Sepsis គឺជាការឆ្លើយតបនឹងការបង្ករោគមួយប្រភេទដែលវាអាចបណ្តាលឲ្យស្លាប់បាន។ Sepsis គឺជាការមានវត្តមានមេរោគចូលទៅក្នុងចរន្តឈាមដែលវាអាចធ្វើឲ្យមានការបង្ករោគពេញខ្លួនតែម្តង។ ជារៀងរាល់ឆ្នាំក្នុងសហរដ្ឋអាមេរិកមានអ្នកកើតជំងឺនេះច្រើនជាង ១.៥លាននាក់ឯណោះ ហើយក៏មានអ្នកស្លាប់យ៉ាងហោចណាស់ ២៥០០០០នាក់ដែរ។ 

ខណៈពេលដែលមនុស្សគ្រប់គ្នាសុទ្ធតែអាចកើតជំងឺ Sepsis នេះ តែជាធម្មតាវាកើតឡើងលើអ្នកដែលមានអាយុចាប់ពី ៦៥ឆ្នាំឡើងទៅ អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។ ខាងក្រោមនេះគឺជាអាការៈធំៗដែលអាចជួយឲ្យអ្នកសម្គាល់ដឹងថា វាជាជំងឺ Sepsis៖

  • វង្វេងវង្វាន់ ឬវង្វេងស្មារតី
  • ពិបាកដកដង្ហើម
  • បេះដូងលោតញ៉ាប់
  • ក្តៅខ្លួន ឬមានអារម្មណ៍ថាត្រជាក់ខ្លាំង
  • ឈឺចាប់ខ្លាំង ឬមិនស្រួលក្នុងខ្លួនខ្លាំង
  • បែកញើសពេញខ្លួន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង