Join with Health.com.kh on Telegram

​ជំងឺ​ប្រមេះទឹកបាយ​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឆ្លង​តាមរយៈ​ការ​រួមភេទ និង​អាច​កើត​ទាំង​មនុស្ស​ប្រុស​ទាំង​មនុស្ស​ស្រី ។ ជំងឺ​ប្រមេះទឹកបាយ​ច្រើន​មាន​ការប៉ះពាល់​ទៅលើ​បង្ហួរនោម ឬ បំពង់ក ។ ចំពោះ​មនុស្ស​ស្រី​វិញ ជំងឺ​ប្រមេះទឹកបាយ​ក៏​ប៉ះពាល់​ទៅលើ​មាត់ស្បូន​ផងដែរ ។​

​មនុស្ស​ភាគច្រើន​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​នេះ​តាមរយៈ​ការ​រួមភេទ ។ ប៉ុន្តែ​ចំពោះ​ទារក​ក៏​អាច​ឆ្លង​ជំងឺ​នេះ​បាន​តាមរយៈ​ការ​សំរាលកូន​ប្រសិនបើ​ម្តាយ​នោះ​មាន​ផ្ទុក​ជំងឺ​នេះ ។ ទារក​អាច​នឹង​មាន​ការ​ប៉ះ​លើ​ភ្នែក​ច្រើនជាងគេ ។​

​ជំងឺ​ប្រមេះទឹកបាយ​ដែល​មិន​បាន​ព្យាបាល​អាច​ធ្វើអោយ​មាន​ផលវិបាក​សំខាន់ៗ​ដូចជា​៖

  • ស្ត្រី​មិន​អាច​មាន​កូន​បាន​៖ ជំងឺ​ប្រមេះទឹកបាយ​ដែល​មិន​បាន​ព្យាបាល​អាច​មាន​ការ​រាលដាល​ទៅ​ដល់​ស្បូន និង​បំពង់​ដៃ​ស្បូន ដែល​ជា​ហេតុ​បង្ក​អោយ​មាន​ការ​រលាក​អោយ​មាន​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក ដោយសារតែ​ការ​កើត​សន្លាក​ក្នុង​បំពង់​នោះ ហើយ​ប្រឈម​កាន់តែខ្លាំង​នឹង​ផលវិបាក និង​អត់​កូន ។ ជំងឺ​រលាក​អាង​ត្រគាក​គឺជា​ជំងឺឆ្លង​ដ៏​សាហាវ​មួយ​ដែល​ទាមទា​អោយ​មាន​ការព្យាបាល​អោយ​បាន​លឿន ។​
  • បុរស​មិន​អាច​មាន​កូន​បាន​៖ មនុស្ស​ប្រុស​ដែល​មិន​បាន​ព្យាបាល​ជំងឺ​ប្រមេះ​ទឹកបាយ​អាច​ធ្វើអោយ​រលាក​បំពង​អេពី​ដីដី​ម (Epididymitis) ដែល​ជា​បំពង់​មួយ​នៅ​ជិត​ពងស្វាស​សំរាប់​បញ្ចេញ​ទឹកកាម​ពី​ពងស្វាស ។ ការ​រលាក​បំពង​អេពី​ដីដី​មអាច​ព្យាបាល​បាន ប៉ុន្តែ​ប្រសិនបើ​មិន​បាន​ព្យាបាល​ទេ អ្នក​ប្រហែល​ជា​វិវត្ត​ទៅ​រក​ភាព​មិន​មាន​កូន ។​
  • ជំងឺឆ្លង​ទៅដល់​សន្លាក់ និង​កន្លែង​ផ្សេងៗ​ទៀត​នៃ​រាងកាយ​៖ បាក់តេរី​ដែល​បង្ក​អោយមាន​ជំងឺ​ប្រមេះទឹកបាយ​អាច​ជ្រៀត​ចូលទៅក្នុង​ចរន្ត​ឈាម និង​បង្ក​ការឆ្លង​ទៅ​កន្លែង​ផ្សេងៗ​ទៀត​បាន​ដូច​ជា​សន្លាក់​ជាដើម ។ ការ​ក្តៅខ្លួន រមាស់ ឈឺ​ស្បែក ឈឺ​សន្លាក់ ហើម និង​មិន​អាច​ធ្វើ​ចលនា​បាន​សុទ្ធតែ​ជា​លទ្ធផល​របស់​បាក់តេរី​ប្រមេះទឹកបាយ​នេះ ។​
  • ប្រឈម​កាន់តែ​ខ្លាំង​ក្នុង​ការឆ្លង​ជំងឺអេដស៍​៖ ការ​មាន​ជំងឺ​ប្រមេះ​ទឹក​បាន​ធ្វើអោយ​អ្នក​រឹង​តែ​កើត​ការសង្ស័យ​កាន់តែ​ខ្លាំង​ក្នុង​ការឆ្លង​វី​រ៉ុស Human Immunodeficiency Virus (HIV) ដែល​ជា​វា​ជា​អ្នក​ធ្វើ​អោយ​មាន​ជំងឺអេដស៍ ។ អ្នក​ដែល​មាន​បញ្ហា​ជំងឺ​ប្រមេះទឹកបាយ និង​ជំងឺអេដស៍ គឺ​បាន​ចម្លង​ទៅ​ដៃគូរ​របស់​អ្នក​រួចទៅហើយ ។​
  • ផលវិបាក​ទៅលើ​ទារក​៖ ទារក​ដែល​ឆ្លង​ជំងឺ​ប្រមេះទឹកបាយ​ពី​ម្តាយ​ក្នុងពេល​សំរាល​អាច​នឹង​បង្ក​អោយ​ខ្វាក់ភ្នែក ឈឺ​នៅលើ​ស្បែកក្បាល និង​មាន​ជំងឺ ៕