Join with Health.com.kh on Telegram

បើ​យើង​និយាយ​អំពី​ទឹក​ដោះ អត្ថប្រយោជន៍​របស់​វា​គឺ​មាន​ច្រើនណាស់ ដោយ​គ្រាន់តែ​ការយល់ដឹង​របស់​យើង​អំពី​វា​មាន​លក្ខណៈ​យឺតយ៉ាវ​បន្តិច ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​វា​ជា​ភេសជ្ជៈ​មកពី​ធម្មជាតិ​មួយ​ប្រភេទ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​និយម​ចូលចិត្ត​ដែរ​។

ខាងក្រោម​នេះ​មិត្ត​អ្នកអាន​ទាំងអស់​នឹង​បាន​យល់ដឹង​អំពី​វា​គុណប្រយោជន៍​សំខាន់ៗ​របស់​ទឹកដូង​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពីមុនមក​។

១, សម្បូរ​សារធាតុ​អេឡិចត្រូលីត្រ​សំខាន់ៗ​
​សារធាតុ​អេឡិចត្រូលីត្រ​ចង់​សម្តៅ​ទៅលើ​អីយ៉ុង​អេឡិចត្រុ​ង​ដែល​ជំនួយ​ដល់​កោសិកា​ក្នុង​ខ្លួន​ក្នុង​ការរក្សា និង​ចម្លង​ចរន្ត​ពី​កោសិការ​មួយ​ទៅ​កោ​សិកសារ​មួយ​ផ្សេងទៀត​ដើម្បី​ធ្វើ​ទំនាក់ទំនង​គ្នា​។ អេឡិចត្រូលីត្រ​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​រាងកា​យ ជាពិសេស​ដើម្បី​រក្សា​អោយបាន​ល្អ​ចំពោះ​មុខងារ​សរសៃប្រសាទ​, បេះដូង និង​សាច់ដុំ​។

​សារធាតុ​អេឡិចត្រូលីត្រ​ទាំង​នោះមា​ន​ដូចជា​៖ ប៉ូ​តា​ស្យូម​, សូ​ដ្យូ​ម​, ក្ល​រ​, ម៉ាញ៉េ​ស្យូម​, កាលស្យូម​, ផូស្វាត​, បាយ​កាបូ​ណាត​, ឬ​ស្ពាន់ធ័រ​ជាដើម​។

២, គ្មាន​ធាតុ​ញៀន​
​ទឹកដូង​គឺជា​ភេសជ្ជៈ​មកពី​ធម្មជាតិ​សុទ្ធសាត​ទាំង​ប្រភព និង​ដើម​ដ៏​ខៀវស្រងាត់​របស់​វា​ផ្ទាល់​តែម្តង ព្រោះ​ធាតុ​ផ្សំ​តែមួយគត់​របស់​វា​គឺ​ទឹកដូង​ខ្លួន​វា​។

៣, គ្មាន​ជាតិ​ខ្លាញ់ និង​មាន​កាល​ឡូរី​ទាប​
​ទឹកដូង​អាចនិយាយបាន​ថា​គ្មាន​សារធាតុ​ខ្លាញ់ ឬ​ខ្លាញ់​ប្រភេទ Trans Fat ដែល​ជា​ប្រភេទ​ខ្លាញ់​អាក្រក់​នោះ​ទាល់តែ​សោះ​។

៤, ជា​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ពី​ធម្មជាតិ​ទាំងស្រុង​

៥, សម្បូរ​វីតាមីន​
​វីតាមីន​ដែល​មាន​នៅក្នុង​ទឹកដូង​ជួយ​ថែរក្សា​មុខងារ​របស់​កោសិការ​ដំណើរការ​បាន​យ៉ាង​ល្អ​, បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ការរំលាយ​អាហារ​។

​វីតាមីន​សំខាន់ៗ​ដែល​មាន​ក្នុង​ទឹក​មាន​ដូចជា​៖
​វីតាមីន C៖ ជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​។ រាល់​ការ​ញ៉ាំ​ទឹកដូង​មួយពេលៗ វត្តមាន​របស់​វីតាមីន C ប្រហែលជា​មាន ៥,៨​មី​លី​ក្រាម ដែល​ស្មើនឹង ១០​ភាគរយ​នៃ​តម្លៃ​ដែល​អ្នក​ត្រូវ​ទទួល​ទាន​រាល់ថ្ងៃ​។
​វីតាមីន B៖ ទឹកដូង​ផ្ទុក​ទៅ​ដោយ​វីតាមីន B6, B2, B1 និង B9​។ វីតាមីន​ទាំងនេះ​ត្រូវ​ធ្វើការ​ជាមួយគ្នា​ក្នុង​ការរំលាយ​អាហារ និង​បង្កើត​ជា​ថាមពល​។

៦, ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ទឹកនោម​មកពី​ធម្មជាតិ​
​មូលហេតុ​ដែល​គេ​ចាត់ទុក​ទឹកដូង​ជា​ថ្នាំ​បញ្ចុះ​ទឹកនោម ព្រោះ​វា​ទៅ​បង្កើន​លំហូរ​ទឹកនោម​របស់​មនុស្ស​។

៧, សម្បូរ​ដោយ​អាហារ​មាន​ជាតិ​សរសៃ​យ៉ាងច្រើន​

៨, ផ្ទុក​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​

៩, ជា​ភេសជ្ជៈ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​អោយ​មនុស្ស​គ្រប់​វ័យ​ទទួលទាន​៕