Join with Health.com.kh on Telegram

​ការ​មាន​ផ្ទៃពោះ​ដែល​បញ្ចប់​មុន​ពេល​សប្តាហ៍​ទី​១២ គឺជា​ការ​រលូត​កូន​នៅ​ដំណាក់កាល​ដំបូង​។ វា​អាច​ដោយសារតែ​គ្រោះថ្នាក់​ដោយ​ចៃដន្យ ឬ​ប្រតិកម្ម​ណាមួយ​ដែល​ធ្វើអោយ​មាន​ជំងឺ​។


​មូលហេតុ​នៃ​ការ​រលូត​កូន​នៅ​ដំណាក់កាល​ដំបូង​នៃ​ផ្ទៃពោះ​:

  • ​ភាព​មិន​ធម្មតា​របស់​ក្រូម៉ូសូម​៖ បើសិនជា​មាន​ខូចខាត​ក្នុង​ក្រូម៉ូសូម​របស់​ឪពុកម្តាយ នោះ​ប្រហែលជា​អាន​នឹង​នាំអោយ​មាន​ការ​លូត​កូន​ហើយ​។ ភាព​មិន​ធម្មតា​ក្នុង​ចំនួន ឬ​រចនាសម្ព័ន្ធ​របស់​ក្រូម៉ូសូម​កូន​គឺជា​ហេតុផល​ដ៏​ធំធេង​មួយ​សម្រាប់​ការ​រលូត​កូន​។
  • ​បញ្ហា​សុខភាព​របស់​ម្តាយ​៖ ការ​ដែល​ម្តាយ​មាន​បញ្ហា​សុខភាព​ប្រហែល​ជា​ធ្វើអោយ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការបាត់បង់​កូន​នៅក្នុង​ផ្ទៃ​។ បញ្ហា​មួយចំនួន​ទាក់ទង​នឹង​ភាព​មិន​ធម្មតា​របស់​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា ជំងឺ​បេះដូង​ពី​កំណើត​, ជំងឺ​ស្បែក Lupus, ជំងឺ​ទឹកនោម​ផ្អែម​ដែល​មិន​បាន​គ្រប់គ្រង​, ជំងឺ​តម្រងនោម​ធ្ងន់ធ្ងរ​, ការបង្ក​រោគ​ក្នុង​ស្បូន និង​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីត​។
  • ​អតុល្យភាព​អ័រម៉ូន​៖ បើសិន​ជា​ស្ត្រី​ម្នាក់​មាន​ខូចខាត ឬ​បាត់បង់​ដំណាក់កាល Luteal Phase ដែល​ជា​ហេតុនាំអោយ​រាងកាយ​របស់​នាង​មិន​អាច​បញ្ចេញ​អ័រម៉ូន​ប្រូ​ហ្សេ​សស្តេ​រ៉ូន ( Progesterone) គ្រប់ គ្រាន់​សម្រាប់​ថែរក្សា​កូន​ទេ នាង​ប្រហែលជា​អាចរ​លូត​កូន​ហើយ​។​
  • ​បញ្ហា​រចនាសម្ព័ន្ធ​រាងកាយ​៖ បើ​យោង​ទៅតាម​សៀវភៅ The Mother of All Pregnancy Books បានអោយដឹងថា ភាពមិនធម្មតា​ពី​កំណើត​របស់​ស្បូន និង​មាត់ស្បូន​, ជំងឺ​ដុំ​ក្នុង​ស្បូន​, ស្បូន​ស្អិត​, ផលវិបាក​ផ្សេងៗ​ដែល​បណ្តាល​មក​ពី​ការ​រំលូតកូន​ដូចជា ដាច់ដោច​លើ​មាត់ស្បូន និង​ការបង្ក​រោគ ព្រមទាំង​មាត់ស្បូន​បើក​ជាប់​រហូត​គឺជា​បញ្ហា​មួយចំនួន​ដែល​នាំ​អោយរ​លូត​កូន​ដែរ​។ ក្នុង​សៀវភៅ​នេះ​បញ្ជាក់ទៀតថា បញ្ហា​មួយចំនួន​ទាំងនេះ​អាច​ព្យាបាល​បាន​។
  • ​ការបង្ក​រោគ​ដោយ​បាក់តេរី និង​វីរុស​៖ ការបង្ក​រោគ​មួយចំនួន​ដែល​ស្ត្រី​ជួប​ប្រភេទ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូចជា អុត​ស្វាយ ទំនងជា​មិន​អាច​រំខាន​ដល់​ការ​មាន​ផ្ទៃពោះ​បានទេ ប៉ុន្តែ​ការបង្ក​រោគ​ផ្សេងៗ​ទៀត​ដូចជា Group B Strep ទំនងជា​អាច​មាន​បញ្ហា​ក្នុងដំណាក់កាល​យូរ​នៃ​ការ​មាន​ផ្ទៃពោះ ឬ​ក្នុង​ពេល​សម្រាល​។
  • ​ការប្រើប្រាស់​ថ្នាំ និង​ស្រា​៖ ស្ត្រី​ដែល​ផឹកស្រា​ច្រើនៗ ឬ​ប្រើ​ថ្នាំ​ក្នុងពេល​មាន​ផ្ទៃពោះ​មាន​ការប្រឈមមុខ​កាន់​តែ​ខ្ពស់​នឹង​ការ​រលូត​កូន​។
  • ​កូនក្រៅស្បូន​៖ ការ​មាន​ផ្ទៃពោះ​ដែល​មិន​កើត​ឡើង​ក្នុង​ស្បូន​ហៅថា​កូនក្រៅស្បូន​។ ពង​កូន​ដែល​រលាយ​ចូល​គ្នា​រវាង​មេ​ជីវិត​ញី និង​ឈ្មោល​រួច​នឹង​ត្រូវ​លូតលាស់​កន្លែង​ផ្សេង ដែល​ភាគច្រើន​គឺ​នៅក្នុង​បំពង់​ដៃ​ស្បូន​ជាង​ក្នុង​ស្បូន​ធម្មតា​។ ពង​កូន​ចាប់ផ្តើម​លូតលាស់ និង​បង្ក​អោយ​មាន​ការ​ហូរឈាម​ក្នុង​ពោះ ដូច្នេះ​ត្រូវតែ​ធ្វើការ​រំលូត​អោយ​បាន​លឿន​។
  • ​ស្ត្រេ​ស និង​សម្ពាធ​ដែល​ប៉ះពាល់​ទៅលើ​ស្ត្រី​ក៏​ជា​ហេតុផល​ដែល​អាច​អោយរ​លូត​កូន​អោយ​បាន​ដែរ​។​
  • ​ការ​ប្រឈម​នឹង​សារធាតុ​គ្រោះថ្នាក់​៖ បើសិន​ជា​ស្ត្រី​ប្រឈមមុខ​នឹង​កាំរស្មី​, ថ្នាំ​ព្យាបាល​ជំងឺមហារីក​, សារធាតុ​គីមី​, ជក់បារី និង​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក សុទ្ធ​តែ​ធ្វើ​អោយ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ការ​រលូត​កូន​ហើយ​៕