Join with Health.com.kh on Telegram

ពេលវេលា​មាស​ទាំង ៤ ខាងក្រោម​នេះ ប្រសិនបើ​អ្នក​ផឹកទឹក​នឹង​ល្អ​ខ្លាំងណាស់​សម្រាប់​សុខភាព និង​ការពារ​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​។

​ផឹកទឹក​ពេល​ភ្ញាក់​ពី​គេង​

​យោងតាម​ការណែនាំ​រប​ស់​អ្នក​អាហារូបត្ថម្ភ ភ្លាមៗ​បន្ទាប់ពី​ភ្ញាក់​ពី​គេង ដោយ​មិនចាំបាច់​ដុសធ្មេញ និង​លាង​សម្អាត​មុខ យើង​ត្រូវ​ផឹកទឹក​ក្តៅ​ឧណ្ហៗ ៣០០ ទៅ ៥០០​មី​លី​លីត្រ ដើម្បី​ជួយ​កម្ចាត់​កាកសំណល់​ចេញពី​រាងកាយ​។ ទន្ទឹមនឹងនោះ​ក៏​ជំ​រុញឱ្យ​ពោះវៀន​ធ្វើការ​កាន់តែ​រលូន និង​មាន​ចង្វាក់​ផងដែរ ។​

​រាងកាយ​របស់​មនុស្ស​បន្ទាប់ពី​គេង​អស់​មួយ​យប់ អង់ស៊ីម amylase ទឹកមាត់​ត្រូវបាន​បញ្ចេញ អង្គ​ប​ដិ​ប្រាណ IgA នៅក្នុង​ទឹកមាត់​នឹងធ្វើ​ឱ្យ​បំពង់​រំលាយ​អាហារ​របស់​យើង​មាន​សុខភាព​ល្អ​។ លើសពីនេះ​ទៀត​នៅពេលនេះ​ទឹកមាត់​នឹងមាន​បរិយាកាស​អាល់​កា​ឡាំង​ជាមួយនឹង​បាក់តេរី​មាន​ប្រយោជន៍​ជួយ​ក្រពះ​របស់​យើង​ដើម្បី​បន្សាប​អាស៊ីត​មួយចំនួន​។ តាមពិតទៅ នេះ​ក៏​ជា​វិធីសាស្ត្រ​នៃ​ការ​ទទួលទាន​ទឹក​ដែល​អនុវត្ត​ដោយ​ជនជាតិ​ជប៉ុន ដែល​ហៅថា វិធី​សម្អាត​ក្រពះ​ប្រចាំថ្ងៃ ដើម្បី​ជួយ​ការពារ​ការ​ទល់លាមក និង​ជំងឺ​ឬ​ស​ដូង​បាត​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​។​

ផឹកទឹក​មុនពេល​អាហារ​

​ស្ត្រី​ដែល​ចង់​សម្រក​ទម្ងន់​មាន​ទម្លាប់​ផឹកទឹក ១៥-៣០ នាទី​មុនពេល​អាហារ គ្រូពេទ្យ​ណែនាំ​ឱ្យ​ផឹកទឹក​ប្រហែល ១៥០-២០០ml ។​

​យោងតាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា នៅពេលដែល​មនុស្ស​យើង​ផឹកទឹក​នៅពេលនេះ ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​មាន​ពេល​រៀបចំ ក៏ដូចជា​ជួយ​រាងកាយ​កាត់បន្ថយ​ការ​ឃ្លាន​ផងដែរ​។ នេះ​នឹង​ជួយ​កំណត់​ការទទួល​ទាន​អាហារ និង​កាឡូរី​ច្រើនពេក​ចូលទៅក្នុង​ខ្លួន ដោយហេតុនេះ​ក៏​ការពារ​ជំងឺ​ដូចជា ធាត់ លើស​ទម្ងន់ ល្អ​សម្រាប់​សុខភាព​។​

​ផឹកទឹក​មុនពេល​ងូតទឹក​

​ពេលវេលា​មាស​ដែល​អ្នក​រាល់គ្នា​គួរតែ​បំពេញ​ទឹក​ឲ្យ​ទាន់ពេល គឺ​មុនពេល​ងូតទឹក​។ ពេល​ងូតទឹក យើង​ជូត រន្ធ​ញើស​នៅក្នុង​ស្បែក​នឹង​រីក​ធំ ហើយ​ទឹក​ក៏​ហួត​ចេញ​។ បរិមាណ​ទឹក​ដែល​បាត់បង់​គឺ​ប្រហែល 150-180ml ដូច្នេះ​យើង​ត្រូវ​ផឹកទឹក​មុនពេល​ងូត ដើម្បី​ជៀសវាង​ការ​ខះ​ជាតិ​ទឹក​លឿន​ពេក ដែលនាំឱ្យ​ឈាម​ឡើង​ក្រាស់ ងាយ​នឹង​កើត​កំណក​ឈាម នាំ​ឱ្យដាច់​សរសៃឈាម​ខួរក្បាល​ពេល​ងូតទឹក​។​

​ផឹកទឹក​មុនពេល​ហាត់ប្រាណ​

​ម៉ោង​មាស​មួយ​ដែល​អ្នក​គួរ​ផឹកទឹក​គឺ 30-60 នាទី​មុនពេល​ហាត់ប្រាណ​។ ការ​ផឹកទឹក​មុនពេល​ហាត់ប្រាណ​នឹង​ជួយ​ធ្វើឱ្យ​ដំណើរការ​នៃ​ការហាត់​ប្រាណ​កាន់តែ​ស្រាល​។ អ្នក​ក៏​មិន​ហត់នឿយ​ពី​ការបាត់បង់​ទឹក​ច្រើន​ដែរ​ក្នុងពេល​ហាត់ប្រាណ​។ ទោះជា​យ៉ាងណាក៏ដោយ ចូរ​ចំណាំ​ថា អ្នក​មិនគួរ​ផឹកស្រា​ជិត​ដល់​ម៉ោង​ហាត់ប្រាណ ហើយ​កុំ​ផឹក​ច្រើនពេក ក្រែង​វា​បណ្តាលឱ្យ​ឈឺពោះ និង​ពិបាក​ពេល​ហាត់ប្រាណ​៕