មនុស្សជាច្រើនគិតថា ដោយសារតែពួកគេមិនជក់បារី, ពួកគេមិនគួរបារម្ភអំពីបញ្ហាដែលទាក់ទងនឹងបារីនោះទេ។ការពិតគឺថា ការហឺតផ្សែងបារី, ដែលជាការលាយឡំគ្នានៃផ្សែងដែលមកពីការបញ្ចេញមកក្រៅដោយអ្នកជក់បារី និងពីការដុតបារី, គឺមានគ្រោះថ្នាក់ដូចនឹងការជក់បារីផងដែរ។

អ្នកដែលជក់បារី មិនចង់បង្កអោយនរណាម្នាក់នៅជុំវិញគាត់មានគ្រោះថ្នាក់នោះទេ ប៉ុន្តែការធ្វើរបៀបនេះធ្វើអោយអ្នកជុំវិញគាត់ទទួលរងផលប៉ះពាល់ដូចគាត់ដូចគ្នា។ក្រៅពីមានក្លិនទៅលើសម្លៀកបំពាក់ និងសក់របស់អ្នកហើយ, ផ្សែងបារីផ្សំពីសារធាតុគីមីជាង៤.០០០មុខ, ដែលភាគច្រើននៃសារធាតុគីមីនោះបង្កើនហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូង។ ការហឺតផ្សែងបារីអាចធ្វើអោយរលាកលើផ្លូវដង្ហើម និងក្លាយជាមានរោគសញ្ញាធ្ងន់ធ្ងរភ្លាមៗនៃជំងឺហឺត៕