មានកូនសិស្សមួយចំនួន នៅពេលដែលជិតប្រឡង បែរជាតែងតែងងុយគេង ដោយមើលសៀវភៅមិនចូលទេ។ ដូចនេះ តើគួរតែធ្វើបែបណាទៅ?
1. អ្នកអាចបើកបង្អួចក្នុងបន្ទប់ដើម្បីឲ្យមានខ្យល់អាកាសបរិសុទ្ធចេញចូល។ នៅពេលដែលអ្នកមានអារម្មណ៍ថាហត់ ពិបាកមើលសៀវភៅ អ្នកអាចចេញក្រៅដើរ ដើម្បីស្រួបយកខ្យល់អាកាសបរិសុទ្ធ នោះខួរក្បាលអ្នកនឹងជ្រះស្រលះ ដោយអាចផ្ទុកចំណេះដឹងចូលថែមទៀត។
2. អ្នកគួរតែគេងឲ្យគ្រប់ ដោយមិនគួរចូលគេងយប់ជ្រៅនោះទេ ព្រោះនៅពេលដែលអ្នកគេងមិនគ្រប់រាល់យប់ អ្នកនឹងមិនអាចរំលឹកមេរៀនបានសម្រេចនោះទេ។ ដូចនេះ មិនថាអ្នកមើលមេរៀនមិនអស់យ៉ាងណាទេ អ្នកគួរតែចូលគេងនៅពេលដែលដល់ម៉ោង ទើបអ្នកមានអារម្មណ៍ស្រស់ស្រាយសម្រាប់ថ្ងៃស្អែកក្នុងការបន្តមើលសៀវភៅ។
3. ក្រោយពេលដែលអ្នករំលឹកមេរៀនបានចំនួនមួយម៉ោង អ្នកគួរតែងើបឡើងមកហាត់ប្រាណខ្លះ ទើបមិនធ្វើឲ្យអ្នកមានអារម្មណ៍ថាធុញ ហើយនឿយហត់ខ្លាំង។ ដូចនេះ អ្នកនឹងអាចរំលឹកមេរៀនបានសម្រេចជាមិនខានឡើយ។
4. ចុងក្រោយ អ្នកគួរតែញ៉ាំអាហារ៣ពេលឲ្យបានទៀង ព្រោះវាអាចជួយធ្វើឲ្យអ្នកមានកម្លាំងគ្រប់គ្រាន់ ថែមទាំងមិនងាយវិលមុខទៀតផង។ ដូចនេះ អ្នកនឹងអាចរំលឹកមេរៀនបានយ៉ាងល្អ ដោយអាចប្រឡងបានពិន្ទុល្អយ៉ាងងាយជាទីបំផុត៕