តើមានភរិយាដែលល្អណាខ្លះដែលស្វាមីមិនចេះថែរក្សាទុកនោះទៅ?
1. ប្រពន្ធដែលចូលចិត្តរអ៊ូរទាំច្រើន គឺប្តីស្អប់ណាស់ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាព្រោះតែគេចង់ឱ្យអ្នកល្អ ទើបគេរអ៊ូដាក់អ្នកបែបនេះ។ បើគេមិនចង់ឲ្យអ្នកដើរផ្លូវល្អទេ គេមិនជ្រលក់មាត់ជាមួយអ្នកសូម្បីតែមួយម៉ាត់ឡើយ។
2. ស្វាមីនឹងមិនចេះថែរក្សាភរិយាដែលតែងតែcallទៅគេទេ ព្រោះគេយល់ថាធុញ តាមពិតគេមិនធ្លាប់ដឹងទេថានារីនោះគឺបារម្ភពីគេតែប៉ុណ្ណោះ។ ប្រសិនជាប្រពន្ធដែលស្រឡាញ់តែលុយអ្នក គេនឹងមិនខ្វាយខ្វល់ និងបារម្ភពីអ្នកគ្រប់ពេលបែបនេះឡើយ។ ដូចនេះ អ្នកគួរតែថែរក្សាឲ្យជាប់ កុំឲ្យបាត់បង់ឲ្យសោះ។
3. ប្តីនឹងដើរចេញពីប្រពន្ធដែលចូលចិត្តសង្ស័យច្រើន។ បើអ្នកដើរចេញ អ្នកនឹងស្តាយក្រោយ ព្រោះតែគេខ្លាចបាត់បង់អ្នកទើបគេធ្វើដូច្នោះ ហើយគេក៏ជាមនុស្សស្រីដែលស្រលាញ់អ្នកបំផុតដែរ។
4. ស្វាមីនឹងស្អប់ភរិយាដែលតែងតែឱ្យគេស្តាប់យោបល់ខ្លួន ប៉ុន្តែការស្តាប់យោបល់នេះគឺល្អណាស់ ព្រោះជួនកាលគំនិតនារីគឺល្អជាងបុរស ដោយអាចជួយដល់មុខរបររបស់ស្វាមីរបស់ខ្លួនជាខ្លាំង៕