ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីរបៀបក្នុងការលាងសាច់ជ្រូក ដែលអាចកំចាត់សារធាតុគីមីបានអស់។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
សាច់ជ្រូកដែលអ្នកទិញមក អាចផ្ទុកគីមីច្រើន ព្រមទាំងសារធាតុជាច្រើនទៀតដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកយ៉ាងងាយ។ ដូចនេះ ក្រោយពេលដែលអ្នកទិញមកដល់ផ្ទះ អ្នកគួរតែប្រើទឹកដែលអ្នកលាងអង្ករយកមកត្រាំចំនួន១០នាទីជាមុនសិន។ បន្ទាប់មក អ្នកអាចប្រើទឹកធម្មតាដើម្បីលាងសម្អាតឲ្យស្អាត ដោយមិនគួរប្រើទឹកក្តៅនោះទេ។ ការធ្វើបែបនេះ អាចកំចាត់បានទាំងគីមី និងខ្លាញ់ដែលមានលើសាច់ជ្រូក។ សាច់ជ្រូកដែលអ្នកដាក់ក្នុងទូរទឹកកកកន្លែងដែលកកនោះ អាចទុកបានចំនួន៣ខែ។ ប៉ុន្តែមុននឹងអ្នកយកមកញ៉ាំ អ្នកគួរតែសង្កេតមើលសាច់ជាមុនសិន បើមិនមានក្លិន ឬប្រែប្រួលពណ៌សម្បុរ អ្នកអាចពិសារបានដោយសុវត្ថិភាព៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)