គ្មានយុទ្ធសាស្ត្រពន្យារកំណើតណា ដែលមិនដឹងអំពីការបរាជ័យរបស់វាទេ ប៉ុន្តែអត្រានៃការជោគជ័យក្នុងការបង្ការកុំអោយមានផ្ទៃពោះ មានការប្រែប្រួលទៅតាមវិធីសាស្ត្រមួយៗ។ មានកត្តាជាច្រើនដែលនាំអោយមានកូនដោយចៃដន្យបានដោយសារតែបរាជ័យនៃការពន្យារកំណើត។

មិនធ្វើតាមការណែនាំ
យុទ្ធសាស្ត្រនីមួយៗ នៃការពន្យារកំណើតទាមទារអោយអ្នកប្រើប្រាស់ធ្វើទោតាមទិសដៅមួយចំនួន ដើម្បីអាចបង្ការកុំអោយមានផ្ទៃពោះបានជោគជ័យ។ ឧទាហរណ៍ នៅពេលប្រើស្រោមអនាម័យបានត្រឹមត្រូវអាចជួយបង្ការកុំអោយមានផ្ទៃពោះរហូតដល់ ៩៨ភាគរយ ប៉ុន្តែអត្រាជោគជ័យរបស់វានឹងធ្លាក់ចុះមកត្រឹម ៨៥ភាគរយនៅពេលការប្រើប្រាស់មិនធ្វើតាមការណែនាំត្រឹមត្រូវ។ ដូចគ្នានេះដែរ នៅពេលការប្រើថ្នាំគ្រាប់ពន្យារកំណើត ទិសដៅនៃការប្រើប្រាស់គឺមួយដងមួយគ្រាប់រាល់ថ្ងៃ ទើបអាចការពារបានល្អ។ បើសិនជាមិនធ្វើអ៊ីចឹងទេ ឱកាសនៃការមានផ្ទៃពោះនឹងកើនឡើង។
ការប្រើវិធីពន្យារកំណើតមិនបានខ្ជាប់ខ្ជួន
បើសិនជាអ្នកក្លាយទៅជាមនុស្សមិនយកចិត្តទុកដាក់អំពីការប្រើប្រាស់វិធីពន្យារកំណើតអោយបានទៀងទាត់ទេ ឱកាសនៃការមានផ្ទៃពោះនឹងកើនឡើង។ ការដែលមិនប្រើថ្នាំពន្យាកំណើតបានត្រឹមត្រូវក៏បង្កើនឱកាសនៃការមានផ្ទៃពោះដែរ។ ស្រដៀងគ្នានេះដែរ ការប្រើស្រោមអនាម័យត្រូវតែធ្វើឡើងគ្រប់ពេលទាំងអស់សម្រាប់ការរួមភេទ មិនត្រូវភ្លេច ឬមិនចង់ប្រើឡើយ។ អ្នកគួរតែព្យាយាមដាក់គម្រោងពន្យាកំណើតដោយធម្មជាតិវិញបើសិនជាអ្នកមិនអាចស្វែងរកវិធីពន្យាកំណើតណាដែលខ្លួនចូលចិត្ត។
ថ្នាំដែលអ្នកប្រើពន្យារកំណើតនោះមិនមានប្រសិទ្ធភាព
បើសិនជាអ្នកស្ថិតក្នុងការប្រើប្រាស់ថ្នាំដែលអាចមានប្រតិកម្មជាមួយថ្នាំពន្យាកំណើត ដូច្នេះប្រសិទ្ធភាពរបស់វានឹងធ្លាក់ចុះ។ ចូរទៅសុំដំបូន្មានពីគ្រូពេទ្យ ឬឱសថការីដើម្បីដឹងអំពីរឿងនេះ។
យល់ច្រឡំអំពីការអាចមានផ្ទៃពោះបានពេលមករដូវ
ស្ត្រីភាគច្រើនមិនយល់ថាការមករដូវអាចធ្វើអោយមានផ្ទៃពោះបាននោះទេ។ ការស្រាវជ្រាវ និងបទពិសោធន៍បានអោយដឹងថា ការមានផ្ទៃពោះអាចនឹងកើតមានគ្រប់ពេលទាំងអស់ក្នុងមួយខែ ហើយការមិនមករដូវគឺជាពេលវេលាដ៏មានសុវត្ថិភាពបំផុត។ មួយវិញទៀត បើសិនជាអ្នកប្រើថ្នាំគ្រាប់ពន្យាកំណើត វានឹងមិនមានការមករដូវទេ។ ការប្រើស្រោមអនាម័យប្រហែលជាត្រូវការក្នុងពេលមករដូវ។
កត្តាអាយុ
ការមានផ្ទៃពោះដោយចៃដន្យមួយភាគបួនកើតមានទៅលើស្ត្រីអាយុក្រោម ២០ឆ្នាំ។ នេះធ្វើអោយខ្វះបទពិសោធន៍ ឬការមិនទាន់ពេញវ័យសម្រាប់ធ្វើអោយក្លាយទៅជាកត្តាដ៏សំខាន់នៃការពន្យាកំណើតប៉ារ៉ាជ័យ៕