ភាពអស់រដូវគឺ ជាការបញ្ចប់ជាអាចិន្ត្រៃនៃភាពមានឈាមរដូវរបស់ស្ត្រី។ វាគឺជា ពេលវេលាមួយដែលត្រូវកើតមាន ហើយវាមិនមែនជាជំងឺនោះទេ ប៉ុន្តែវាអាចមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខមាលភាពរបស់ស្ត្រី។

អាយុ ជាមូលហេតុមួយដែលបណ្តាលអោយមានភាពអស់រដូវនេះ។វាគឺជាពេលបញ្ចប់នៃសក្តានុពលនៃរយៈពេលមានកូនរបស់ស្ត្រី ដែលកើតមកដោយសារតែអូវែ ធ្វើការបន្ថយមុខងាររបស់ពួកវាបន្តិចម្តងៗ។ ការវះកាត់ និង ការព្យាបាលវេជ្ជសាស្ត្រ ជាក់លាក់មួយចំនួន អាចជាហេតុនាំអោយមានភាពអស់រដូវនេះផងដែរ។ពួកវារួមមានដូចជា៖
- ការវះកាត់យកអូវែចេញ
- ការព្យាបាលដោយប្រើថ្នាំគីមី
- ការព្យាបាលដោយបាញ់កាំរស្មីនៅឆ្អឹងអាងត្រគាក
- ប៉ុន្តែការវះកាត់យកស្បូន ដោយមិនបានយកអូវែចេញ គឺមិនបណ្តាលអោយមានអស់រដូវទេ ទោះបីជាអ្នក នឹងមិនមានឈាមរដូវទៀតក៏ដោយ ៕