របបអាហារគឺជាប្រការចាំបាច់មួយ ដែលអ្នកជំងឺរលាកសន្លាក់គួរយកចិត្តទុកដាក់។ខាងក្រោមនេះ គឺជារបបអាហារដែលអ្នកជំងឺរលាកសន្លាក់ គួរអនុវត្តតាម៖
– ជាតិប្រូលីនកម្រិតទាបៈ សម្រាប់ ទទួលទានតាមធម្មតា គឺប្រភេទគ្រាប់ធញ្ញជាតិរួមមាន បាយនិងនំប៉័ង។ ផ្លែឈើគ្រប់ប្រភេទ បន្លែស្ពៃ ទឹកដោះគោមានជាតិខា្លញ់ទាប ស៊ុតមាន់ និងទា គ្រាប់ផ្លែឈើ បរិមាណល្មម ព្រោះប្រសិនបើទទួលទានច្រើនពេក អាចស្រូបយក ជាប្រេងច្រើន ដូចជាជាតិប្រេងនៅក្នុងសណ្ដែកដី១ ចានចង្កឹះស្មើនឹងខ្លលញ់ឆា៥ស្លាបព្រាបាយ។
– ជាតិប្រូលីនកម្រិតមធ្យមៈ សម្រាប់ការទទួលទានក្នុងមួយថ្ងៃត្រូវទទួលទាននូវបរិមាណ ជាតិសាច់ឲ្យបានតិចជាងពី១៦០ ទៅ២៤០ក្រាម។ ប្រភេទសាច់ត្រីស្រស់, សាច់សត្វពាហនៈ សាច់មាន់ទា តៅហ៊ូមួយដុំ ទឹកសណ្ដែកមួយកែវ,…។
– ជាតិប្រូលីនកម្រិតខ្ពស់ៈ គួរចៀសវាងទទួលទានអាហារមានចាតិសរសៃខ្ពស់ ដូចជានំប៉័ង នំក្រៀមគ្រប់ប្រភេទ ដែលផលិតចេញពីម្សៅស្រូវសាលី អង្ករសម្រូប និងអង្ករក្រហម.ផប្រភេទផ្សិតគ្រប់ប្រភេទ អាហារផ្សិត សណ្ដែកបារាំង ស្ពៃចង្កឹះ ទំពាំង និង ផ្កាខាត់ណា គឺចាអាហារដែលទទួលបានបរិមាណតិចតួចប៉ុណ្ណោះ។
– ជាតិប្រូលីនកម្រិតខ្ពស់ៈ គួរ ចៀសវាងទទួលទានៈ ប្រភេទត្រិគ្រឿងសមុទ្រ ត្រីសាឌីន ឬត្រីខ ប្រអប់ និងក្ដាមបង្គាជាដើម។ គ្រឿងក្នុងសត្វគ្រប់ប្រភេទ ព្រមទាំងជាតិស្រវឹងផងដែរ៕