ក្មេងស្រីជាច្រើនមានការឈឺសុដន់របស់ពួកគេមុននឹងរដូវរបស់ពួកគេបានចាប់ផ្តើមមាន។ ការឈឺនេះត្រូវបានបង្កឡើងដោយការថយចុះអរម៉ូនអ៊ឹស្ត្រូសែន និងប្រូសេស្តេរ៉ូនដែលទទួលខុសត្រូវនៅក្នុងវដ្តរដូវរបស់ស្ត្រី។

ចំពោះស្ត្រីមួយចំនួន, ការឈឺនេះមិនសូវជាកើតមានឡើងនោះទេនៅពេលដែលពួកគេមានអាយុកាន់តែចាស់។ ប៉ុន្តែវាមិនគ្រប់មនុស្សស្រីទាំងអស់នោះទេ។ ស្ត្រីមួយចំនួនវិញបន្តមានការឈឺនេះអស់រយៈពេលជាយូរដូចនឹងពួកគេមករដូវរបស់ពួកគេដែលជារឿងធម្មតា។
ដូចនេះ តើអ្នកអាចធ្វើអ្វីបាន? កាត់បន្ថយការញ៉ាំប្រៃ, ផ្អែម និងកាហ្វេអ៊ីនអាចជួយអ្នកបាន។ អ្នកអាចមានអារម្មណ៍ប្រសើរជាងមុនប្រសិនបើអ្នកពាក់អាវទ្រនាប់ដែលទ្របានអំឡុងពេលនោះ។ ការប្រើថ្នាំបំបាត់ការឈឺចាប់ដូចជា ថ្នាំអ៊ីប៊ុយប្រូហ្វេនជាដើមអាចជួយបន្ថយការឈឺចាប់បាន។
ការធ្វើលំហាត់ប្រាណជាទៀងទាត់ក៏អាចជួយបន្ថយការឈឺសុដន់ពេលមករដូវនេះផងដែរ។ ប៉ុន្តែ, ប្រភេទនៃលំហាត់ប្រាណមួយចំនួន (ដូចជាការរត់ជាដើម) អាចធ្វើអោយមានភាពកាន់តែយ៉ាប់ទៅៗអំឡុងពេលនោះនៅពេលដែលសុដន់របស់អ្នកកំពុងតែឈឺនោះ។ ដូចនេះសូមជ្រើសរើសលំហាត់ប្រាណដែលប៉ះពាល់តិចបំផុតដូចជា ការជិះកង់ ឬដើរជាដើម៕