​អាហារ​ដែល​ធ្លាប់​ស្គាល់ និង​តម្លៃថោក​ទាំងនេះ នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​ទូទៅ ជាពិសេស​គឺ សួត​។

​ផ្លែ​ប៉ោម​

​ផ្លែ​ប៉ោម​មាន​វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជាច្រើន ជាពិសេស​វីតាមីន C ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ និង​ជួយ​ឱ្យ​ប្រព័ន្ធ​ផ្លូវដង្ហើម​មាន​សុខ​ភាពល្អ​។ លើសពីនេះ​ទៀត​សារធាតុ quercetin នៅក្នុង​ផ្លែ​ប៉ោម​ក៏មាន​ប្រសិទ្ធភាព​ការពារ​សួត​ពី​ការបំពុល​ពី​ខ្យល់​ផងដែរ​។​

​ការស្ទង់មតិ​មួយ​ដោយ​គេហទំព័រ​សុខភាព Healthline បាន​បង្ហាញថា អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ទៀងទាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ការថយចុះ​មុខងារ​សួត​។ លើសពីនេះ ការទទួល​ទាន​ផ្លែ​ប៉ោម ៥​ផ្លែ​ក្នុង​មួយ​សប្តាហ៍ ក៏​ជួយ​កែលម្អ​សុខភាព​សួត កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺហឺត​។​

​តែ

​តែ​បៃតង​មិន​ត្រឹមតែ​ជួយ​ឱ្យ​មនុស្ស​នៅ​ក្មេង​បានយូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏មាន​ឥទ្ធិពល​ខ្លាំង​ដល់​សួត​ផងដែរ ។ ភេសជ្ជៈ​នេះ​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង epigallocatechin gallate (EGCG)​។ EGCG ជួយ​ឱ្យ​សួត​ជួសជុល​ខ្លួន​ដោយ​រារាំង​សរសៃ ឬ​ស្នាម​នៅក្នុង​ជាលិកា​សួត​។ លើសពីនេះ Theophylline ក្នុង​តែ​បៃតង​ក៏មាន​ប្រសិទ្ធភាព​ពង្រីក​ទងសួត ធ្វើអោយ​មុខងារ​ផ្លូវដង្ហើម​ប្រសើរឡើង កាត់បន្ថយ​ការដកដង្ហើម​ខ្លីៗ​។​ការសិក្សា​ជាច្រើន​ទៀត​បាន​បង្ហាញថា​ការផឹក​តែ​បៃតង​ជាប្រចាំ​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សួត​ស្ទះ​រ៉ាំរ៉ៃ​។​

​អ្នក​គួរ​រក្សា​ទម្លាប់​ផឹក​តែ​បៃតង ១-២ ពែង​ក្នុង​មួយថ្ងៃ ហើយ​គួរ​ផឹក​នៅពេល​ព្រឹក​ដើម្បី​រក្សា​ចិត្ត​ឱ្យ​ភ្លឺ​ថ្លា​។​

​ចេក​

​ប៉ូ​តា​ស្យូ​ម​ក្នុង​ផ្លែ​ចេក​មាន​ប្រសិទ្ធភាព​ជួយ​ឱ្យ​សួត​កន្ត្រាក់ និង​ពង្រីក ការពារ​បញ្ហា​ផ្លូវដង្ហើម ។ លើសពីនេះ ចេក​ក៏​ជួយ​រក្សា​មុខងារ​សួត កាត់បន្ថយ​ហានិភ័យ​នៃ​ការដកដង្ហើម​ដោយ​ជំងឺហឺត​ចំពោះ​កុមារ​។​

​អ្នក​គួរតែ​ញ៉ាំ​ចេក​នៅពេល​ព្រឹក ឬ​ក្រោយ​អាហារ​សំខាន់​ប្រហែល 1-2 ម៉ោង ដើម្បី​លើក​កំពស់​ប្រព័ន្ធ​រំលាយ​អាហារ នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​។ អ្នក​អាច​ញ៉ាំ​ចេក​ជាមួយ​ទឹកដោះគោ​ជូរ ទឹកឃ្មុំ ដើម្បី​កាត់បន្ថយ​ជាតិ​អាស៊ីត និង​ជំរុញ​រាងកាយ​ឱ្យ​ផលិត​សារធាតុ Melatonin ដើម្បី​ជួយ​ឱ្យ​គេង​លក់​ស្រួល​។​

​ប៉េងប៉ោះ​

​ប៉េងប៉ោះ​មិន​ត្រឹមតែ​ល្អ​សម្រាប់​ស្បែក​ប៉ុណ្ណោះ​ទេ ថែមទាំង​ល្អ​សម្រាប់​សួត​ទៀតផង​។ ផ្លែឈើ​នេះ​មាន​ផ្ទុក​សារធាតុ Lycopene យ៉ាងច្រើន ដែល​ជួយ​ប្រឆាំងនឹង​ការ​រលាក និង​កាត់បន្ថយ​រោគសញ្ញា​នៃ​ជំងឺហឺត​។ លើសពីនេះ សារធាតុ​នេះ​ក៏​ជួយ​កម្ចាត់​ស្លេស្ម​ក្នុង​ផ្លូវដង្ហើម ធ្វើឱ្យ​ងាយស្រួល​ដកដង្ហើម​។​

​ទឹកដោះគោ​ជូរ​

​ទឹកដោះគោ​ជូរ មិន​ត្រឹមតែ​ជួយ​កែលម្អ​ប្រព័ន្ធ​រំលាយ​អាហារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​នាំមក​នូវ​អត្ថប្រយោជន៍​ជាច្រើន​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម ធ្វើអោយ​ប្រសើរឡើង​នូវ​មុខងារ​សួត​។ ទឹកដោះគោ​ជូរ​សម្បូរ​ជាតិ​កាល់ស្យូម ប៉ូ​តា​ស្យូ​ម និង​ផូស្វ័រ ដើម្បី​ជួយ​លើកកម្ពស់​សុខភាព​សួត និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ​។​

​យោងតាម​របាយការណ៍​ដែល​បានចេញ​ផ្សាយ​នៅក្នុង Journal of the American Medical Association បានឱ្យដឹងថា ការ​ទទួលទាន​ទឹកដោះគោ​ជូរ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត​បាន 33% បើ​ប្រៀបធៀប​ទៅនឹង​អ្នក​ដែល​មិន​ទទួលទាន​ទឹកដោះគោ​ជូរ​។​

​ចំណាំ​៖ អ្នក​គួរតែ​ញ៉ាំ​ទឹកដោះគោ​ជូរ​នៅ​សីតុណ្ហភាព​ធម្មតា ចៀសវាង​ការ​ញ៉ាំ​ទឹកដោះគោ​ជូរ​ត្រជាក់ ឫក​ក ព្រោះ​វា​អាចធ្វើ​ឲ្យ​រលាក​បំពង់ក ក្អក និង​បង្កើត​ក្លិន​មាត់​៕​

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង