​ការព្យាបាល​ចំពោះ​ការ​មិន​មក​រដូវ​បែប Primary និង Secondary ត្រូវ​បាន​កំណត់ឡើង​ដោយ​មូលហេតុ​របស់​វា​។ គោល​ដំណង​នៃ​ការព្យាបាល​អាច​ជា​ការបំបាត់​រោគសញ្ញា​នៃ​ការ​អតុល្យភាព​អ័រម៉ូន​, បង្កើត​ការ​មក​រដូវ​, បង្ការ​ផលវិបាក និង​ទទួលបាន​សមត្ថភាព​នៃ​ការ​មាន​កូន ប៉ុន្តែ​មិនមែន​គោលបំណង​ទាំងអស់​សុទ្ធតែ​អាច​ទទួលបាន​គ្រប់​ករណី​នោះ​ទេ​។​

​ក្នុងករណី​ដែល​ភាពមិនធម្មតា​ខាង​រូបរាងកាយ ឬ​ហ្សែ​ន​គឺជា​មូលហេតុ​របស់​ការមិន​មក​រដូវ (​ច្រើន​តែ​បែប Primary) នោះ ការវះកាត់​ប្រហែលជា​ជម្រើស​ដែល​ត្រូវធ្វើ​។​

​ការ​មិន​មក​រដូវ Hypothalamus ដែល​ទាក់ទង​នឹង​ការ​ស្រក​ទម្ងន់​, ហាត់ប្រាណ​ច្រើន​, ជំងឺ​លើ​រាងកាយ ឬ​ស្ត្រេ​ស​ផ្លូវចិត្ត ជាធម្មតា​អាច​ព្យាបាល​បាន​តាមរយៈ​ការ​កំណត់​ទៅ​លើ​មូលហេតុ​របស់​វា​។ ឧទាហរណ៍ ការឡើង​ទម្ងន់ និង​ការកាត់បន្ថយ​ការ​ហាត់ប្រាណ​ខ្លាំងក្លា​ច្រើន​តែ​អាច​ស្តា​នូវ​រដូវ​របស់​ស្ត្រី​ដែល​មាន​បញ្ហា​មិន​មក​រដូវ​ដោយសារ​តែ​ស្រក​ទម្ងន់ ឬ​ហាត់ប្រាណ​ខ្លាំងក្លា​ពេក​បាន​។ ករណី​ខ្លី ការពិគ្រោះ​យោបល​ទាក់ទង​នឹង​អាហារូបត្ថម្ភ​ប្រហែល​មាន​ប្រយោជន៍​ដែរ​។​

​ការ​ខ្សោយ​ក្រពេញ​អូវ៉ែ​បែប Premature ការព្យាបាល​ដោយ​ប្រើ​អ័រម៉ូន​ប្រហែលជា​អាច​ប្រើ​បាន​ទាំង​បំបាត់​រោគសញ្ញា ព្រមទាំង​បង្ការ​កុំអោយ​មាន​ផលវិបាក​ដោយសារ​តែ​អ័រម៉ូន​អេ​ស្ត្រូជែន​ទាប​ដូច​ជា​ជំងឺពុក​ឆ្អឹង​ជាដើម​បាន​។ ការព្យាបាល​នេះ​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​គ្រាប់​ពន្យា​កំណើត​ចំពោះ​ស្ត្រី​ដែល​មិន​ចង់​មាន​ផ្ទៃពោះ ឬ​ថ្នាំ​ប្រភេទ​អេ​ស្ត្រូ​ជែន និង​ប្រូជែ​ស្តេ​រ៉ូន​។ ខណៈពេល​ដែល​ការព្យាបាល​ក្រោយ​រ៉ាំ​ង​រដូវ​ដោយ​ប្រើ​អ័រម៉ូន​មាន​ជាប់ទាក់ទង​នឹង​ការប្រឈមមុខ​នឹង​សុខភាព​លើ​ស្ត្រី​វ័យ​ចំណាស់ ស្ត្រី​វ័យក្មេង​ដែល​មាន​បញ្ហា​ខ្សោយ​ក្រពេញ​អូវ៉ែ​បែប Premature ក៏​អាច​ទទួលបាន​ប្រយោជន៍​ពី​ការព្យាបាល​ប្រភេទ​នេះ​ដែរ​ដើម្បី​បង្ការ​បញ្ហា​ពុក​ឆ្អឹង​។​

​ស្ត្រី​ដែល​មាន​ដុំ​គីស​ច្រើន​ក្នុង​ក្រពេញ​អូ​វ៉ែ (Polycystic Ovary Syndrome, PCOS) ប្រហែល​ជា​ទទួល​បាន​ប្រយោជន៍​ពី​ការព្យាបាល​ដែល​កាត់បន្ថយ​សកម្មភាពរ​បស់​អ័រម៉ូន​ភេទ​ប្រុស អង់​ដ្រូ​ជែន​។​

​ថ្នាំ Dopamine Agonist ដូចជា Bromocriptine (Parlodel) អាច​កាត់បន្ថយ​ការកើនឡើង​នៃ​អ័រម៉ូន Prolactin ដែល​មាន​តួនាទី​ធ្វើអោយ​មិន​មក​រដូវ​បាន​។ ចំនួន​នៃ​ការប្រើប្រាស់​ថ្នាំ​ប្រហែលជា​ត្រូវ​ផ្លាស់ប្តូរ​ទោ​តាម​គ្រូពេទ្យ​របស់​អ្នកជំងឺ​បើសិនជា​មាន​ករណី​ណាមួយ​នោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង