ចេកគឺជា ផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព។ ផ្លែចេក គឺអាចផ្តល់អោយយើង រាល់គ្នានូវថាមពលបានភ្លាមៗ និង អាចស្តុកទុកនូវថាមពលទាំងនេះ ក្នុងរាងកាយបានដល់ រយៈពេលយូរផងដែរ ។ នៅក្នុងផ្លែចេក គឺមានផ្ទុកនូវស្ករចំនួន ៣ប្រភេទគឺ៖ប្រូតូស, ស៊ូក្រូស និង ឡាក់តូស រួមជាមួយផងដែរនូវ ជាតិសសៃ។

ដោយយោងតាមការសិក្សាស្រាវជ្រាវមួយ បានបង្ហាញថា ការបិរភោគផ្លែចេក ត្រឹមតែពីរផ្លែ គឺអាចរក្សាកម្លាំងថាមពល អោយអ្នកធ្វើការហាត់ប្រាណក្នុងសកម្មភាពយ៉ាងសកម្ម បានដល់រយៈពេល ៩០នាទី ដែលវាពិតជា អាហារដ៏សាកសម សម្រាប់អត្តពលករទាំងឡាយ ក្នុងការយកមកទទួលទាន។ ការផ្តល់នូវថាមពល គឺមិនមែនជាគុណសម្បត្តិតែម្យ៉ាង ដែលយើងនឹងទទួលបានពីវានោះទេ តែវាក៏មានប្រសិទ្ធិផងដែរ ក្នុងការ ជួយសម្រាល និង ព្យាបាលដល់ស្ថានភាពនៃជំងឺមួយចំនួនបានទៀត ផងដែរ។
ផ្លែចេកគឺមានអត្ថប្រយោជន៍ ក្នុងការសម្រាលដល់ស្ថានភាពជំងឺមួយចំនួនដូចខាងក្រោមនេះ៖
- កាត់បន្ថយបញ្ហានៃការធ្លាក់ទឹកចិត្ត
- កាត់បន្ថយកម្រិតសម្ពាធឈាម និង ទប់ស្កាត់នូវការប្រឈមទៅនឹងជំងឺគាំងបេះដូង
- ធ្វើអោយឆ្អឹងរឹងមាំជាងមុន
- ជួយទប់ស្កាត់បញ្ហាកង្វះគ្រាប់ឈាមក្រហម
- ផ្តល់នូវថាមពលបានភ្លាមៗដល់រាងកាយ
- ជួយអោយឆាប់ផ្តាច់បារីបាន
- សម្រាលការឈឺចាប់ក្នុងពេលធ្លាក់ឈាមរដូវ
- ធ្វើអោយខួរក្បាលមានសកម្មភាពជាងមុន
- ជួយការពារ ការមានដៅបៅផ្សេងៗ
ដោយយោងតាមការ សិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ជនជាតិជប៉ុន បានរកឃើញថា ផ្លែចេកដែលទុំជោរ ហើយមានស្នាមខ្មៅអុជៗនៅលើសំបក ពណ៌លឿងរបស់វា គឺបានបង្កើតនូវសារជាតិម្យ៉ាងដែលត្រូវបានហៅថា TNF ( Tumor Necrosis Factor) ដែលវាមានសម្តត្ថភាពពិសេស ក្នុងការប្រយុទ្ធប្រឆាំងនឹង ពពួកកោសិកា មិនប្រក្រតីនៅក្នុងរាងកាយ។ កាលបើនៅលើសំបកចេកនោះ កាន់តែមានស្នាមខ្មៅអុជៗ កាន់តែខ្លាំង នោះបរិមាណនៃសារធាតុនេះ ក៏មានកាន់តែខ្ពស់ ហើយវានឹងកាន់តែធ្វើអោយប្រព័ន្ធការពារ ភាពសាំនៅក្នុងរាងកាយកាន់តែរឹងមាំបានថែមទៀត ។
ផ្លែចេកទុំ ដែលមានសំបកសំបូរទៅដោយស្នាមខ្មៅអុជៗនេះគឺមាន ប្រសិទ្ធិភាព ៨ដងច្រើនជាង ផ្លែចេកដែលមានសប្បកខៀវខ្ចី ក្នុងការធ្វើអោយបរិមាណនៃ កោសិកាគ្រាប់ឈាមស មានមុខងារល្អជាងមុនបាន ។ ដូច្នេះ ការទទួលទាន ផ្លែចេកអោយបានពី ១ទៅ២ផ្លែ ក្នុងមួយថ្ងៃ គឺអាចពង្រឹងប្រព័ន្ធភាពសាំ របស់អ្នកបាន ។
ដូច្នេះផ្លែចេកទុំ គឺល្អបំផុតក្នុងការយកមកទទួលទាន ដើម្បីជំនួយដល់សុខភាពរបស់អ្នក ។ បើគេធ្វើការប្រៀបធៀបផ្លែចេកទុំ និង ផ្លែប៉មនោះគេនឹងឃើញថា ៖
- ផ្លែចេកមានប្រូតេអ៊ីន ៤ដងច្រើនជាង ផ្លែប៉ម
- មានជាតិកាបូអីដ្រាត ២ដងច្រើនជាង
- មានជាតិផូស្វ័រ ៣ដងច្រើនជាង
- មានវីតាមីន A និង ជាតិដែក៥ដងច្រើនជាង
- មានជាតិវីតាមីន និង រ៉ែ២ដងច្រើនជាង ផ្លែប៉ម
- មិនត្រឹមតែប៉ុណ្ណោះផ្លែចេក គឺមានផ្ទុកនូវប៉ូតាស្យូម ក្នុងកម្រិតដ៏ខ្ពស់ ដែលល្អបំផុត សម្រាប់អ្នកជំងឺលើសឈាម ៕