Join with Health.com.kh on Telegram

​ការវិវត្តន៍ នៃ​ជំងឺ​របេង​ជាធម្មតា តែង​កើត​ឡើង​ដំបូង​នៅ ផ្នែក​ខាងលើ នៃ​សួត​។ ដែល ទោះជា​យ៉ាងណា ប្រព័ន្ធ​ភាពស៊ាំ របស់​រាងកាយ ក៏​អាច​បញ្ឈប់ ការរីក​រាលដាល់​របស់​បាក់តេ​រីបាន​ដែ​រ ។


​ដូច្នេះ ប្រព័ន្ធ​ភាពស៊ាំ អាច​ធ្វើឱ្យ​មេរោគ​នៅក្នុង​សួត​ទៅជា​អស​កម្មបាន​។ ម្យ៉ាងទៀត ប្រសិនបើ ប្រព័ន្ធ​ភាពស៊ាំ របស់​រាងកាយ មិន​អាច​ទប់ទល់​និង​បាក់តេរី ជំងឺរបេង​បាន (​លាប់​ឡើងវិញ ឬ បាក់តេរី​រីក​រាលដាល​ម្តងទៀត ) ក្នុង​សួត វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​សួត​ម្តងទៀត និង​អាច​ឆ្លង​រាលដាល​ទៅ​កន្លែង​ដទៃទៀត ក្នុង​រាងកាយ​។​


​វា​អាច​ចំណាយ ពេលវេលា​ជា​ច្រើន​ខែ បន្ទាប់​ពី​ចាប់ផ្តើម ចូលទៅក្នុង សួត រហូតដល់​មាន​ការចេញ​រោគសញ្ញា​។ រោគសញ្ញា ធម្មតា​ដែល​កើតឡើង ចំពោះ​អ្នក​មាន​ជំងឺរបេង គឺ ជាទូទៅ តែង​មាន​ការ​អស់កម្លាំង ឬ ខ្សោយ ស្រក​ទំងន់ ក្តៅខ្លួន និង បែកញើស​នៅពេល​យប់​។ ការវិរត្តន៍​របស់​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ បន្ទាប់មកទៀត បន្ថែម​ជា​មួយ​រោគសញ្ញា ក្អក ឈឺ​ទ្រូង ក្អកមាន​ស្លេស ឬ ឈាម និង ការដក​ដង្ហើមញាប់​(​ដង្ហក់​)​។ ប្រសិនបើ មាន​ការរីក​រាលដាល ទៅ​កន្លែង​ផ្សេងទៀត រោគសញ្ញា​គឺ​អាស្រ័យ​លើ ថា​តើ​ប៉ះ​លើ សរីរាង្គ​ណា​៕