អាយុ​ជា​មធ្យម​នៃ​ការ​អស់​រដូវ​របស់​ស្ត្រី​ជាធម្មតា​គឺ​មាន​អាយុ ៥០ ឆ្នាំ​។ ប៉ុន្តែ​មិន​មាន​វិធី​ណា​មួយ​ដែល​អាច​ដឹង​ថា នៅពេលណា​ដែល​ស្ត្រី​ណា​ម្នាក់​នឹង​មាន​ការ​អស់​រដូវ ឬ​ការ​ផ្តល់​យោបល់​ថា នៅពេលណា​ដែល​ស្ត្រី​ណា​ម្នាក់​ចាប់ផ្តើម​មាន​រោគសញ្ញា​នៃ​ការ​អស់​រដូវ​នោះទេ​។

អាយុ​ដែល​ស្ត្រី​ចាប់ផ្តើម​មាន​រដូវ គឺ​មិន​ទាក់ទង​ទៅនឹង​អាយុ​នៃ​ការចាប់ផ្តើម​អស់​រដូវ​នោះទេ​។ ស្ត្រី​ភាគច្រើន​ឈាន​ដល់​ការ​អស់​រដូវ​នៅ​ចន្លោះ​អាយុ​ពី ៤៥​ឆ្នាំ និង ៥៥​ឆ្នាំ ប៉ុន្តែ​ការ​អស់​រដូវ​អាច​នឹង​កើតមានឡើង​ឆាប់រហ័ស​ដូចជា​នៅ​អាយុ​ប្រហែល ៣០​ឆ្នាំ ឬ ៤០​ឆ្នាំ ឬ រៀង​យូរ​ដែល​បន្ត​រហូត​ដល់​ស្ត្រី​ឈាន​ដល់​អាយុ ៦០​ឆ្នាំ ។ ស្ត្រី​មាន​ទំនោរ​ឆ្លងកាត់​ការ​អស់​រដូវ​នៅ​អាយុ​ស្រដៀង​គ្នា​ទៅ​នឹង​ម្តាយ​របស់​ខ្លួន​។​

​ភាព​នៃ​ការ​ជិត​រដូវ គឺ​វា​តែងតែ​មាន​ភាពមិនប្រក្រតី​នៅក្នុង​វដ្ត​រដូវ​របស់​ស្ត្រី ដែល​រួម​ជាមួយនឹង​រោគសញ្ញា​ផ្សេងៗ​របស់​ការ​អស់​រដូវ ដែល​អាច​ចាប់ផ្តើម​មាន​រហូតដល់​ទៅ ១០ ឆ្នាំ​មុន​ពេល​អ្នក​អស់​រដូវ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង