Join with Health.com.kh on Telegram

មធ្យោបាយ​ដ៏​ល្អ​បំផុត​ក្នុង​ការព្យាបាល​ជំងឺ​រលាក​សួត​យោង​ទៅតាម​កត្តា​មួយចំនួន​ដូចជា អាយុ និង​សុខភាព​ទូទៅ មាន​មេរោគ ឬ​មិន​មាន​មេរោគ ជំងឺ​នៅ​តាម​សហគមន៍ ឬ​ក្នុង​មន្ទីរពេទ្យ ដែល​ធ្វើអោយ​មាន​ជំងឺ​។ ការព្យាបាល​មានដូចជា​៖

​ការប្រើប្រាស់​ថ្នាំ​៖
​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត ។ ថ្នាំ​ផ្សេងៗ​ទៀត​ប្រហែលជា​ជួយ​ធ្វើអោយ​ការដកដង្ហើម​បាន​ស្រួល និង​បំបាត់​រោគសញ្ញា​របស់​ជំងឺ​សួត​បង្កដោយ​បាក់តេរី និង​វី​រ៉ុស ។ ជំរើស​នៃ​ការប្រើ​ថ្នាំ​មានដូចជា​៖

  • ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​៖ ការសំរេចចិត្ត​ក្នុង​ការព្យាបាល​ជំងឺ​រលាក​សួត​ដោយ​ប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច មិនមែន​ចេះ​តែ​ធ្វើ​រហូត​នោះទេ ។ ចំពោះ​ជំងឺឆ្លង​ដោយសារ​បាក់តេរី វា​ត្រូវ​ចំនាយពេល​ច្រើន​ក្នុង​ការ​សំគាល់​មើល​បាក់តេរី និង​ជ្រើសរើស​យក​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែ​ល​ល្អ​បំផុត​សំរាប់​សម្លាប់​វា ។ ជាពិសេស គ្រូពេទ្យ​ប្រហែលជា​ចេញ​វេជ្ជបញ្ជា​អោយប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ពិសេស​ដើម្បី​ព្យាបាល​ជំងឺ​របស់​អ្នក ។ ប្រសិនបើ​ការធ្វើ​តេស្ត​បង្ហាញថា អ្នកត្រូវការ​ប្រើ​ថ្នាំ​ផ្សេង ឬ​បញ្ហា​ជំងឺ​របស់​អ្នក​មិនធូ​ស្រាល អ្នក​ប្រហែលជា​ប្តូរ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ផ្សេង​មួយទៀត ។
  • ថ្នាំ​ប្រឆាំងនឹង​វីវ៉ុ​ស (Antivirals)៖ គ្រូពេទ្យ​ប្រហែលជា​ណែនាំ​អោយ​ប្រើ​ថ្នាំ​ប្រឆាំង​វី​រ៉ុស ដើម្បី​ព្យាបាល​ជំងឺ​រលាក​សួត​ដោយសារ​វី​រ៉ុស ។ ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​មិន​មាន​ប្រសិទ្ធភាព​ក្នុង​ការព្យាបាល​ជំងឺ​រលាក​សួត​ដោយសារ​វី​រ៉ុស​នោះទេ ។
  • ថ្នាំ​បញ្ចុះ​កំដៅ​៖ អ្នក​ប្រហែលជា​ត្រូវ​ព្យាបាល​អាការៈ​ក្តៅ​ខ្លួន​ជាមួយ​ថ្នាំ Aspirin, Ibuprofen, Naproxen ឬ​Acetaminophen ។ (​ក្មេង​មិនគួរណា​ប្រើ​ថ្នាំ Aspirin ទេ​) ។
  • ​ថ្នាំ​ក្អក​៖ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុននឹង​ប្រើ​ថ្នាំ​ក្អក ។ ការ​ក្អក​គឺ​ជួយ​បន្ធូរ និង​បណ្តេញ​ស្លេស​ដែល​ចេញ​ច្រើន ។ ប្រសិនបើ​គ្រូពេទ្យ​អោយប្រើ​ថ្នាំ​ក្អក ត្រូវតែ​ប្រើ​សំរាប់តែ​ក្អក និង​ពេល​សំរាក់​ទេ ។

​ការ​សំរាក់​ក្នុង​មន្ទីរពេទ្យ​
​ជំងឺ​រលាក​សួត​នៅតាម​សហគមន៍​ជា​ទូទៅ​មិន​តម្រូវ​អោយ​សំរាក់​ក្នុង​មន្ទីរពេទ្យ​ទេ ។ ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​ប្រហែលជា​ត្រូវ​ដេកពេទ្យ​ប្រសិនបើ​អ្នក​មាន​បញ្ហា​ពីរ​នៃ​ភាព​ធ្ងន់ធ្ងរ ។ ប្រសិនបើ​អ្នក​មាន​បញ្ហា​បី ឬ​ច្រើន អ្នក​ប្រហែលជា​ត្រូវការ​សំរាក់​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់ ។

  • ​អ្នកមាន​អាយុ​លើសពី ៦៥​ឆ្នាំ​
  • វង្វេងវង្វាន់​
  • ដក​ដង្ហើមញាប់​
  • សម្ពាធ​ឈាម​ធ្លាក់ចុះ​
  • ​ត្រូវការ​ជំនួយ​ក្នុង​ការដកដង្ហើម​ដូចជា អុកស៊ីសែន ឬ​ការព្យាបាល​លើ​ផ្លូវដង្ហើម ៕