Join with Health.com.kh on Telegram

​តើ​អ្វី​ទៅ​ជា​គ្រួស​ក្នុង​តម្រងនោម​(Kidney stones)?
​គ្រួស​ក្នុង​តម្រងនោម​គឺ​ត្រូវ​បាន​កើតឡើង​ដោយសារតែ​អំបិល​និង​សារធាតុ​ខនិជ​នៅក្នុង​ទឹកនោម​ដែល​ផ្តុំគ្នា​បង្កើតជា​គ្រួស​តូចៗ​។ ពួក​វា​អាច​នឹង​តូច​ដូចជា​គ្រាប់​ខ្សាច់ ឬ​អាច​ធំ​ដូច​ជា គ្រាប់​ឃ្លី​។

ពួក​វា​អាច​ស្ថិតនៅក្នុង​តម្រងនោម​របស់​អ្នក ឬ​ធ្វើ​ដំណើរ​ចេញពី​រាងកាយ របស់​អ្នក​តាមរយៈ បង្ហួរ​នោម​។​ប្រដាប់​ទឹក​មូត​ជា​ប្រព័ន្ធ​ដែល​ផលិត​ទឹកនោម និង​បញ្ចេញ​ទឹក នោម​ចេញពី​រាងកាយ​របស់​អ្នក​។ ក្នុងនោះ​រួមមាន​តម្រង​នោម​( ហៅថា Kidney ) បំពង់​ដែល ត​ភ្ជាប់​ពី​តម្រងនោម​ទៅ​ប្លោកនោម (​ហៅថា ureters ) ប្លោកនោម​(​ហៅថា Bladder )​និង បំពង់​ភ្ជាប់​ពី​ប្លោកនោម​ទៅ​ខាងក្រៅ​នៃ​រាង្គ​កាយ​(​ហៅថា urethra ) ។​
​នៅពេល​ដែល​គ្រួស​ធ្វើដំណើរ​ឆ្លងកាត់ ureter វា​អាច​នឹង​មិន​បង្ក​ឱ្យមាន​ការឈឺចាប់ ឬ វា​អាច​បណ្តាលឱ្យ​មាន​ការឈឺ​ចាប់​ដ៏​ខ្លាំងក្លា និង​រោគសញ្ញា​ដទៃទៀត​។​
 

  • ​រោគសញ្ញា​នៃ​គ្រួស​ក្នុង​តម្រង​នោម​
  • ​គ្រួស​ក្នុង​តម្រងនោម​ជា​ញឹកញាប់​មិន​បង្ក​ឱ្យ​មាន​ការឈឺចាប់​នោះទេ ខណៈពេលដែល ពួកវា មាន​នៅក្នុង​តម្រងនោម​ប៉ុន្តែ​វា​អាច​បង្ក​ឱ្យ​មាន​ការឈឺចាប់​ធ្ងន់ធ្ងរ មួយ​រំពេច​ខណៈដែល​ពួកវា ធ្វើដំណើរ​ពី​តម្រងនោម​ទៅ​ប្លោកនោម ។​
  • ​ទាកទង​ទៅ​វេជ្ជបណ្ឌិត​ជាបន្ទាន់​ប្រសិនបើ​អ្នក​គិត​ថា​អ្នក​មាន​គ្រួស​ក្នុង​តម្រង​នោម ។ ពិនិត្យ​សម្រាប់​ការឈឺ​ធ្ងន់ធ្ងរ​នៅ​ចំហៀង​នៃ​ខ្នង ចាក​ទៅ​ក្រ​លៀន ឬ​ទឹកនោម មើលទៅ មាន​ពណ៌​ផ្កាឈូក ឬ​ពណ៌​ក្រហម​។ អ្នក​ក៏​អាច​មាន​អា​រម្ម​រណ៏ ចង្អោ​រ និង អាច ក្អួត​ផង​ដែរ ។​

ការព្យាបាល​
ចំពោះ​គ្រួស​ដែល​មាន​ទំហំ​តូច​មនុស្ស​ភាគច្រើន​មិនចាំបាច់​ត្រូវការ​ការព្យាបាល​ឡើយ ដោយ គ្រាន់​តែ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ និង​ញ៉ាំទឹក​ឱ្យបាន​គ្រប់គ្រាន់​។​
​ការព្យាបាល​ដំបូង​សម្រាប់​គ្រួស​ក្នុង​តម្រង់​នោម​

  1. ​ប្រសិនបើ​វេជ្ជបណ្ឌិត​របស់​អ្នក​គិតថា​គ្រួស​នេះ​អាច​ចេញមកក្រៅ​ដោយ​ខ្លួនឯង​ហើយ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​អ្នក​អាច ដោះស្រាយ​ជាមួយនឹង​ការឈឺចាប់​បាន គាត់​អាច ផ្ដល់​យោបល់​ឱ្យ​អ្នកធ្វើការ​ការព្យាបាល​ដោយ​ខ្លួនឯង រួមមាន :
  2. ​ការប្រើប្រាស់ ថ្នាំ​បំបាត់​ការឈឺចាប់ ។ ថ្នាំពេទ្យ​ដែល​មិន​ត្រូវការ​វេជ្ជបញ្ជារ (Nonprescription Medicine) ដូច​ជា​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​មិនមែន steroidal  (NSAIDs) ដូចជា Aspirin ឬ​Ibuprofen ដែល​អាច​បំបាត់​ការឈឺចាប់​របស់​អ្នក​បាន​។ វេជ្ជបណ្ឌិត​របស់​អ្នក​អាច ចេញ​វេជ្ជបញ្ជា​នូវ​ថ្នាំ​សម្រាប់​ការឈឺចាប់​ខ្លាំង​ប្រសិនបើ​ចាំ បាច់​។​
  3. ​ញ៉ាំ​ទឹក​ឱ្យបាន​គ្រប់គ្រាន់  អ្នក​ចាំបាច់​ត្រូវការ​ទឹក​និង វត្ថុ​រាវ​ផ្សេងទៀត​នៅ​ពេល​ដែល អ្នក​កំពុង​មាន​គ្រួស​ក្នុង​តម្រង​នោម​។​

​វេជ្ជបណ្ឌិត របស់​អ្នក​អាច​ចេញ​វេជ្ជបញ្ជា​អោយប្រើ​ថ្នាំ​ដែល​ជួយ​ឱ្យ​រាងកាយ​របស់​អ្នក​បញ្ចេញ គ្រួស​នោះ​។ ប្រសិនបើ​ការឈឺចាប់​របស់​អ្នក មាន​សភាព​ធ្ងន់ធ្ងរ​ពេក​ដោយសារ​តែ​គ្រួស ត្រូវ​បាន​ស្ទះ ឬ​ប្រសិនបើ​អ្នក​មាន​ការបង្ក​រោគ​នៅ​ខាងក្នុង វេជ្ជបណ្ឌិត​របស់​អ្នក ប្រហែល ជា​នឹង​ស្នើ​ឱ្យ​មាន​នីតិវិធី​វេជ្ជសាស្ត្រ​មួយចំនួន​ដូចជា​ការបាញ់​បំបែក​គ្រួស (lithotripsy) ឬ ការវះកាត់​ដើម្បី ដោះស្រាយ ជាមួយនឹង គ្រួស​នេះ ៕