តើមនុស្សស្រីចង់បានអ្វីទៅ? ដើម្បីអាចឆ្លើយនឹងសំណួរនេះបាន យើងមានអាថ៌កំបាំងមួយចំនួនតូចទាក់ទងនឹងទំនាក់ទំនងស្នេហាតែម្តង។ អាថ៌កំបាំងនេះត្រូវបាននិយាយផ្អែកទៅលើការសិក្សារបស់គូសង្សារដែលសប្បាយរីករាយ, មានសុភមង្គល និងការផ្លាស់ប្តូរតួនាទី។

អាថ៌កំបាំងលេខមួយនោះគឺថា មនុស្សស្រីតែងមានមោទនៈភាពចំពោះបុរសដែលនៅចាំគាំទ្រនាងជានិច្ច ជាពិសេសពេលនាងមិនសប្បាយចិត្ត។ ដូច្នេះចូរដាក់ដៃរបស់អ្នកគងលើនាង ហើយហុចក្រដាសជូតមាត់មួយអោយនាងទៅ។ ការគាំទ្រគឺជាមធ្យោបាយដ៏អស្ចារ្យ និងខ្លាំងក្លាមួយសម្រាប់ធ្វើការទំនាក់ទំនង។ ដូច្នេះក្រៅពីនេះមានអ្វីទៀតដែលនាងចង់អោយបុរសដឹងនោះ?
រក្សានូវភាពក្លាហាន
ដល់ពេលភាពរ៉ូមែនទិចចូលមកដល់ ស្ត្រីជាច្រើនពិតជាចូលចិត្តបុរសដែលប្រើប្រាស់តួនាទីសាច់ដុំរបស់ខ្លួនមកធ្វើការ។ រឿងនេះគឺជាការពិតដ៏ពិសេសតែម្តងក្នុងដំណាក់កាលចែចង់មនុស្សស្រី។ នាងជាមនុស្សមានសមត្ថភាពយ៉ាងពេញលេញតែម្តងក្នុងការទាញកៅអីមកអង្គុយ ឬបើកទ្វារ ប៉ុន្តែបើសិនជាអ្នកឃើញនាងស្ថិតក្នុងស្ថានភាពអៀនខ្មាសនោះ នាងប្រហែលជាកំពុងរង់ចាំវត្តមានរបស់អ្នកដែលជាបុរសសុភាពជួយនាងហើយ។
ការស្លៀកពាក់ដែលមានការចាប់អារម្មណ៍
រឿងនេះមានសារៈសំខាន់ចំពោះស្ត្រីណាស់ចាប់តាំងពីថ្ងៃចែចង់គ្នាដំបូងរហូតដល់ថ្ងៃក្រេបទឹកឃ្មុំ និងពេលក្រោយៗទៀតឯណោះ។ អ្នកនឹងបានដឹងថាតើនាងចូលចិត្តការស្លៀកពាក់របស់អ្នកឬក៏អត់។ បើសិនជានាងចូលចិត្តមនុស្សប្រុសស្លៀកខោខូវប៊យតឹង, អ្នកគួរតែស្លៀកខោខូវប៊យតឹង។
មនុស្សប្រុសដែលស្លៀកពាក់ពណ៌ក្រហមអាចទាក់ស្រីបាន
វិធីសាស្ត្រមួយនេះមិនមែនកើតចេញពីមនុស្សស្រីទេ ប៉ុន្តែឆ្លងកាត់តាមការធ្វើតេស្តរបស់អ្នកឯកទេសខាងចិត្តសាស្ត្រ រឿងនេះអាចប្រើការបាន។ ការសិក្សាដ៏គួរអោយចាប់អារម្មណ៍មួយបានរកឃើញថា ពណ៌ក្រហមធ្វើអោយមនុស្សប្រុសហាក់បីដូចជាមានថាមពល, ទាក់ទាញ, និងចំណង់ផ្លូវភេទទៅរកមនុស្សស្រីតែម្តង។ ពណ៌ក្រហមមិនមែនធ្វើអោយមនុស្សប្រុសនោះមើលទៅស្អាតជាងមុន ឬចិត្តល្អជាងមុននោះទេ។
កុំលាក់គុណវិបត្តិរបស់ខ្លួន
គ្មានអ្វីអាចទាក់ចិត្តមនុស្សស្រីម្នាក់បានយ៉ាងស្រួលដូចមនុស្សប្រុសម្នាក់ដែលចង់ក្លាយខ្លួនជាមនុស្សប្រុសកាន់តែល្អជាងមុនឡើយ។ មនុស្សស្រីស្រឡាញ់ការរីកចម្រើនខាងបុគ្គលិកផ្ទាល់ខ្លួន និងបុរសដែលចេះគិត។ នាងចូលចិត្តរឿងនេះនៅពេលដែលមនុស្សដែលខ្លួនស្រឡាញ់នោះសម្គាល់ដឹងអំពីគុណវិបត្តិរបស់ខ្លួនដូចជា ភាពឆេវឆាវរយៈពេលខ្លី ឬអារម្មណ៍មិនល្អក្រោយពីធ្វើការរួច ហើយអ្វីអ្វីដែលធ្វើអោយនាងចូលចិត្តកាន់តែខ្លាំងនោះគឺនៅពេលមនុស្សប្រុសខិតខំប្រឹងប្រែងដើម្បីរកចំណុចខ្សោយនេះឃើញ៕