ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើអាចទទួលបាន។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំនេះ មានខួរក្បាលដែលខ្លាំង ហើយរស់រវើក ថែមទាំងមានជំនឿចិត្តខ្លាំងទៀតផង។ ជាពិសេស មាននិស្ស័យខ្ពស់ជាមួយទេវតាទ្រព្យ ដោយអាចទទួលបានជោគជ័យគ្រប់រឿង។ ដូចនេះ ទ្រព្យដែលគេអាចទទួលបានមិនតូចឡើយ។
ឆ្នាំច
អ្នកដែលកើតក្នុងឆ្នាំនេះ ជាបុគ្គលដែលបំពេញការងារម៉ត់ចត់ ថែមទាំងមានសេចក្តីក្លាហានទៀតផង។ ជាពិសេស គឺមានចិត្តដែលស្មោះ ដោយធ្វើឲ្យអ្នកដទៃជឿទុកចិត្តលើខ្លួនគេ។ ដូចនេះ គេនឹងអាចបង្កើតបានមុខរបរ ហើយអាចធ្វើឲ្យមុខរបរមួយនេះដើរទៅមុខបានយ៉ាងរីកចម្រើនតែម្តង។
ឆ្នាំម្សាញ់
បុគ្គលដែលកើតក្នុងឆ្នាំនេះ គឺមានចិត្តល្អ ថែមទាំងសម្រេចចិត្តបានត្រូវ។ ជាពិសេស គេនឹងអាចដើរមើលឃើញផ្លូវដែលមានទ្រព្យច្រើន ដោយធ្វើឲ្យឃ្លាំងរបស់គេអាចពេញណែនតែម្តង។ ដូចនេះ ទ្រព្យនឹងចូលមកចាប់មិនអស់ឡើយ៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)