ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំវក
ឆ្នាំវក កើតមកមិនដូចមនុស្សធម្មតាឡើយ ដោយគេពូកែខ្លាំងក្នុងការបង្កើតបានលុយធំ។ ជាពិសេស ឲ្យតែគេចង់ធ្វើអ្វីមួយ នឹងប្រឹងអស់ពីសមត្ថភាពជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចប្រែជាអ្នកមានយ៉ាងងាយ។
ឆ្នាំច
ឆ្នាំច ជាបុគ្គលដែលមិនចេះបដិសេធនឹងជំនួយអ្នកដទៃឡើយ ដោយគេសុំឲ្យជួយអ្វីគេនឹងជួយភ្លាម។ ជាហេតុដែលធ្វើឲ្យពេលគេជួបនឹងឧបសគ្គ គឺតែងតែមានអ្នកតាមជួយជានិច្ច។ ដូចនេះ អ្នកនឹងអាចឆ្លងផុតពីគ្រប់ឧបសគ្គផងដែរ។
ឆ្នាំរោង
ឆ្នាំរោង នៅពេលជួបនឹងបញ្ហា គឺមានអ្នកចេញមុខជួយជានិច្ច។ ជាហេតុដែលធ្វើឲ្យការងារ និងមុខរបរគឺជោគជ័យខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាសេដ្ឋីក្នុងថ្ងៃអនាគតបានយ៉ាងងាយបំផុត៕