ការឡើងរឹងនៃលិង្គរបស់បុរសកើតឡើងនៅពេលដែលមានការស្រមៃ ឬការដឹងញ្ញាណ មួយ ឬក៏ច្រើន(ដូចជាការមើលឃើញ ស្តាប់លឺ ការប៉ះ ការដឹងក្លិន ឬរស់ជាតិ) របស់អ្នកដែលបានភ្ញោច ហើយអ្នកក្លាយជាមានអារម្មរណ៍ផ្លូវភេទ ។
ប្រព័ន្ធសរសៃប្រសាទកណ្តាលរបស់អ្នកបានផ្ញើសញ្ញាដើម្បីបង្កើនលំហូរឈាមទៅកាន់លិង្គរបស់អ្នក។ ឈាមបានបំពេញផ្នែកស្ពោត(corpora cavernosa) នៅក្នុងលិង្គដែលជាហេតុធ្វើឱ្យវារីកធំ ហើយរឹង។ សរសៃឈាមខ្មៅដែលជាធម្មតានាំឈាម ចេញពីលិង្គត្រូវបានរួមតូច ហើយទប់ឈាមដែលនៅខាងក្នុង និងរក្សាបាននូវភាពរឹងនេះ។
ភាពរឹងនៃលិង្គបុរសនឹងថយចុះទៅវិញដោយសារតែសរសៃឈាមក្រហមដែលនាំឈាមចូលរូមតូចមកវិញ សរសៃឈាមខ្មៅដែលនាំឈាមចេញពីលិង្គរីកធំទៅវិញ។ លិង្គនឹងត្រឡប់ទៅទំហំធម្មតារបស់វាវិញ ហើយការឡើងរឹងគឺមិនយូរប៉ុន្មាននោះទេ៕