ការធ្វើលំហាត់ប្រាណប្រចាំថ្ងៃមិនគួរគិតថាជាកិច្ចការពិបាកធ្វើនោះទេ។ អ្នកគ្រាន់តើដើរជាមួយក្រុមគ្រួសារក៏អាចចាត់ទុកជាការហាត់ប្រាណបានដែរ។
American College of Sports Medicine បានបង្ហាញពីរបៀបនៃការធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃដែលមានដូចជាៈ
- ដើរអោយបានទៀងទាត់ ក្រោយពីញ៉ាំអាហារពេលល្ងាចហើយជាមួយនឹងគ្រួសារ, ពោលគឺដើរជំនួសអោយការបើកឡាន
- រីករាយជាមួយនឹងការបង្ហាញនានានៅតាមកញ្ចក់ទូរទស្សន៍ ប៉ុន្តែសូមងើបឡើង និងធ្វើលំហាត់ប្រាណអំឡុងពេលផ្សាយពាណិជ្ជកម្ម
- ដើរលឿនៗ ឬរត់អំឡុងពេលទិញរបស់ប្រើប្រាស់។ កុំប្រើជណ្តើរយន្ត។
- សូមចាប់ផ្តើមនឹងសកម្មភាពដែលជាចំនង់ចំនូលចិត្តដូចជា ការធាក់កង់ ឬការឡើងភ្នំជាដើម
- ប្រសិនបើអ្នកកំពុងតែនិយាយទូរស័ព្ទ, សូមដើរអំឡុងពេលនិយាយ
- រាំទៅតាមភ្លេងដែលអ្នកចូលចិត្ត ឬលេងជាមួយកូនរបស់អ្នកយ៉ាងហោចណាស់៣០នាទីក្នុងមួយថ្ងៃៗ៕