Join with Health.com.kh on Telegram

ការ​មាន​ស្បែក​ស្អាត​និង​ភ្លឺរលោង​គួរតែ​ជា​អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ចង់បាន​។ មុខ​ដ៏​គួរ​ឱ្យ​ចូល​ចិត្ត​ដែល​គ្មាន​មុន​ធ្វើឱ្យ​អ្នក​មាន​ភាព​ជឿជាក់​និង​ជំនឿ​ចិត្ត​លើ​ខ្លួន​ឯ​។ អ្នក​នឹង​អាច​ចូលរួម​ក្នុង​សង្គម​និង​ទាក់ទង​ជាមួយ​អ្នក​ដទៃ​ដោយ​មិន​មាន​ការព្រួយបារម្ភ និង​ភាព​ខ្លាច​ខ្មាស់​គេ​។

ដូច្នេះ​ដើម្បី​ទប់ទល់​នឹង​បញ្ហា​ស្បែក ខាង​នេះ​គឺ​ជា​ការណែនាំ​ពី​យុទ្ធសាស្ត្រ​ខ្លះៗ​ដែល​អាច​ជួយ​អ្នក​បាន​។​

  • ​បរិភោគ​ល្អ​៖ ជំនួស​ទៅនឹង​ការ​បរិភោគ​អាហារ​ឥតប្រយោជន៍ អ្នក​ជួរ​ជ្រើសរើស​អាហារ​ដែល​សម្បូរ​សារធាតុចិញ្ចឹម​និង​ល្អ​ដល់​សុខភាព​របស់​អ្នក ដូច​ជា​ផ្លែ​ឈើ​និង​បន្លែ ដែល​សម្បូរ​ទៅដោយ​វីតាមីន​។​
  • ​សម្រាក​៖ ចូរ​គេចចេញ​ពី​ស្ត្រេ​ស និង​គេង​ដោយ​គ្មាន​ការរំខាន​ឱ្យបាន ៨​ម៉ោង​រៀងរាល់ថ្ងៃ​។ ពេល​ដែល​អ្នក​គេង រាង្គ​កាយរ​បស់​អ្នក​មាន​កម្លាំង​ឡើងវិញ ហើយ​កោសិកា​ស្បែក​នឹង​ជួសជុល​ខ្លួន​វា​ដោយ​ស្វ័យប្រវត្តិ​។​
  • ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​៖ អ្នកជំនាញ​វេជ្ជសាស្ត្រ​និយាយថា យើង​គួរ​ទទួល​ទាន​ទឹក​ឱ្យបាន​ប្រហែល​ពីរ​លីត្រ​ក្នុង​មួយថ្ងៃ​។ ទឹក​មាន​សារសំខាន់​ណាស់​ចំពោះ​ប្រព័ន្ធ​រាង្គ​កាយរ​បស់​យើង ព្រោះ​វា​ជួយ​លាង​សម្អាត​ជាតិពុល​ដែល​បាន​ចូល​ក្នុង​ខ្លួន​របស់​យើង​។​
  • ​ហាម​ញ៉ិច​មុន​៖ ការ​បំបែក​ឬ​ញ៉ិច​មុន នឹង​ធ្វើឱ្យ​ស្ថានភាព​កាន់តែ​អាក្រក់​ជាង​មុន​។ ការធ្វើ​បែប​នេះ​នឹង​ធ្វើ​បាក់តេរី​សាយភាយ​ទៅ​កន្លែង​ផ្សេងទៀត​នៅ​លើ​មុខ​របស់​អ្នក ហើយ​វា​ក៏បង្ករ​ឱ្យ​មាន​ស្នាម​លើ​មុខ​របស់​អ្នក​ផងដែរ​។​
  • ​រក្សា​មុខ​ឱ្យ​ស្អាត​៖ លាង​សម្អាត​មុខ​របស់​អ្នក​រៀងរាល់​មុនពេល​ចូល​គេង ជា​ពិសេស​ប្រសិនបើ​អ្នក​បាន​ប្រើ​គ្រឿងសម្អាង​។ បើ​មិន​ដូច្នោះ​ទេ ធូលី​ដី និង​គ្រឿងសម្អាង នឹង​បិត​រន្ធ​ញើស​របស់​អ្នក ដែល​បង្ករ​ឱ្យមាន​បញ្ហា​ស្បែក​។​
  • ​ប្រើ​វីតាមីន E៖ ដើម្បី​មាន​ស្បែក​ស្អាត​ល្អ យើង​ត្រូវតែ​យកចិត្តទុកដាក់​លើ​កោសិកា​ស្បែក​របស់​យើង​។ ប៉ុន្តែ​ដោយសារ​តែ​យើង​មិន​បាន​បរិភោគ​វីតាមីន​និង​សារធាតុ​ខនិជ​គ្រប់គ្រាន់ អ្នក​គួរតែ​ប្រើ​វីតាមីន E បន្ថែម​។ វា​នឹង​ជួយ​ទ្រទ្រង់​ការលូតលាស់​និង​ការជួសជុល​កោសិកា​ស្បែក​ក្នុង​រាង្គ​កាយ​។​
  • ​សារធាតុ​សំណើម​៖ បញ្ហា​ស្បែក​ច្រើន​តែ​ចាប់ផ្តើម​ជាមួយនឹង​ស្បែក​ស្ងួត​និង​របក​។ ដូច្នេះ​អ្នក​គួរ​លាបឡេ​លើ​រាង្គ​កាយរ​បស់​អ្នក ហើយ​ប្រើ​ផលិតផល​សារធាតុ​សំណើ​ម​លើ​មុខ​ឬ​ក្រែម​សម្រាប់ប្រើ​ពេល​យប់​ដើម្បី​រក្សាស្បែក​របស់​អ្នក​ឱ្យ​មាន​សំណើម​ល្អ​។