ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីអាថ៌កំបាំងដែលភរិយាមិនគួរប្រាប់ស្វាមីឡើយ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់មនោសញ្ចេតនាអ្នក។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

  1. អាថ៌កំបាំងទី១ អ្នកមិនគួរប្រាប់ស្វាមីថា អ្នកមិនពេញចិត្តនឹងការរួមភេទជាមួយគេឡើយ ព្រោះអាចធ្វើឲ្យប្តីអ្នកមិនសប្បាយចិត្ត ដោយអាចបំផ្លាញមនោសញ្ចេតនាអ្នកបានយ៉ាងងាយ។
  2. អាថ៌កំបាំងទី២ អ្នកមិនគួរប្រាប់ស្វាមីអ្នកថា អ្នកបានរាការណ៍បន្លើសថ្លៃចំណាយក្នុងគ្រួសារឡើយ ព្រោះប់គេដឹង គេនឹងសង្ស័យអ្នករហូត ទោះបីជាពេលក្រោយ អ្នកមិនបាននិយាយកុហក់ទៀត ក៏គេមិនជឿដែរ ដោយអាចឈ្លោះជាមួយអ្នកបាន។
  3. អាថ៌កំបាំងទី៣ អ្នកមិនគួរប្រាប់ប្តីអ្នកថា អ្នកឲ្យគ្រួសារអ្នកខ្ចីប្រាក់ឡើយ ព្រោះគេអាចមិនពេញចិត្តខ្លាំង។ ដូចនេះ បើអ្នកចង់ឲ្យខ្ចី អ្នកគួរតែឲ្យដោយស្ងាត់ ទើបមិនធ្វើឲ្យប៉ះពាល់ដល់គ្រួសារអ្នកទាំងពីរ។
  4. អាថ៌កំបាំងទី៤ អ្នកមិនគួរប្រាប់គេថា អ្នកមានលាក់លុយឡើយ ព្រោះអាចធ្វើឲ្យគេមិនទុកចិត្តអ្នក។ ដូចនេះ បើអ្នកចង់ទុកលុយសន្សំ អ្នកគួរតែទុកដោយមិនប្រាប់គេ ទើបមិនមានរឿងកើតឡើង។
  5. អាថ៌កំបាំងទី៥ អ្នកមិនគួរប្រាប់ប្តីអ្នកថា អ្នកនៅមានទំនាក់ទំនងជាមួយសង្សារចាស់ឡើយ ព្រោះអាចធ្វើឲ្យគេសង្ស័យអ្នក ហើយអាចចោតថា អ្នកក្បត់គេ។ ដូចនេះ អ្នកគួរតែរក្សាអាថ៌កំបាំងទាំងនេះឲ្យជាប់ ទើបមិនធ្វើឲ្យអ្នកដើរដល់ផ្លូវបំបែក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង