Join with Health.com.kh on Telegram

ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​ងាយៗ​អាច​ធ្វើ​អោយ​ពិភព​នៃ​ដំណេក​របស់​អ្នកមាន​លក្ខណៈ​ប្រសើរ​ឡើង​បាន​។​
ចូរ​ធ្វើ​ទៅ​តាម​មធ្យោបាយ​ទាំង​ ១០​យ៉ាង​ខាងក្រោម​នេះ​ដើម្បី​ជា​ជំនួយ​ដល់​អ្នក​ក្នុង​ការ​សម្រាក​នៅ​ពេល​យប់​បាន​កាន់តែ​ស្រួល​។

១,​ កំណត់​ពេលវេលា​អោយ​ទៀងទាត់
ការ​ចូល​ដេក​ និង​ការ​ក្រោក​ពី​ដេក​ធ្វើ​យ៉ាងណា​ក៏​អោយ​ត្រូវ​តែ​ស្ថិត​ក្នុង​ពេលវេលា​មួយ​ដូច​គ្នា​ទាំង​ អស់​ជា​រៀងរាល់ថ្ងៃ​ទើប​ធ្វើ​អោយ​រា​ង្គ​កាយ​របស់​អ្នក​ទទួលទានដំណេក​បាន​ល្អ​ជាង​មុន​។​ ចូរ​ជ្រើសរើស​ពេលវេលា​មួយ​ដែល​អ្នក​ទំនងជា​មាន​អារម្មណ៍​ងងុយដេក​ខ្លាំង​បំផុត​។


២,​ បង្កើត​នូវ​ម​ជ្ឍ​ដ្ឋា​ន​ដែល​ធ្វើ​អោយ​ដេក​លក់​ស្រួល​មួយ
បន្ទប់ដេក​របស់​អ្នក​គួរតែ​ជា​កន្លែង​សម្រាប់​សម្រាក​ និង​ដេក​។​ ចូរ​ធ្វើ​យ៉ាងណា​អោយ​បន្ទប់​នោះ​មាន​លក្ខណៈ​ស្ងៀមស្ងាត់​ និង​ងងឹត​តាមតែ​អាច​ធ្វើ​បាន​។​ វា​មិន​អោយ​ក្តៅ​ពេក​ ក៏​មិន​ត្រជាក់​ពេក​ដែរ​។​ ចំពោះ​អាកាសធាតុ​ ពន្លឺ​ និង​សម្លេក​គួរតែ​មានការ​គ្រប់គ្រង​ ដូច្នេះ​មជ្ឈដ្ឋាន​បន្ទប់ដេក​របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នកមាន​អារម្មណ៍​ចង់​ដេក​ហើយ​។

៣,​ ចូរ​ប្រាកដ​ថា​ បន្ទប់ដេក​របស់​អ្នកមាន​ផា​សុខភាព
វា​មានការ​ពិបាក​ក្នុង​ការ​ដែល​ដេក​លក់​អោយ​បាន​ស្រួល​ខ្លាំង​ណាស់​ជាមួយនឹង​ពូក​ដែល​ទន់​ពេក​ ឬ​រឹង​ពេក​ ឬ​គ្រែ​ដែល​តូច​ពេក​ ឬ​ចាស់​ពេក​។​
៤,​ ហាត់ប្រាណ​ជា​ទៀងទាត់​
ការ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម​ជា​ទៀងទាត់​ដូច​ជា​ការ​ហែល​ទឹក​ ការ​ដើរ​ សុទ្ធតែ​អាច​ជួយ​បំបាត់​នូវ​ភាព​តានតឹង​ដែល​ផ្តុំ​គ្នា​ពេញ​មួយ​ថ្ងៃ​បាន​។​ ប៉ុន្តែ​មិន​ត្រូវ​ហាត់​អោយ​ខ្លាំង​ពេក​ដែល​គៀក​នឹង​ម៉ោង​ដេក​ទេ​ព្រោះ​វា​ប្រហែលជា​អាច​ធ្វើ​អោយ​អ្នក​ភ្ញាក់​បាន​។


៥,​ កុំ​សូវ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន

ចូរ​កាត់​បន្ថយ​សារធាតុ​ភ្ញោ​ច​ដូច​ជា​ កាហ្វេ​អ៊ី​ន​ក្នុង​តែ​ ឬ​កាហ្វេ​ ជា​ពិសេស​ការ​ទទួលទាន​នៅ​ពេល​ល្ងាច​។​ វា​សុទ្ធតែ​រំខាន​ដល់​ដំណើរការ​នៃ​ការ​ងងុយដេក​ ហើយ​វា​រា​រាំ​អ្នក​មិន​អោយ​ដេក​លក់​ស្កប់ស្កល​ទេ​។​ ឥទ្ធិពល​នៃ​សារធាតុ​កាហ្វេ​អ៊ី​ន​អាច​មាន​រយៈពេល​យូរ​រហូត​ដល់​ ២៤​ម៉ោង​ឯណោះ​ ដូច្នេះ​ឱកាស​ដែល​វា​ប៉ះពាល់​ដល់​ការ​ដេក​គឺជា​រឿង​សំខាន់​។​ ចូរ​ទទួលទាន​ទឹក​ក្តៅ​ ទឹកដោះគោ​ឬ​តែ​ឬ​ស​ឈើ​ជំនួស​វិញ​ទៅ​។


៦,​ មិន​ត្រូវ​បណ្តោយ​ធ្វើ​ទៅ​តាម​ចិត្ត​ចង់​ច្រើន​ហួសហេតុ​ពេក​ទេ

ការ​ទទួលទាន​អាហារ​ ឬ​ស្រា​ច្រើន​ពេក​ជា​ពិសេស​នៅ​ពេល​យប់​ អាច​រំខាន​ដល់​ដំណេក​របស់​អ្នក​បាន​។​ ជាតិ​ស្រា​ប្រហែលជា​ជួយ​អោយ​អ្នក​ងងុយដេក​ភ្លាមៗ​ ប៉ុន្តែ​វា​នឹង​រំខាន​អ្នក​មិន​អោយ​ដេក​លក់​នៅ​ពេល​យប់​។


៧,​ មិន​ត្រូវ​ជក់បារី

វា​គឺជា​ទម្លាប​ដ៏​អាក្រក់​មួយ​សម្រាប់​ការ​ដេក​។​ អ្នក​ជក់បារី​ប្រើ​ពេលវេលា​យូរ​ជាង​សម្រាប់​ការ​ងងុយដេក​ ពួក​គេ​អាច​ភ្ញាក់ពីដេក​ច្រើន​ដង​ ហើយ​តែងតែ​មានការ​រំខាន​ដល់​ការ​ដេក​ជា​ញឹ​ង​ញាប់​។


៨,​ ព្យាយាម​បន្ធូរ​អារម្មណ៍​មុន​ពេល​ចូល​ដេក
ចូរ​ងូតទឹក​ក្តៅ​ឧ​ណ្ឌៗ​ ស្តាប់​តន្ត្រី​លឺ​តិចៗ​ ដើម្បី​បន្ធូរ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​ និង​រា​ង្គ​កាយ​។​ គ្រូពេទ្យ​ប្រហែលជា​អាច​ណែ​នាម​អោយ​អ្នក​ប្រើ​ CD​ ដើម្បី​បន្ធូរ​អារម្មណ៍​បាន​។


៩,​ សរសេរ​ចេញ​អោយ​អស់​អំពី​ការ​ព្រួយបារម្ភ​របស់​អ្នក
ចូរ​ដោះស្រាយ​នូវ​ការ​ព្រួយបារម្ភ​ ឬ​បន្ទុក​ការងារ​ដ៏​ធ្ងន់ធ្ងរ​តាម​រយៈ​បង្កើត​ជាតា​រាង​ជា​ច្រើន​ដើម្បី​ផ្តើម​ពិនិត្យ​លើ​វា​សារ​ជា​ថ្មី​នៅ​ថ្ងៃស្អែក​។​ ប្រសិនបើ​អ្នកមាន​និន្នាការ​ដេក​នៅ​លើ​គ្រែ​សម្រាប់​គិត​អំពី​រឿង​ដែល​ត្រូវធ្វើ​នៅ​ថ្ងៃស្អែក​ ចូរ​កំណត់​ពេលវេលា​អោយ​ហើយ​មុន​ពេល​ចូល​ដេក​ដើម្បី​រំលឹក​សារ​ជា​ថ្មី​ និង​បង្កើត​ជា​គម្រោង​នៅ​ថ្ងៃ​បន្ទាប់​។​ គោលបំណង​គឺថា​ ចូរ​ចៀសវាង​ធ្វើ​អ្វីៗ​ទាំងអស់​នៅ​ពេល​អ្នក​ចូល​ដេក​ និង​កំពុង​តែ​ដេក​។


១០,​ មិន​ត្រូវ​ព្រួយបារម្ភ​ក្នុង​ពេលដេក​
ប្រសិនបើ​អ្នក​មិន​អាច​ដេក​លក់​បាន​ទេ​ ចូរ​មិន​ត្រូវ​ដេក​ទាំង​ខ្លួនឯង​នៅ​ចិត្ត​មិន​ស្ងប់​ឡើយ​។​ ចូរ​ក្រោក​ឡើង​ ហើយ​ធ្វើ​អ្វីមួយ​ដែល​អ្នក​អាច​បន្ធូរ​នូ​ភាព​តានតឹង​បាន​រហូត​ដល់​អ្នកមាន​អារម្មណ៍​ថា​ងងុយ​ ដេក​ម្តងទៀត​ ចាំ​វិល​មក​ដេក​វិញ​។