ជាមួយនឹងគ្រឿងផ្សំសាមញ្ញៗដែលមាននៅក្នុងផ្ទះបាយ អ្នកអាចធ្វើភេសជ្ជៈដែលឆ្ងាញ់ និងមានសុខភាពល្អ។
ទឹកក្រូចឆ្មាក្តៅ
គ្រឿងផ្សំ៖ ខ្ទឹមសស្រស់ ៤ កំពឹស ខ្ញីស្រស់ ១ ស្លាបព្រាបាយ ឈើអែម១ ដើម ក្រូចឆ្មារ ទឹកឃ្មុំ ស្លឹកជីរអង្កាម ទឹក ១ លីត្រ។
វិធីធ្វើ៖ ដាំទឹកឱ្យពុះ រួចបន្ថែមគ្រឿងផ្សំទាំងអស់ (លើកលែងតែទឹកឃ្មុំ) ហើយគ្របគម្របឱ្យជិត ទុកចោលប្រហែល ៣០នាទី។ ច្រោះយកទឹកចាក់ចូលទៅក្នុងកែវមួយ បន្ថែមទឹកឃ្មុំ និងផឹក។
ខ្ញី និងខ្ទឹមសមានសមាសធាតុប្រឆាំងបាក់តេរី ដែលល្អសម្រាប់ការពារ និងព្យាបាលជំងឺឆ្លង។ ឈើអែមមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយប្រឆាំងនឹងការរលាកកាត់បន្ថយហានិភ័យនៃជំងឺ។
ទឹកដោះគោរមៀត
គ្រឿងផ្សំ៖ ទឹកដោះគោអាល់ម៉ុនមិនផ្អែម 480ml, ខ្ទិះដូង 120ml, ម្សៅរមៀត 1 ស្លាបព្រាកាហ្វេ ឬរមៀតស្រស់ 1/2 ស្លាបព្រាកាហ្វេ ខ្ញីម៉ដ្ឋ 1/2 ស្លាបព្រាកាហ្វេ ម្សៅម្រេចខ្មៅកន្លះស្លាបព្រាកាហ្វេ 1 បន្ទះឈើអែម ទឹកឃ្មុំឆៅ 2 ស្លាបព្រា។
វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងឆ្នាំង (លើកលែងតែទឹកឃ្មុំ) រម្ងាស់គ្រាន់តែអោយក្តៅ តែកុំឱ្យពុះប្រហែល ៥-១០ នាទី។ ចំណាំ៖ កុំដាំព្រោះវាអាចខ្លោចទឹកដោះគោបាន។ បន្ទាប់មកច្រោះ ហើយបន្ថែមទឹកឃ្មុំចូល និងផឹកវា ខណៈនៅក្តៅ។
ដូចដែលបានរៀបរាប់ខាងលើ រមៀតមានផ្ទុកសារធាតុ Curcumin ដែលជួយបង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្មរបស់រាងកាយ។ គ្រឿងទេស និងទឹកដោះគោជូរជួយផ្តល់ខ្លាញ់ល្អ និងបង្កើនសមត្ថភាពប្រឆាំងនឹងការរលាករបស់រាងកាយ។
តែរមៀត
គ្រឿងផ្សំ៖ រមៀតស្រស់ ១ស្លាបព្រាបាយ ឬម្សៅរមៀត ២ស្លាបព្រាបាយ ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ទឹកឃ្មុំសុទ្ធ ទឹក ១លីត្រ។
វិធីធ្វើ៖ ដាក់ទឹក និងរមៀតចូលក្នុងឆ្នាំង ដាំឱ្យពុះប្រហែល ១៥នាទី។ បន្ទាប់មកត្រងទឹក រួចបន្ថែមទឹកក្រូចឆ្មា និងទឹកឃ្មុំ និងញ៉ាំខណៈពេលដែលវានៅក្តៅ ។
រមៀតមានផ្ទុកសារធាតុ Curcumin ដែលគ្រប់គ្រងប្រព័ន្ធការពាររាងកាយ។ រមៀត និងទឹកឃ្មុំក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាកខ្លាំង ដែលជួយកាត់បន្ថយការរលាក និងការឈឺចាប់។
តែគ្រឿងទេស
គ្រឿងផ្សំ៖ ខ្ញី ១ ស្លាបព្រាបាយ, ម្រេច ២ ស្លាបព្រាបាយ, ឈើអែមមួយដើមប្រហែល ២ ស.ម, ខ្ទឹមស ១ កំពឹស ផ្កាចន្ទន៍១ ស្លឹកជីរអង្កាម ទឹកឃ្មុំ ទឹក ១ លីត្រ។
វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងឆ្នាំងមួយ (លើកលែងតែទឹកឃ្មុំ) ចាក់ទឹក ហើយដាំឱ្យពុះប្រហែល ៣០នាទី។ ផឹកតែក្តៅៗប្រហែល 60ml រាល់ពេលជាមួយទឹកឃ្មុំបន្តិច។
តែនេះមានគ្រឿងទេសដែលធ្លាប់ស្គាល់ក្នុងការចម្អិនអាហារ មិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសារប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយរាងកាយប្រឆាំងនឹងបាក់តេរី ប្រឆាំងនឹងការរលាក និងប្រឆាំងនឹងមេរោគផងដែរ។ ក្រៅពីនេះ សារធាតុ Phytonutrients នៅក្នុងទឹកឃ្មុំឆៅ មានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងប្រឆាំងមេរោគ ជួយពង្រឹងប្រព័ន្ធការពាររាងកាយ។
ទឹកខ្ញី ទឹកខ្មេះផ្លែប៉ោម
គ្រឿងផ្សំ៖ ទឹក 240ml, ខ្ញីមួយដុំប្រហែល 2cm, ទឹកខ្មះផ្លែប៉ោម 1 ស្លាបព្រាកាហ្វេ, ទឹកឃ្មុំ 1 ស្លាបព្រាកាហ្វេ, ម្រេច cayenne បន្តិច។
វិធីធ្វើ៖ ចាក់ទឹកចូលក្នុងឆ្នាំងឱ្យពុះ រួចបិទភ្លើង បន្ថែមខ្ញីចូល រួចគ្របគម្របឱ្យជិត ហើយត្រាំប្រហែល៥នាទី។ បន្ទាប់មកបន្ថែមទឹកខ្មះផ្លែប៉ោម ទឹកឃ្មុំ និង ម្រេច cayenne ហើយកូរឱ្យសព្វល្អ និងផឹកពេលក្តៅៗ។
ខ្ញីមានផ្ទុកសារធាតុ sesquiterpenes ដែលជួយរាងកាយប្រឆាំងនឹងមេរោគផ្តាសាយ។ ម្រេច Cayenne មានផ្ទុកនូវសារធាតុ capsaicin ដ៏ច្រើន ដែលជួយទប់ស្កាត់ការរលាក។ ទន្ទឹមនឹងនេះ ទឹកខ្មះផ្លែប៉ោមផ្តល់នូវបាក់តេរីល្អសម្រាប់ប្រព័ន្ធរំលាយអាហារ។
ទឹកក្រឡុកបៃតង
គ្រឿងផ្សំ៖ ស្ពៃស្ពីណាច ២០០ ក្រាម, ស្លឹកជីរអង្កាម ១ ក្តាប់តូច, ត្រសក់ ១០០ ក្រាម, ទឹកដោះគោជូរគ្មានជាតិផ្អែម ១២០ មីលីលីត្រ, ម្សៅរមៀត ១/៤ ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មា ១/២ ស្លាបព្រាកាហ្វេ, អំបិលមួយចឹប, ទឹកកក។
វិធីធ្វើ៖ ដាក់គ្រឿងផ្សំទាំងអស់ចូលក្នុងម៉ាស៊ីនលាយជាមួយនឹងទឹកកក ហើយលាយរហូតដល់រលោង។
ស្ពៃស្ពីណាចសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា beta-carotene និងវីតាមីន C ដែលជួយប្រឆាំងនឹងការឆ្លងមេរោគ។ ទឹកដោះគោជូរមានផ្ទុកបាក់តេរីល្អដែលជួយពង្រឹងប្រព័ន្ធការពាររាងកាយ កាត់បន្ថយអត្រាវាយប្រហារនៃបាក់តេរីបង្កគ្រោះថ្នាក់៕