​យើង​គួរតែ​ប្រុង​ប្រយ័ត្ន​អោយ​មែនទែន​ចំពោះ​ទម្លាប់​ដែល​យើង​ធ្លាប់តែ​ធ្វើ ហើយ​វា​ក៏​អាច​ជា​ហេតុផល​មួយ​ផ្តល់​គ្រោះថ្នាក់​ដល់​មុខងារ​យ៉ាង​សំខាន់​របស់​រាងកាយ​ផងដែរ​។ ទម្លាប់​មួយ​ចំនួន​អាច​ផ្តល់​គ្រោះថ្នាក់ ព្រមទាំង​អាច​ធ្វើអោយ​មិន​អាច​មាន​កូន​បាន​ទៀតផង​។

ខាងក្រោម​នេះ​គឺជា​ទម្លាប់​មួយ​ចំនួន​ដែល​អាច​ធ្វើ​អោយ​បុរស​មិន​អាច​មាន​កូន​បាន​៖

​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​
​ទម្លាប់​ដ៏​ធំ​បំផុត​ដែល​ធ្វើអោយ​បុរស​មិន​អាច​មាន​កូន​បាន​គឺ​ការ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​។ ជាតិ​កាហ្វេ​អ៊ី​ន​មាន​តិចតួច​នៅក្នុង​ទឹកតែ និង​កាហ្វេ ព្រមទាំង​មាន​ច្រើន​បំផុត​ក្នុង​បារី​, ស៊ី​ហ្គា និង​ថ្នាំជក់​មួយចំនួន​។ កាលណា​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ពេក​រហូត​ដល់ ៣០០​មី​លី​ក្រាម អាច​បណ្តាល​អោយ​ចំនួន​មេ​ជីវិត​ឈ្មោល​ចុះ​ទាប និង​ចលនា​របស់​វា​ចុះខ្សោយ​។ អ្នកស្រាវជ្រាវ​បាន​អះអាងថា ការជក់បារី ២០​ដើម​ក្នុង​មួយ​ថ្ងៃ​ធ្វើ​អោយ​មេ​ជីវិត​ឈ្មោល​ស្លាប់​រហូតដល់ ៥០​ភាគរយ​ឯណោះ​។ ការ​ញ៉ាំ​កាហ្វេ ពី​រពែង​, តែ​ប្រាំមួយ​ពែ​ង និង​កូកាកូឡា​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ក៏មាន​ផល​រំខាន​ដែរ​។

ទម្លាប់​ដែល​ធ្វើអោយ​មាន​កម្តៅ​ពី​ក្នុង​ខ្លួន​ច្រើនពេក​
​វា​គឺជា​ចំណេះដឹង​ទូទៅ​មួយ​ដែលថា ពងស្វាស​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ​គឺ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ជាង​សីតុណ្ហភាព​រាងកាយ​ធម្មតា ២​អង្សា​សេ​។ នេះ​ហើយ​គឺជា​ហេតុផល​ដែល​បញ្ជាក់​ពងស្វាស​ត្រូវ​ធ្លាក់​ចូលទៅក្នុង​ថង់​ពងស្វាស​ពេល​កើត​។ ទម្លាប់​ដែល​ធ្វើអោយ​មិន​អាច​មាន​កូន​បាន​នោះ​ដោយសារ​តែ​ការផលិត​កម្តៅ​ក្នុង​ខ្លួន​ច្រើនពេក​ដូចជា ការប្រើប្រាស់​កុំព្យូទ័រ​ដាក់​លើ​ភ្លៅ​, ហាត់ប្រាណ​ច្រើនពេក និង​ឧស្សាហ៍​ងូតទឹ​កក្តៅ​។

​ធាត់​ជ្រុល​
​ហេតុផល​មួយទៀត​ដែល​ធ្វើអោយ​មិន​អាច​មាន​កូន​បាន​ដែរ​នោះ​គឺ​ធាត់​លើស​ទម្ងន់​ធម្មតា​។ មនុស្ស​ដែល​ធាត់​ជ្រុល​ធ្វើអោយ​ការផលិត​អ័រម៉ូន Gonadotropin Releasing Hormone ពី​ក្រពេញ Hypothalamus ថយចុះ ដូច្នេះ​ទើប​ធ្វើអោយមាន​បញ្ហា ឬ​ជំងឺ កង្វះ​អ័រម៉ូន​បន្ត​ពូជ (Hypogonadism)​។ រឿង​នេះ​អាច​ធ្វើអោយ​ខ្សោយ​ពងស្វាស និង​មិន​អាច​មាន​កូន​តែម្តង​។

​គ្រឿង​ស្រវឹង​
​ការ​ញ៉ាំ​ស្រា​មួយ​កែវ​អាច​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​មាន​ផ្ទៃពោះ​បាន​រហូត​ដល់ ៥០​ភាគរយ​។ រឿង​នេះ​អាច​ចាត់ទុកថា​ជា​ទម្លាប់​ធ្វើអោយ​មិន​អាច​មាន​កូន​បាន​ដោយសារ​តែ​វា​ទៅ​កាត់បន្ថយ​ការផលិត​អ័រម៉ូន Testosterone និង​ការ​បំបែក​កោសិកា ដូច្នេះ​ចំនួន​របស់​មេ​ជីវិត​ឈ្មោល​នឹង​ត្រូវ​ថយ​ចុះ​។

​ស្ត្រេ​ស​
​អ្នកខ្លះ​ចូលចិត្ត​មាន​ទម្លាប់​ធ្វើអោយ​ខ្លួន​ឯង​ស្ត្រេ​ស​។ វា​នៅតែ​ជា​រឿង​ស្ថិត​ក្នុង​ការខ្វែងគំនិត​គ្នា​នៅ​ឡើង​ដែលថា ស្ត្រេ​ស និង​ការបាក់​ទឹកចិត្ត​គឺជា​ហេតុផល​មួយ​នៃ​ទម្លាប់​ដែល​នាំអោយ​មិន​អាច​មាន​កូន​បាន​។ អ្នកស្រាវជ្រាវ​បាន​អះអាងថា ក្នុងពេល​រាងកាយ​ស្ថិតក្នុង​ស្ថានភាព​បាក់​ទឹកចិត្ត វា​នឹង​ទៅ​រំខាន​ដល់ Hypothalamic-pituitary-adrenal Axis ព្រមទាំង​ខូច​មុខងារ​របស់​ក្រ​ពេញទី​រ៉ូ​អ៊ីត ដែល​ជាហេតុ​នាំ​អោយ​ចំណង់​ផ្លូវភេទ​ថយចុះ និង​ចុងក្រោយ​ទៅ​ជា​មិន​អាច​មាន​កូន​បាន​។

​ឧស្សាហ៍​ឆ្លង​ជំងឺ​កាមរោគ​

​ទម្លាប់​ជាច្រើន​ដូចជា ការ​ដេក និង​រួមភេទ​ដោយ​មិន​បាន​ប្រើ​វិធី​ការពារ​ខ្លួន​សុទ្ធ​តែ​អាច​នាំអោយ​ឆ្លង​ជំងឺ​កាមរោគ​បាន​ទាំងអស់​។ រឿង​នេះ​ងា​ច​បណ្តាល​អោយ​ស្ទះ​ដល់​ផ្លូវ​ប្រដាប់បន្តពូជ និង​ខូច​ពងស្វាស ដូច្នេះ​វា​នឹង​ទៅជា​មិន​អាច​មាន​កូន​បាន​។

​ស្លៀកខោ​ខូវប៊យ​តឹងៗ​ពេក​
​ទម្លាប់​ដែល​ធ្វើអោយ​មិន​អាច​មាន​កូន​បាន និង​កើត​មាន​ជា​ញឹកញាប់​នោះ​គឺ​ការ​ប្រឡូក​ខ្លួន​យុគសម័យ​ទំនើប​តាមរយៈ​ការ​ស្លៀកខោ​ខូវប៊យ​តឹងៗ​។ រឿង​នេះ​មិន​ត្រឹមតែ​ធ្វើអោយ​បង្កើត​កម្តៅ​ក្នុង​ថង់​ពងស្វាស​ទេ តែ​វា​ក៏​ធ្វើអោយ​រលាក​ដល់​ផ្លូវ​ប្រដាប់បន្តពូជ និង​ស្ទះ​ចរន្តឈាម​ផងដែរ​។ ដូច្នេះ​វា​អាច​មាន​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​ការផលិត​មេ​ជីវិត​ឈ្មោល​។

​អង្គុយ​រយៈពេល​យូរ​ពេក​
​ករណី​នេះ​ច្រើនតែ​ធ្វើឡើង​ដោយ​មិនដឹង​ខ្លួន ព្រមទាំង​ក្លាយទៅជា​ទម្លាប់​ដែល​ធ្វើអោយ​មិន​អាច​មាន​កូនដែេ​។ ការ​អង្គុយ​រយៈពេល​យូរ​ពេក​បណ្តាល​កង្វះ​អុកស៊ីសែន​ទៅ​ចិញ្ចឹម​ក្នុង​តំបន់​អាង​ត្រគៀក ជាពិសេស​សរីរាង្គ​បន្ត​ពូជ​តែម្តង​។ ការ​កង្វះ​ឈាម​ទៅ​ចិញ្ចឹម​អាច​ធ្វើអោយ​ជាលិការ​រលួយ​បាន​។ អ្នកឯកទេស​ជាច្រើន​បាន​ណែនាំ​ថា ការ​ងើបឈរ​ជា​រៀងរាល់ ៤៥​នាទី និង​ចំណាយពេល​យ៉ាងហោចណាស់ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ហាត់ប្រាណ​គឺជា​រឿង​ល្អ​មួយ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង