តាម​ការសិក្សា​អង្កេត​ស្រាវជ្រាវ បានបង្ហាញ​ថា មាន​ប្រភេទ​ជំងឺមហារីក​ខ្លះ គឺ​ហាក់​នឹង​ងាយ​កើតមាន ចំពោះ​មនុស្ស​មួយចំនួន គឺ​អាស្រ័យ​ទៅលើ​កត្តា​តំណពូជ​។ នេះ​ក៏​ព្រោះតែ វា​ត្រូវ​បាន​បង្ហាញ​ថា​ហ្សែ​ន មាន​តួនាទី នៅក្នុង​ការវិវត្តន៍រ​បស់​ជំងឺមហារីក​មួយចំនួន ។​

ការសិក្សា​ក្នុង​ពេល​បច្ចុប្បន្ន​នេះ បង្ហាញថា តំណពូជ​គឺមាន​ទំនាក់ទំនង​ជា​ខ្លាំង​បំផុត ជាមួយនឹង ជំងឺ មហារីក ពោះវៀន​, សុដន់  និង ជំងឺ​មហារីកក្រពះ ។ ប្រហែលជា ៥ ទៅ ១០​ភាគរយ គឺ​ត្រូវបាន​គិតថា វា​កើត​មាន​ដោយសារ កត្តា​តំណពូជ​។​ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​ត្រូវ​បាន​គេ​ដឹងថា មូលហេតុ​ដែល​ចំបង​ជាងគេ នៃ​ជំងឺមហារីក​ភាគ ច្រើន​នោះ គឺ​បណ្តាលមកពី​កត្តា​មជ្ឈដ្ឋាន​ខាងក្រៅ មានដូចជា ការជក់បារី​, ការ​ផឹកស្រា​,​របប​អាហារ​, ការបង្ក​រោគ​, កាំរស្មី​, ថ្នាំ និង សារជាតិ​គីមី​ជាដើម ។​

ជំងឺមហារីក​សុដន់ និង កត្តា​ហ្សែ​ន​

វា​ស្ទើរតែ ២៩០០​ករណី​នៃ​ជំងឺមហារីក​សុដន់ បាន​កើតមាន​នៅក្នុង​ប្រទេស​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ ហើយ​វា​គឺជា​ប្រភេទ​ជំងឺមហារីក ដែល​តែង​កើតមាន​ជា​ទូទៅ​បំផុត ចំពោះ​ស្ត្រី​ជនជាតិ​អូស្ត្រាលី​។ មាន កត្តា​ជាច្រើន ដែល​បាន​កំណត់​ពី ការ​ប្រឈម​នឹង​ការកើតមាន​នូវ​ជំងឺមហារីក​សុដន់​ចំពោះ​ស្ត្រី ហើយ បញ្ហា​ជា​ចំបង​នោះ គឺ​អាយុ​។ ហើយ​ជំងឺមហារីក​អូ​វែ ក៏​ជា​កត្តា​ប្រឈម​ដ៏​សំខាន់​មួយទៀត ចំពោះ​ជំងឺ មហារីក​សុដន់​ផងដែរ​។ ប្រហែលជា ១ ក្នុងចំណោម ២០​ករណី​នៃ​ជំងឺមហារីក​សុដន់ គឺ​អាច​រួមចំណែក ពី​កត្តា​តំណពូជ ។​

ជំងឺមហារីក​ពោះវៀន និង កត្តា​ហ្សែ​ន​
ស្ទើរតែ ៣៥០០​ករណី ត្រូវបាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា កើតមាន​នូវ​ជំងឺមហារីក​ពោះវៀន នៅក្នុង ប្រទេស​អូស្ត្រាលី​ជា​រៀងរាល់ឆ្នាំ ។ វា​ជា​ប្រភេទ​ជំងឺមហារីក លំដាប់​ទី​ពីរ បន្ទាប់​ពី​ជំងឺ​មហារីក​ក្រ​ពេញ ប្រូ​ស្តាត​។ ក៏ដូចជា ជំងឺមហារីក​សុដន់​ផងដែរ កត្តា​ប្រឈម​នឹង​គ្រោះថ្នាក់​នេះ​ដ៏​ខ្លាំង​បំផុត​នោះ គឺ​កត្តា​អាយុ ។​

ជំងឺមហារីក និង ប្រវត្តិ​សុខភាព​របស់​ក្រុមគ្រួសារ​
ប្រសិន​បើ​គ្រួសារ​អ្នក មាន​ប្រវត្តិ​ជំងឺមហារីក​ខ្លាំងក្លា នោះ​ជា​ធម្មតា​វា​មានន័យថា ប្រភេទ​នៃ​ជំងឺ មហារីក​ដូចគ្នា បាន​កើតមាន​ចំពោះ​សមាជិក​ក្រុមគ្រួសារ​អ្នក ជា​ច្រើន​ជំនាន់​មកហើយ ឬ មាន​សមាជិក ណា​ម្នាក់ ធ្លាប់បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញថា មាន​ជំងឺ​នេះ នៅ​ក្នុង​អាយុ​ក្មេង ជាង​សភាព​ធម្មតា​។​
សម្រាប់​អ្នក ដែល​ជា​សមាជិក​នៅក្នុង​ក្រុម​គ្រួសារ​នេះ អាច​នឹង​ត្រូវ​បាន​ធ្វើកា​រ​ណែនាំ អោយទៅ ជួប​ប្រឹក្សា​នឹង​អ្នកមាន​ជំនាញ ផ្នែក​ហ្សែ​ន ដែល​ជា​កន្លែង​អាច​រាយការណ៍​បាន​ពី សមាជិកគ្រួសា​រណា ម្នាក់​ដែល​អាច​មាន​ផ្ទុក​វា នឹង​ត្រូវ​បាន​ធ្វើ​ការពិនិត្យ​តាមដាន និង ប៉ាន់​ប្រមាណ​ពី ការ​ប្រឈម​ទៅនឹង ជំងឺមហារីក​នេះ ។​

ប្រសិនបើ​សមាជិក​ណា​ម្នាក់ ត្រូវបាន​សន្មត​ថា មានការ​ប្រឈម​នឹង​គ្រោះថ្នាក់ នៃ​ការកើតមាន​នូវ​ជំងឺ នេះ​ក្នុង​កម្រិត​ខ្ពស់ នោះ​អ្នកជំនាញ​អាច​នឹង រៀបចំ​នូវ​ការ​ធ្វើ​តេស្ត​តាមដាន​ពិនិត្យ ដើម្បី​ស្វែងរក​ពី សញ្ញា ណាមួយ របស់​ជំងឺមហារីក​អោយបាន​ឆាប់រហ័ស តាម​ដែល​អាច​ធ្វើបាន​។​
​ជំងឺមហារីក ដែល​ត្រូវបាន​គេ​ជឿ​ថា មាន​ទំនាក់ទំនង​ជាមួយ​នឹង​ហ្សែ​ន មានដូចជា​៖

  • ជំងឺមហារីក​សុដន់​។​
  • ជំងឺមហារីក​ពោះវៀន​។​
  • ជំងឺមហារីក ក្រពេញប្រូ​ស្តាត​។​
  • ​ជំងឺមហារីក ក្រពះ ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង