ការបត់ជើងតូចញឹកញាប់ គឺកើតមាននៅពេលដែលអ្នកមានតំរូវការចង់នោមញឹក ច្រើនជាងពេលធម្មតា។ វាអាចជាបញ្ហាសំរាប់អ្នក ក្នុង១២ ទៅ ១៤សប្តាហ៍ដំបូងនៃការមានគភ៌។
បន្ទាប់ពីនេះមកទៀត ការបត់ជើងញឹកញាប់នឹង មិនក្លាយទៅជាបញ្ហាអ្វីទៀតទេ រហូតដល់ ប៉ុន្មានសប្តាហ៍ចុងក្រោយនៃការមានគភ៌ គឺនៅពេលដែលក្បាលរបស់ទារកអ្នក ធ្លាក់ចូលទៅក្នុងឆ្អឹងអាងត្រគាកផ្នែកខាងក្រោម ដើម្បីត្រៀមនឹងសម្រាលចេញមក។
- ការបត់ជើងតូចញឹកញាប់ គឺជាសភាពធម្មតាដែលតែងតែមាន ក្នុងរយៈពេលនៃការគភ៌ ហើយវាគ្មានមធ្យោបាយអ្វី ដើម្បីធ្វើអោយវាស្រាកស្រាន្តនោះទេ។
- វាពិតជាសំខាន់ណាស់សំរាប់អ្នក ក្នុងការមិនកំនត់នូវបរិមាណជាតិទឹក និង សារធាតុរាវដទៃទៀតសំរាប់ទទួលទាន។ អ្នក និង ទារករបស់អ្នកនៅតែត្រូវការសារជាតិទឹកជាច្រើន ។
សូមធ្វើការពិភាក្សាជាមួយ វេជ្ជបណ្ឌិត ឬ ឆ្មបរបស់អ្នក ប្រសិនបើអ្នកមានអារម្មណ៍នៃការក្តៅក្រហាយអ្វីមួយឈឺចាប់ ឬ ឈឺនៅខ្នងនៅពេលអ្នកកំពុងនោម។ ទាំងនេះអាចជាសញ្ញានៃការចំលងរោគនៅបំពង់តំរងនោមដែលវាគួរតែទទួលបាន នូវការព្យាបាលភ្លាមៗ ដើម្បីចៀសវាងនូវផលលំបាកផ្សេងៗទៀត៕