ក្នុងអំឡុងពេល មានផ្ទៃពោះ របស់អ្នក អ្នកអាចមានបញ្ហាសុខភាពដ៏រំខានមួយចំនួន ដែលមិនមានគ្រោះថ្នាក់ តែតម្រូវអោយមានការយកចិត្តទុកដាក់ មួយចំនួន។ បញ្ហា ទាំងនេះរួមមានការចុកពោះ ទឹកនោមហូរដោយមិនដឹងខ្លួន ឈឺចាម់នៅចុងដង្ហើម មិនរំលាយអាហារ ប៉ោងសរសៃ ឈាម (varicose) ឈឺចង្កេះ ការទល់លាមក ឬសដូងបាត (haemorrhoids) … ។

ការប៉ោងសរសៃឈាម (Varicose )ឬ សរសៃជើងឡើងហើមជាធម្មតា លេចឡើងជាការហើម រួញ ហើយឡើងពណ៏ខៀវនៃសរសៃឈាមនៅលើជើងរបស់អ្នក ក្នុងអំឡុងពេលមានគភ៌។ អ័រម៉ូននៃផ្ទៃពោះ ត្រូវបានគេ គិតថាទំនងជា នាំអោយវិវឌ្ឍន៍សរសៃ ទាំងនេះ។
វិធីខាងក្រោមនេះអាចជួយ បងា្ករការប៉ោងសរសៃឈាមvaricose និងជួយ អ្នកពីការឈឺចាប់ដែលអាចកើតឡើងជាញឹកញាប់ :
- ជៀសវាងការ ឈរ យូរពេក
- ជៀសវាងការបទជើង របស់អ្នក
- សម្រាកដោយលើកជើងរបស់អ្នកខ្ពស់ជាងខ្លួនរបស់អ្នក
- ធ្វើអ្វីថ្នមៗ និងធ្វើលំហាត់ប្រាណជាទៀងទាត់ដូចជា ដើរ ឬហែលទឹក
- ពាក់ស្រោមជើង
- ប្រាប់ទៅវេជ្ជបណ្ឌិត ឬ ឆ្មបរបស់អ្នកបើអ្នកមានការវិវឌ្ឍទៅជាឡើងក្រហម ហើម ឬ ឈឺចាប់ណាមួយនៅលើជើង របស់អ្នក៕