ការភ័យរន្ធត់ គឺជាអារម្មណ៍ធម្មតារបស់មនុស្ស ដែលជាបទពិសោធន៍សម្រាប់មនុស្សរាល់គ្នា។ មនុស្សជាច្រើន មានអារម្មណ៍ថាភិតភ័យ ឬ តានតឹងនៅពេលដែលប្រឈមមុខនឹងបញ្ហា ណាមួយនៅកន្លែងធ្វើការ មុនពេលប្រឡង ឬក៏មុនការធ្វើការសម្រេចចិត្តក្នុងរឿងដ៏សំខាន់ ណាមួយ។

ចំពោះការឆាប់ភ័យរន្ធត់គឺខុសពីនេះ វាអាចបណ្តាលអោយនមានគ្រោះថ្នាក់ ហើយរំខាន ដល់សមត្ថភាពរបស់មនុស្សដើម្បីនឹងមានជីវិតធម្មតាមួយបានឡើយ។
ជំងឺឆាប់ភ័យរន្ធត់គឺជាបញ្ហាផ្លូវចិត្តដ៏ធ្ងន់ធ្ងរ។ ចំពោះមនុស្សដែលមានជំងឺឆាប់ភ័យរន្ធត់មានការភ័យខ្លាច ព្រួយបារម្ភ ជាប់ជានិច្ច លើសលុប។
តើខ្ញុំអាចការពារការវាយប្រហារពីការឆាប់ភិតភ័យយ៉ាងដូចម្តេច ?
អ្នកអាចអនុវត្តវិធីមួយចំនួនដើម្បីបន្ថយឱកាសនៃការវាយប្រហារដោយ ការឆាប់ភិតភ័យ ហើយរៀនដើម្បីគ្រប់គ្រងវាអោយបានល្អប្រសើរ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន :
• វាត្រូវការពេលវេលា វាជាការសំខាន់ដែលមិនសង្ឃឹមសម្រាប់ការព្យាបាលមួយដែល អាចជាបានយ៉ាងរហ័ស ។ ការព្យាបាលដោយចំណាយពេលហើយភាពប្រសើរឡើង នឹងកើតតមានបន្តិចម្តងៗ។
• ធ្វើអោយខ្លួនឯងមានភាពងាយស្រួល។ មនុស្សដែលមានអារម្មណ៍ឆាប់ភិតភ័យ ច្រើនតែមាននិន្នាការទៅរកការឆាប់មានវិបត្តិហួសហេតុលើខ្លួនឯង។
• រៀនពីការកាត់បន្ថយកម្រិតភាពខ្លាចរបស់អ្នកជារៀងរាល់ថ្ងៃតាមរយៈ បច្ចេកទេស ផ្សេងៗគ្នារួមទាំងការធ្វើសម្មាធិ និងការហាត់ប្រាណជាដើម។
• រៀនពីបច្ចេកទេសក្នុងការបន្ថូរអារម្មរណ៏ផ្សេងទៀតដូចជា ដកដង្ហើមជ្រៅៗ ឬ រូបភាពណែនាំ។
• ចៀសវាង សារធាតុជំរុញមួយចំនួនដូចជា ជាតិនីកូទីន និង ជាតិកាហ្វេអ៊ីន ដែលអាចមាន មិនមែនតែនៅក្នុង កាហ្វេ ប៉ុន្តែក៏អាចនៅក្នុងតែ ភេសជ្ជះកូឡា និង សូកូឡាផងដែរ ។
• រៀនពីការកត់សម្គាល់ពីការវាយប្រហារដោយភាពឆាប់ភិតភ័យ។ នៅពេលដែលអ្នក មានអារម្មរណ៏ពីររោគសញ្ញាដំបូងរបស់វាអ្នកអាចដឹងថា នឹងមានរោគសញ្ញា ផ្សេងទៀតអាចនឹងមានតាមក្រោយ ។ដកដង្ហើម យឺតៗ ជ្រៅៗ ។ សូមចងចាំថាអ្នកអាចការពារវាបានជាមុន និងអាចធ្វើដូច្នេះម្ដងទៀត៕