Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីចម្លើយនៃសំណួរខាងលើនេះ ថាតើឃើញឈាមបន្តិចក្នុងខោក្នុង ជាពេលវេលាដែលកូនជិតចេញមកហើយមែនទេ?

មានអ្នកម្តាយខ្លះ ពេលឃើញខោក្នុងមានឈាមក្រហម យល់ថាជិតកើតហើយ ក៏នាំគ្នាទៅមន្ទីរពេទ្យ ហើយបែរជាគ្រូពេទ្យថា មិនទាន់ទេ។ ការឃើញឈាមក្រហម ជាមុខសញ្ញាដំបូងនៃការបង្ហាញអ្នកថា អ្នកគួរតែត្រៀមខ្លួនហើយ ព្រោះជិតដល់ពេលវេលាហើយ។ ក្នុងចន្លោះពី១២ម៉ោង ដល់៤៨ម៉ោង អ្នកនឹងអាចឃើញមុខកូនហើយ។ ប៉ុន្តែប្រសិនជាអ្នកឃើញឈាមក្រហម ហើយមិនមានអារម្មណ៍ថាស្បូនបើក វាមិនមែនជាមុខសញ្ញានៃការកើតទេ ប៉ុន្តែអ្នកក៏គួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យឲ្យបានច្បាស់ផងដែរ ដើម្បីចៀសពីគ្រោះថ្នាក់៕