ​ធ្លាក់​ទឹកចិត្ត​ត្រូវការ​ចំណាយពេល​ដើម្បី​អោយ​ជាសះស្បើយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង