ប្រាកដណាស់។ ក្មេងស្រីអាចមានផ្ទៃពោះមុននឹងនាងមានរដូវដំបូង។ការមានផ្ទៃពោះត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចេញនៃពងស៊ុតរបស់ស្ត្រី។ ដោយសារតែក្មេងស្រីអាចបញ្ចេញពងស៊ុតមុននឹងការមករដូវដំបូង, ដូចនេះវាអាចទៅរួចដែលអាចក្លាយជាមានផ្ទៃពោះនោះ។

ការមានផ្ទៃពោះគឺមិនមែនតែជាការព្រួយបារម្ភតែមួយអំពីការរួមភេទនោះទេ។ គ្រប់ពេលដែលក្មេងស្រីបានរួមភេទ ជាពិសេសការរួមភេទដែលមិនបានការពារ, នាងអាចមានហានិភ័យនឹងការឆ្លងជំងឺកាមរោគ។ ការតមមិនរួមភេទគឺជាមធ្យោបាយតែមួយគត់១០០%ការពារការឆ្លងមេរោគកាមរោគ ឬការមានផ្ទៃពោះដែលមិនចង់បាន ប៉ុន្តែស្រោមអនាម័យ គឺជាមធ្យោបាយល្អបន្ទាប់។ ក្មេងស្រីទទួលបានការការពារល្អបំផុតប្រសិនបើពួកគេបានប្រើប្រាស់ស្រោមអនាម័យគ្រប់ពេលដែលពួកគេរួមភេទ។
ប្រសិនបើអ្នកធ្លាប់បានរួមភេទ ឬកំពុងគិតអំពីការរួមភេទ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យអំពីជម្រើសនៃការពន្យារកំណើត, តេស្តមើលជំងឺកាមរោគ និងមធ្យោបាយដើម្បីការពារជំងឺកាមរោគ។ ប្រសិនបើអ្នកបានរួមភេទដោយមិនបានការពារ, ឬស្រោមអនាម័យរហែក ឬអ្នកបានប្រើថ្នាំពន្យារកំណើត ប៉ុន្តែអ្នកមិនឃើញការមករដូវនោះ, សូមពិគ្រោះជាមួយនឹងគ្រូពេទ្យភ្លាមៗដើម្បីធ្វើតេស្តរកមើលការមានផ្ទៃពោះ ឬការឆ្លងមេរោគកាមរោគ៕