ចែករំលែក
  • 4
  •  
  •  

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបៀបលាងមុខដែលអាចធ្វើឲ្យអ្នកក្មេងជាងវ័យ។ តើមានវិធីអ្វីខ្លះ?

ដំបូងអ្នកត្រូវយកទឹកក្តៅអ៊ុនៗមកលុបបំបាត់ជាតិខ្លាញ់លើមុខសិន។ បន្ទាប់មកអ្នកត្រូវយកFormលាងមុខមកច្របាច់ដាក់លើដៃ ហើយវៃឱ្យចេញពពុះទើបដាក់លើមុខធ្វើការសម្អាតមុខ។ បន្ទាប់មកទៀត អ្នកត្រូវធ្វើការម៉ាស្សាថ្នមៗចំនួន១៥ដងដល់ពពុះពេញមុខ ទើបលាងសម្អាតចេញ។ ចំនុចចុងក្រោយអ្នកត្រូវតែយកទឹកត្រជាក់មកលាងសម្អាត ហើយយកកន្សែងមកជ្រលក់ទឹកត្រជាក់មកដាក់ស្អំលើមុខ ដើម្បីឱ្យរន្ធញើសបិទ ទើបមិនធ្វើឱ្យអ្នកឡើងមុន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងឡាយខាងលើនេះបាន ដើម្បីអាចសម្អាតបានមុខដែលស្អាត ហើយគ្មានមុន ថែមទាំងម៉ត់រលោងទៀតផង៕