ការវិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាមមាន​មធ្យោបាយ​អ្វីខ្លះ​? មធ្យោបាយ​ក្នុង​ការវិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាម មនុស្ស​ជាច្រើន​សុទ្ធ​តែ​ចង់​យល់​ដឹង​ទាំងអស់​គ្នា ស្វែងយល់​ពី​មធ្យោបាយ​វិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាម មនុស្ស​នៅ​ពេល​ដែល​ជួបប្រទះ​នូវ​រោគសញ្ញា​មហារីក​គ្រាប់​ឈាម​បាន​ទាន់ពេល ប្រញាប់​ធ្វើការ​ព្យាបាល​ភ្លាម​។​


មធ្យោបាយ​ក្នុង​ការវិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាម​ដែល​តែងតែ​ជួបប្រទះ

1. ការ​ពិនិត្យ​ឈាម​(Routine blood tests) ៖ គឺជា​ការពិនិត្យ​ចំនួន​តូចតាច​លើ​ម្រាមដៃ និង ទង​ត្រចៀក ជា​ការពិនិត្យ​លើ​បរិមាណ​នៃ​RBC កោសិកា​ស​(Leukocyte) និង ឈាម​ភ្លា​កែ​ត​(Blood platelet) ​ថែមទាំង​ធ្វើការ​បែងចែក​ប្រភេទ​នៃ​កោសិកា​ស​(Leukocyte)​ផងដែរ​។ ពេល​នៅ​ស្ថានភាព​ធម្មតា នៅ​ខាងក្រៅ​ជុំវិញ​គ្រាប់​ឈាម​មិនគួរណា​លេចចេញ​នូវ​កោសិកា​ធម្មជាតិ​ទេ​(​ហៅ​កាត់​ថា​កោសិកា​ខ្ចី​)​។ នៅពេល​ដែល​កើត​ជម្ងឺមហារីក​ឈាម កោសិកា​ខ្ចី​ទាំងអស់​នេះ​មិន​អាច​បង្ហាញ​ពី​ខុស​គ្នា និង ពេញ​លក្ខណៈ​នៅក្នុង​ខួរឆ្អឹង​ឡើយ ដើម្បី​ងាយស្រួល​បញ្ចេញ​ផុត​ទៅ​ក្រៅ​បរិវេណ​ឈាម ដូច្នេះ​ការ​ពិនិត្យ​ឈាម​(Routine blood tests)​គឺ​អាច​មើលឃើញ​កោសិកា​ខ្ចី​បាន​។

2. ការពិនិត្យ​ខួរឆ្អឹង ៖​ប្រសិនបើ​មាន​ការសង្ស័យថា​មាន​ជម្ងឺ​មហារីក​គ្រាប់​ឈាម ចាំបាច់​ត្រូវធ្វើ​កោសល្យវិច្ច័យ​ខួរ​ឆ្អឹង ធ្វើ​ការកត់ត្រា និង បែងចែក​ប្រភេទ​កោសិកា​និមួយៗ​ក្នុង​ខួរឆ្អឹង​នោះ​។ នៅក្នុង​ស្ថានភាព​ធម្មតា កោសិកា​ខ្ចី​ក្នុង​ខួរឆ្អឹង​មិន​អាច​លើសពី​5%​ឡើយ ចំនែក​នៅ​ពេល​កើត​ជម្ងឺមហារីក​ឈាម កោសិកា​ខ្ចី​កើនឡើង​ច្រើន អាច​លើសពី​30%​។ ជាពិសេស​នៅពេល​ដែល​កុមារ​ដែល​កើតមាន​មហារីក​គ្រាប់​ឈាម​ធ្ងន់ធ្ងរ កោសិកា​ខ្ចី​អាច​ខ្ពស់​រហូតដល់​80-100%​។

​ការពិនិត្យ​ខួរឆ្អឹង​គឺជា​ភស្តុតាង​វិនិច្ឆ័យ​រោគ​មហារីក​គ្រាប់​ឈាម​ដែល​មាន​ប្រសិទ្ធិភាព​ជាងគេ​។ ប្រសិនបើ​ជួបប្រទះ​កោសិកា​ខ្ចី​នៃ​ខួរឆ្អឹង​កើនឡើង​ច្រើន​ពិតប្រាកដ​មែន​នោះ នៅ​គួបផ្សំ​ជាមួយ​ការ​ពិនិត្យ​លើ​រាង្គ​កាយ​នៅ​មន្ទីរពេទ្យផង ជម្ងឺមហារីក​គ្រាប់​ឈាម​មិន​ពិបាក​ក្នុង​ការវិនិច្ឆ័យ​ឡើយ​។ ប៉ុន្តែ​ប្រភេទ​នៃ​ជម្ងឺមហារីក​គ្រាប់​ឈាមមាន​ច្រើនបែប ប្រភេទ​មិន​ដូច​គ្នា​នៃ​ការព្យាបាល​ជម្ងឺ​មហារីក​គ្រាប់​ឈាម​ក៏​មិន​ដូចគ្នា​ដែរ​។ ដូច្នេះ​នៅពេល​ដែល​កំនត់​ប្រភេទ​នៃ​មហារីក​គ្រាប់​ឈាម​នេះ​គឺ​ត្រូវធ្វើ​ការពិនិត្យ​មួយ​ជំហាន​បន្តទៀត​។

3. ការពិនិត្យ​បែងចែក​ភាព​សុំា ៖ ធ្វើការ​ពិនិត្យ​ប្រការនេះ ជាទូទៅ​ត្រូវការ​បូម​យក​ខួរឆ្អឹង​ប្រហែលជា​2​មី​លី​លីត្រ បន្ទាប់​ប្រើប្រាស់​សារធាតុ​ដែល​ប្រើ​សំរាប់​មាន​ប្រតិកម្ម​មួយ​ប្រភេទ​ហៅថា “​ម៉ូណូ​ក្រូ​ណាល់​(Monoclonal )​ប្រឆាំង​លើ​រាង្គ​កាយ​”​ដើម្បី​ចង្អុលបង្ហាញ និង បែងចែក​ប្រភេទ​និមួយៗ​នៃ​កោសិកា​គ្រាប់​ឈាម​។

4. ស៊ី​តូ​ហ្សែ​ន​នែ​តិក​(Cytogenetic) ៖ ធ្វើការ​ពិនិត្យ​ប្រការនេះ​ក៏​ត្រូវការ​បូម​យក​ខួរឆ្អឹង​ប្រហែលជា​2​មី​លី​លី​ត្រដែរ ធ្វើ​ការស្វែងយល់​ពី​ធម្មជាតិ​នៃ​កោសិកា​ឈាម និង ក្រូម៉ូសូម​(chromosome)​ថា​តើ​មាន​ខុស​ប្រក្រតី​ឬ​ទេ​។ មាន​មហារីក​គ្រាប់​ឈាម​ក្រូម៉ូសូម​(chromosome)​ខុស​ប្រក្រតី ជារឿយៗ​តែងតែ​មាន​ការព្យាករណ៍​ខ្សោយ​ជាង​ការ​មិន​មាន​ក្រូម៉ូសូម​(chromosome)​ខុស​ប្រក្រតី​។

5. ការពិនិត្យ​លើ​CSF៖ ក្នុង​ការពិនិត្យ​ប្រការនេះ​គឺ​ត្រូវ​បូម​យក​ទឹក​ខួរឆ្អឹងខ្នង​បន្តិចបន្តួច​ពី បំពង់​ឆ្អឹងខ្នង​ផ្នែក​ចង្កេះ​មក​ធ្វើការ​វិភាគ ត្រួតពិនិត្យ​មើល​ប្រព័ន្ធ​ខួរក្បាល និង ប្រព័ន្ធ​ឆ្អឹងខ្នង​(​ដែល​ជា​ប្រព័ន្ធ​សរសៃវិញ្ញាណ​កណ្តាល​)​ថា​តើ​វា​មាន​លុកលុយ​ដល់​កោសិកា​គ្រាប់​ឈាម​ឬ​អត់​។ ប្រសិនបើ​មាន​ការ​លុក​លុយ ខាង​វេជ្ជសាស្ត្រ​គេ​ហៅថា “​មហារីក​គ្រាប់​ឈាម​ប្រព័ន្ធ​សរសៃវិញ្ញាណ​កណ្តាល​”​។

​អ្នកឯកទេស​នៃ​មន្ទីរពេទ្យ​ក្វាង​ចូ​វ​ទំនើប​ផ្នែក​មហារីក​បានបង្ហាញ​ថា ៖ ក្រៅពី​មធ្យោបាយ​ខាងលើ នៅ​មាន​មធ្យោបាយ​ដូចជា ការពិនិត្យ​កាំរស្មី​X (​រួម​ទាំង​ការថត​ដើមទ្រូង
​ការ​ថត​មើល​លលា​ដ៏​ក្បាល អវៈយវៈ​ខួរឆ្អឹង​-​ល​-) ការ​ពិនិត្យ​ភ្នែក វាស់​ចង្វាក់បេះដូង ថត​អេកូ​មើល​ថ្លើម និង លំពែង ជីវគីមី​សាស្ត្រ​ឈាម ការលើក​កំពស់​មុខងារ​ប្រព័ន្ធ​ការពារ​រាង្គ​កាយ និង ការពិនិត្យ​វីរុស​ដែល​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ការវិភាគ​ទាំងអស់នេះ​ប្រើប្រាស់​ក្នុង​ការស្វែងយល់​ពី​មុខ​ងារ​សរីរាង្គ​សំខាន់ៗ​ក្នុង​រាង្គ​កាយរ​បស់​អ្នកជម្ងឺ​ថា​តើ​មាន​ភាព​ធម្មតា​រឺទេ មានការ​លុកលុយ​ពី​កោសិកា​គ្រាប់​ឈាម​រឺទេ នេះ​ក៏​ជា​ការត្រៀម​ទុកជាមុន​ក្នុង​ការព្យាបាល​ជំងឺមហារីក​គ្រាប់​ឈាម​ទៅមុខ​មួយ​ជំហាន​ទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង