ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការមិនធ្វើឲ្យរាងអ្នករត់ទោះសម្រាលកូនរួច។ តើមានអ្វីខ្លះទៅ?
- ក្នុងកំឡុងពេលដែលអ្នកមានផ្ទៃពោះ អ្នកគួរតែចេះគ្រប់គ្រងទម្ងន់អ្នកឲ្យបានល្អ ទើបក្រោយពេលដែលសម្រាលកូនរួច អាចរកបានរាងដ៏ស្អាតរបស់អ្នកមកវិញបានលឿនខ្លាំង។
- ក្នុងពេលដែលអ្នកពរពោះ អ្នកមិនគួរញ៉ាំបង្អែម ឬអាហារដែលផ្អែមច្រើននោះទេ ព្រោះងាយធ្វើឲ្យអ្នកឡើងទម្ងន់ណាស់ ហើយពិបាកស្រកមកវិញជាទីបំផុត។ ដូចនេះ អ្នកគួរតែបរិភោគក្នុងបរិមាណដែលល្មម ទើបមិនខូចរាង។
- អ្នកគួរតែកាត់បន្ថយការពិសារប្រៃខ្លាំង ឬអាហារដែលមានអំបិលច្រើន ព្រោះវាអាចធ្វើឲ្យរាងអ្នកឆាប់ប្រែប្រួលណាស់ ហើយពិបាកនឹងស្រកមកវិញណាស់ ថែមទាំងអាចប៉ះពាល់ដល់កូនក្នុងផ្ទៃទៀតផង។
- អ្នកគួរតែញ៉ាំទឹកឲ្យបានច្រើន ព្រោះទឹកនេះ មិនត្រឹមតែជួយដល់សុខភាពអ្នកទេ ថែមទាំងជួយដល់ទារកក្នុងផ្ទៃទៀតផង។ ជាពិសេស រូបរាងអ្នកក៏មិនប្រែប្រួលខ្លាំងផងដែរ។
- របបអាហាររបស់អ្នកគួរតែពិសារគ្រប់មុខ ទើបអាចទទួលបានសារធាតុចិញ្ចឹមបានគ្រប់គ្រាន់។ ជាហេតុដែលអាចធ្វើឲ្យរាងអ្នកអាចស្អាតមកវិញពេលដែលអ្នកសម្រាលរួច។ ដូចនេះ អ្នកម្តាយគួរតែរក្សាទម្លាប់ទាំងនេះ ទើបអាចស្អាតក្រោយសម្រាលកូនរួច៕