ក្រូច ខ្វិច​ជា​ផ្លែក្រូច​មួយ​ប្រភេទ​មាន​មាន​គុណប្រយោជន៍​ជាច្រើន​សម្រាប់ សុខភាព​។​នៅក្នុង​ផ្លែ​ក្រូចខ្វិច ១០០​ក្រាម អាច​ផ្ដល់​វីតាមីន C ៤២​មីល្លីក្រា​ម ផ្ដល់​វីតាមីន​A ខ្ពស់​៤.០០០​អាយ​យូ ហើយ​ថែមទាំង​មាន​វីតាមីន​B និង កាក​សរសៃ​ជាច្រើន​មហាសាល​ថែមទៀត​។

បើ​អ្នក​ទុក​វា​ជា​មុខម្ហូប​ប្រចាំ​ខ្លួន នោះ​ពាក្យ​ថា​ទល់លាមក​,​រោគ​ផ្ដាសាយ​,​កូ​ឡេ​ស្ដេ​រ៉ូល​ខ្ពស់នឹង​មិនអាច មក​រំខាន​សុខភាព​របស់​អ្នក​បាន​នោះឡើយ​។

​មិនតែប៉ុណ្ណោះ វា​ក៏​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​,​ការពារ​ក្រួស​ក្នុង​តម្រងនោម​ការពារ​មហា​រីក ពោះវៀនធំ​និង​ធ្វើឲ្យ​រាងកា​យឆាប់​ស្រាកស្រាន្ត​ពី​រោគ​បេះដូង​បាន​ទៀត​ផង​។ ប្រការ​ដែល​ល្អ​អ្នក​គួរ​បរិភោគ​ផ្លែ​ក្រូចខ្វិច​ជា​រៀងរាល់ថ្ងៃ​ដើម្បី ទទួលបាន​សុខភាព ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង