Join with Health.com.kh on Telegram

ផ្លែ​ចេក​ផ្ទុក​ទៅដោយ​ជាតិ​ស្ករ​ពី​ធម្មជាតិ​ចំនួន​បី​ប្រភេទ​នោះ​គឺ សា​កក្រូស​, ហ្វ្រា​ក​តូ​ស និង​គ្លុយកូស ផ្សំ​ចូលគ្នា​ជាមួយ​ជាតិ​សរសៃ ដូច្នេះហើយ​ទើប​វា​ក្លាយទៅជា​ផ្លែ​ឈើ​ដែល​ផ្តល់​នូវ​សារធាតុ​ជំនួយ​កម្លាំង​ភ្លាម​ពី​ធម្មជាតិ​។
 

បើ​យោង​ទៅ​តាម​ការស្រាវជ្រាវ​បានអោយដឹងថា គ្រាន់តែ​ញ៉ាំ​ផ្លែ​ចេក​ពីរ​ផ្លែ​ប៉ុណ្ណោះ​គឺ​គ្រប់គ្រាន់​សម្រាប់​ការធ្វើការ​រយៈពេល ៩០​នាទី​ទៅ​ហើយ​។ ប៉ុន្តែ​ថាមពល​មិន​គ្រាន់តែ​ជា​របស់​ដែល​ផ្លែ​ចេក​ផ្តល់​ឱ្យ​តែ​មួយ​មុខ​នោះទេ វា​ក៏​អាច​ជួយ​ឱ្យ​ជំនះ ឬ​ការពារ​សារធាតុ​បង្ក​ជំងឺ​ផ្សេងៗ​ទៀត​ផង​ដែរ ដូច្នេះ​វា​គួរ​ទេ​ដាក់បញ្ចូល​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​យើង​។
 
ការបាក់​ទឹកចិត្ត​
​បើ​យោង​ទៅ​ការសង្កេត​ថ្មីៗ​នេះ​ដែល​ធ្វើឡើង​ដោយ MIND ទៅលើ​អ្នក​មាន​ជំងឺ​បាក់​ទឹកចិត្ត បានអោយដឹងថា ពួកគេ​ភាគច្រើន​មាន​អារម្មណ៍ល្អ​ឡើងវិញ​ក្រោយ​ពី​ញ៉ាំ​ផ្លែ​ចេក​បាន​មួយ​ផ្លែ​រួច​។ នេះ​ដោយសារ​តែ​ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​សារធាតុ Trytophan ដែល​ជា​ប្រូតេអ៊ីន​មួយ​ប្រភេទ​សម្រាប់បំ​លែង​ទៅ​ជា​សារធាតុ Serotonin ដើម្បី​ជួយ​អោយ​អ្នក​បាន​ធូរស្រាល​ក្នុង​អារម្មណ៍​, ធ្វើអោយ​អារម្មណ៍ល្អ ហើយ​ជាទូទៅ​គឺ​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​ថា​សប្បាយចិត្ត​ជាង​មុន​។
 
ចង្កោម​រោគសញ្ញា​មុនពេល​មក​រដូវ​
​ចូរ​ឈប់​ទាមទា​ថ្នាំ​ទៅ​ប្រើប្រាស់​ទៀត​ទៅ តែ​មក​ញ៉ាំ​ចេក​ជំនួស​វិញ​។ វីតាមីន B6 ដែល​មាន​ក្នុង​ផ្លែ​ចេក​ជួយ​កែសម្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែល​អាច​មាន​ឥទ្ធិពល​ទៅលើ​អារម្មណ៍​របស់​អ្នក​។
 
អាការៈ​ស្លេកស្លាំង​
​ដោយសារ​តែ​ផ្លែ​ចេក​ផ្ទុក​ទៅ​ដោយ​ជាតិ​ដែក​ខ្ពស់ ដូច្នេះ​ហើយ​វា​អាច​ភ្ញោ​ច​អោយ​មាន​ការផលិត អេ​ម៉ូគ្លូ​បី​ន​ក្នុង​ឈាម ដូច្នេះ​ហើយ​វា​ពិតជា​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​។
 
​សម្ពាធ​ឈាម​
​ផ្លែឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម​ខ្ពស់បំផុត និង​ជាតិ​អំបិល​តិចតួច ដែល​វា​មាន​លក្ខណៈ​យ៉ាង​ល្អ​បំផុត​ក្នុង​ការប្រឆាំង​នឹង​ការឡើង​សម្ពាធ​ឈាម​។ រដ្ឋបាល​ចំណីអាហារ និង​ឱសថ​របស់​សហរដ្ឋអាមេរិក​គ្រាន់តែ​អនុញ្ញាតិ​អោយ​ដាក់​ថា​ផ្លែ​ចេក​មាន​សមត្ថភាព​ក្នុង​ការកាត់បន្ថយ​ការប្រឈមមុខ​នឹង​ការឡើង​សម្ពាធ​ឈាម និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​ជា​ផ្លូវកាយ​តែប៉ុណ្ណោះ​។
 
​ផ្តល់​ថាមពល​ដល់​ខួរក្បាល​
​និស្សិត​ចំនួន ២០០​នាក់​នៅ​ឯ សាលា ថ្វី​កកេ​ន​ហាម (Twickenham) (Middlesex) នៃ​ប្រទេស​អង់គ្លេស​ត្រូវបាន​ទទួល​ជំនួយ​សម្រាប់​ការប្រឡង​របស់​ពួកគេ​តាមរយៈ​ការ​ញ៉ាំ​ផ្លែ​ចេក​ជា​អាហារ​ពេលព្រឹក​, ម៉ោង​សម្រាក​, និង​អាហារ​ថ្ងៃត្រង់​ដើម្បី​ជា​វិធានការ​បង្កើន​ថាមពល​ខួរក្បាល​របស់​ពួកគេ​។ ការស្រាវជ្រាវ​បាន​បង្ហាញ​អោយដឹងថា ផ្លែ​ឈើ​ដែល​ផ្ទុក​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម​អាច​ជំនួយ​ដល់​ការរៀ​ន​សូត្រ​បាន​តាមរយៈ​ធ្វើ​អោយ​កូនក្រមុំ​របស់​គ្រាប់ភ្នែក​កាន់តែ​រហ័សរហួន​។
 
​ការ​ទល់លាមក​
​ផ្លែ​ចេក​សម្បូរ​ដោយ​ជាតិ​សរសៃ​ខ្លាំងណាស់ ដូច្នេះ​វា​អាច​ជួយ​ធ្វើអោយ​មុខងារ​របស់​ពោះវៀន​វិល​មក​ធម្មតា​វិញ និង​អាច​ជំនះបាន​នូវ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ល្អ​ដោយ​មិន​ចាំបាច់​ប្រើ​ថ្នាំ​បន្ទុន​លាមក​ឡើយ​។
 
​ក្រហាយ​ដើមទ្រូង​
​ផ្លែ​ចេក​មាន​ឥទ្ធិពល​ជា​ថ្នាំបន្សាប់​អាស៊ីត​ពី​ធម្មជាតិ​តែម្តង ដូច្នេះ​បើ​សិន​ជា​អ្នក​មាន​បញ្ហា​ក្រហាយ​ដើមទ្រូង ចូរ​ព្យាយាម​ញ៉ាំ​ផ្លែ​ចេក​មួយ​ផ្លែ​ដើម្បី​បន្ធូរ​អា​ការៈឈឺចាប់​។
 
​ចាញ់​កូន​
​ការ​ញ៉ាំ​អាហា​រស​ម្រន​ដោយ​ប្រើ​ផ្លែ​ចេក​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​អោយ​ឡើង​ខ្ពស់ និង​ចៀសផុត​ពី​អាការៈ​ចាញ់​កូនបាន​។
 
​មូស​ខាំ​
​មុន​ពេល​អ្នក​ចាប់ផ្តើម​ប្រើក្រែ​មលាប​ស្បែក​ក្រោយ​មូស​ខាំ ចូរ​សាកល្បង​យក​សម្បកចេក​ខាងក្នុង​មក​ត្រដុះ​លើ​ស្បែក​អ្នក​សិន​ទៅ ព្រោះ​មនុស្ស​ភាគច្រើន​ក៏​បាន​ទទួល​នូវ​អត្ថប្រយោជន៍​យ៉ាង​ជោគជ័យ​របស់​វា​ក្នុង​ការកាត់បន្ថយ​អា​ការៈហើម និងរ​មាស់​ក្រោយពី​មូស​ខាំ​រួច​។
 
សរសៃប្រសាទ​
​ផ្លែ​ចេក​សម្បូរ​ទៅ​ដោយ​វីតាមីន B ជាច្រើន​ក្នុង​ការជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរសៃប្រសាទ​។​
 
ដំបៅ​
​ផ្លែ​ចេក​ត្រូវបាន​ប្រើប្រាស់​ជា​អាហារ​ប្រចាំថ្ងៃ​ក្នុង​ការ​ទប់ស្កាត់​បញ្ហា​ក្នុង​ពោះវៀន នេះ​ដោយសារ​តែ​លក្ខណៈសម្បត្តិ​ដ៏​ទន់ភ្លន់​របស់​វា​។ វា​គឺជា​ផ្លែឈើ​ឆៅ​តែមួយគត់​ដែល​អាច​ញ៉ាំ​បាន​ដោយ​មិនបាច់​ខ្វល់ខ្វាយ​អ្វី​ទាំងអស់​។ វា​ក៏​ជួយ​បន្សាប់​ការ​លើស​ជាតិ​អាស៊ី​ត និង​កាត់បន្ថយ​ការ​រលាក​តាមរយៈ​ផ្តល់​នូវ​ការ​ភាស​លើ​កម្រាល​របស់​ក្រពះ​។
 
គ្រប់គ្រង​សីតុណ្ហភាព​
​មាន​ទំនៀមទម្លាប់​ផ្សេងៗ​ទៀត​ជាច្រើន​ដែល​អោយ​តម្លៃ​ផ្លែ​ចេក​ថា ជា​ផ្លែ​ឈើ​ត្រជាក់ ព្រោះ​វា​អាច​កាត់បន្ថយ​ទាំង​សីតុណ្ហភាព​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត​នៃ​អារម្មណ៍​ដែល​នឹង​ក្លាយទៅជា​ម្តាយ​គេ​បាន​។ ឧទាហរណ៍ នៅ​ប្រទេស​ថៃ ស្ត្រី​មាន​ផ្ទៃពោះ​បាន​ញ៉ាំ​ផ្លែ​ចេក​អស់​ជាច្រើន​ផ្លែ​ដើម្បី​អោយ​ប្រាកដថា កូន​របស់​គេ​នឹង​កើត​មក​មាន​សីតុណ្ហភាព​ត្រជាក់​។
 
​ដូច្នេះ​ផ្លែ​ចេក​មួយ​ផ្លែ​ពិត​ជា​ថ្នាំ​ព្យាបាល​ពី​ធម្មជាតិ​មួយ​សម្រាប់​ជំងឺ​ជាច្រើន​ប្រភេទ​មែន​។ នៅ​ពេល​អ្នក​ប្រៀបធៀប​វា​ទៅ​នឹង​ផ្លែ​ប៉ម​វិញ វា​ដូចជា​មាន​ជាតិ​ប្រូតេអ៊ីន​ច្រើន​ជាង​បួន​ដង​, កាបូ​អ៊ី​ដ្រាត​ច្រើន​ជាង​ពីរ​ដង​, ជាតិ​ផូស្វ័រ​ច្រើន​ជាង​បី​ដង​, វីតាមីន A និង​ដែក​ច្រើន​ជាង​ប្រាំ​ដង និង វីតាមីន ព្រម​ទាំង​ជាតិ​រ៉ែ​ផ្សេងៗ​ទៀត​ពីរ​ដង​ដែរ​។ វា​ក៏​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូម និង​ជា​អាហារ​ដ៏​មានតម្លៃ​បំផុត​មួយ​ផង​ដែរ ទើប​គេ​ចាត់ទុកថា ការ​ញ៉ាំ​ផ្លែ​ចេក​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ មិន​ចាំបាច់​ត្រូវការ​គ្រូពេទ្យ​មក​ព្យាបាល​ឡើយ​៕