Join with Health.com.kh on Telegram

​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ជំងឺលើសឈាម​អាច​គ្រោះថ្នាក់​ចំពោះ​ស្ត្រី​ច្រើន​ជាង​បុរស​។​ ​អ្នកស្រាវជ្រាវ​បាន​និយាយថា ជា​លទ្ធផល​, ស្ត្រី​ត្រូវការ​ការព្យាបាល​អោយបាន​ទាន់​ពេលវេលា និង​ខ្លាំងក្លា​ជាង​ចំពោះ​បញ្ហា​នេះ​។​


​វេជ្ជបណ្ឌិត កា​ឡូ​ស ហ្វឺ​រ៉ារី​យូ (Carlos Ferrario) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​វះកាត់​នៅ​មជ្ឈមណ្ឌល​សុខភាព Wake Forest Baptist បាន​និយាយថា សហគមន៍​វេជ្ជសាស្ត្រ​បានគិត​ថា ជំងឺលើសឈាម​គឺ​ដូចគ្នា​សម្រាប់​មនុស្ស​ទាំង​ពីរ​ភេទ ហើយ​ការព្យាបាល​ពឹងផ្អែក​លើ​សង្ឃឹម​។ នេះ​គឺជា​ការស្រាវជ្រាវ​ដំបូង​ដើម្បី​ពិចារណា​ទៅលើ​ភេទ​ដូច​ទៅ​នឹង​ការជ្រើសរើស​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​លើសឈាម ឬ​ពឹងផ្អែក​លើ​ជម្រើស​ថ្នាំ​ជាក់លាក់​លើ​កត្តា​ដទៃ​ទៀត​ដែល​មាន​ចំពោះ​ការឡើង​សម្ពាធ​ឈាម​នោះ​។​


​អ្នកស្រាវជ្រាវ​បាន​សម្គាល់ថា ទោះបីជា​ការស្លាប់​ដែល​ត្រូវ​បាន​បង្កឡើង​ដោយ​ជំងឺ​បេះដូង​បាន​ធ្លាក់ចុះ​ក្នុងចំនោម​បុរស​ក្នុ​រយៈពេល​៣​ទសវត្ស​ចុង​ក្រោយ​ក៏ដោយ ប៉ុន្តែ​ភាពដូចគ្នា​គឺ​មិន​ពិត​នោះទេ​ចំពោះ​ស្ត្រី​។ ផ្ទុយ​មកវិញ​, ជំងឺ​បេះដូង​គឺជា​មូលហេតុ​ដែល​នាំ​អោយ​ស្លាប់​ក្នុងចំនោម​ស្ត្រី​ជនជាតិ​អាមេរិក​។​


​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Therapeutic Advances in Cardiovascular Disease​។​


​អ្នកស្រាវជ្រាវ​បាន​បង្កើត​នូវ​តេស្ត​ជាក់លាក់​ដែល​ធ្វើ​លើ​បុរស និង​ស្ត្រី​១០០​នាក់​ដែល​មាន​អាយុ​លើសពី​៥៣​ឆ្នាំ​ដែល​មិន​ត្រូវបាន​ព្យាបាល​ជំងឺលើសឈាម ប៉ុន្តែ​មិន​មាន​បញ្ហា​សុខភាព​ដទៃ​នោះ​ទេ​។ តេស្ត​នោះបាន​វាស់​ពី​កម្លាំង​ដែល​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ចរន្តឈាម​ក៏ដូចជា​កម្រិត​អរ​ម៉ូ​ន​ដែល​ត្រូវបាន​ទាក់ទង​ក្នុង​ការរក្សា​សម្ពាធ​ឈាម​ផង​ដែរ​។ គោលបំនង​របស់​ពួកគេ​គឺ​ដើម្បី​កំណត់​មើល​ថា​តើ​បេះដូង ឬ​សរសៃឈាម​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ជំងឺ​លើសឈាម​របស់​អ្នកចូលរួម​ឬ​យ៉ាងណា​។​
​ការស្រាវជ្រាវ​បាន​រកឃើញថា ក្នុងចំនោម​ស្ត្រី និង​បុរស​ដែល​មាន​កម្រិត​នៃ​ការ​លើសឈាម​ដូចគ្នា​នោះ​, ស្ត្រី​មាន​៣០% ទៅ​៤០%​មាន​ជំងឺ​សរសៃឈាម​ច្រើនជាង​បុរស​។ ភាព​ខុសប្លែកគ្នា​ពី​ធម្មជាតិ​ក៏​ត្រូវបាន​រកឃើញ​ចំពោះ​ប្រព័ន្ធ​សរសៃឈាម​បេះដូង​របស់​ស្ត្រី​ផងដែរ ដែល​រួមមាន ប្រភេទ និង​កម្រិត​អរ​ម៉ូ​ន​ដែល​រក្សា​សម្ពាធ​ឈាម​។​
​អ្នកស្រាវជ្រាវ​បាន​និយាយថា ភាព​ខុសប្លែក​គ្នា​ទាំង​នេះ​ជះ​ឥទ្ធិពល​ពី​របៀប​ដែល​បញ្ហា​ត្រូវ​បាន​ទទួល​ការព្យាបាល​នោះ​។​


​ហ្វឺ​រ៉ារី​យូបាន​និយាយថា យើង​ត្រូវ​ការវាយតម្លៃ​លើ​សេចក្តីណែនាំ​ថ្មី ដូច​ជា​ថ្នាំ​អ្វី​, កម្រិត​ប៉ុណ្ណា​, ប្រើ​ជាមួយនឹង​ថ្នាំ​អ្វី ដើម្បី​ព្យាបាល​ស្ត្រី​ដែល​មាន​ជំងឺលើសឈាម​នោះ​៕