មានមនុស្សជាច្រើនមិនអាចទទួលបានជោគជ័យក្នុងការសាងមុខរបរគេឡើយ ព្រោះតែគេមានគោលដៅមិនច្បាស់លាស់។ តើមនុស្សប្រភេទណាដែលមិនអាចទទួលបានជោគជ័យនោះ?
1. បុគ្គលដែលធ្វើការងាររបស់ខ្លួនមិនបានល្អ ឬធុញទ្រាន់នឹងការងារបច្ចុប្បន្នរបស់ខ្លួន ហើយរត់ទៅបង្កើតមុខរបរ។ នៅពេលដែលអ្នកធ្វើអ្វីដោយគ្មានផែនការ ឬមិនដើរតាមគោលដៅ នោះអ្នកនឹងពិបាកជោគជ័យណាស់។ ដូចនេះ អ្នកគួរតែធ្វើការឲ្យបានល្អ ដើម្បីទទួលយកបទពិសោធន៍ទាំងឡាយ ទើបអ្នកអាចបង្កើតមុខរបរបានជោគជ័យ។
2. មនុស្សដែលព្រោះតែគ្មានលុយចាយគ្រប់គ្រាន់ ហើយបែរជារត់ទៅបើកក្រុមហ៊ុនទៅវិញ។ នៅពេលដែលអ្នកគ្មានសូម្បីតែលុយលើខ្លួន ហើយរត់ទៅខ្ចីប្រាក់អ្នកដទៃ ដើម្បីបង្កើតមុខរបរ នោះវានឹងពិបាកសម្រេចណាស់។ ដូចនេះ អ្នកគួរតែសន្សំបានប្រាក់ខ្លះ ទើបអ្នកអាចធ្វើឲ្យក្រុមហ៊ុនអាចដើរទៅមុខបាន។
3. មនុស្សដែលលោភលន់ ចង់ចំណេញភ្លាមៗក៏មិនអាចដែរ ព្រោះគ្មានការរកស៊ីណាដែលចំនេញលឿននោះទេ។ បើអ្នកជាបុគ្គលដែលគ្មានចិត្តអំណត់ អ្នកនឹងពិបាកធ្វើឲ្យមុខរបរអ្នករីកចម្រើនណាស់។ ដូចនេះ អ្នកមិនគួរធ្វើជាបុគ្គលទាំង៣នេះទេ ទើបអ្នកអាចធ្វើឲ្យក្រុមហ៊ុនអ្នកដើរទៅមុខបានយ៉ាងជោគជ័យ៕