វាអាចនឹងទៅរួច ចំពោះស្ថានភាពមួយនេះ ។ ការសិក្សាស្រាវជ្រាវក្នុងពេលថ្មីៗនេះ បានបង្ហាញពី ទំនាក់ទំនង រវាងរយៈពេលនៃការគេង ទៅនឹងការកើនទម្ងន់។ ការគេងបានតិចជាងប្រាំម៉ោង ឬ ច្រើនជាង ៩ម៉ោង ក្នុងរយៈពេលមួយយប់ គឺហាក់នឹងអាចធ្វើអោយអ្នក ធាត់ជាងមុនបាន។

នៅក្នុងករណីសិក្សាមួយ បានលើកឡើងថា ការគេងមិនបានគ្រប់គ្រាន់ដែលចេះនៅតែបន្តមាន ចំពោះបុរស អាចនឹងធ្វើអោយពួកគេ បង្កើនចំណង់នៃការទទួលទានអាហារដែលមានជាតិកាឡូរីខ្ពស់ជាងធម្មតា។ ហើយនៅក្នុងករណីស្រាវជ្រាវមួយផ្សេងទៀត ចំពោះស្ត្រី ដែលធ្វើការគេងតិចជាង ៦ម៉ោង ក្នុងមួយយប់ ឬ ច្រើនជាង៩ម៉ោង គឺពួកគេហាក់នឹងកើនទម្ងន់ដល់ទៅ ៥គីឡូក្រាម បើធៀបទៅនឹង ស្ត្រីដែល បានគេងរយៈពេល ៧ម៉ោង ក្នុងពេលមួយយប់។ ទន្ទឹមនឹងនេះ ការសិក្សាផ្សេងៗដទៃទៀត ក៏បានរកឃើញផងដែរ នូវបញ្ហាស្រដៀងគ្នានេះ ចំពោះកុមារ និង ក្មេងជំទង់។
ការពន្យល់មួយផ្សេងទៀត គឺអាចបណ្តាលមកពី រយៈពេលនៃការគេងនេះ អាចជះឥទ្ធិពលដល់អរម៉ូន ដែលលៃតម្រូវនូវចំណង់នៃការទទួលទាន គឺ ghrelin និង leptin ដែលវាអាចនឹងភ្ញោចធ្វើអោយ អ្នកឃ្លានអាហារច្រើនជាងមុន។ កត្តាមួយផ្សេងទៀត ដែលអាចរួមចំណែកនឹងមូលហេតុនេះ នោះគឺដោយសារតែ អ្នកមានសភាពអស់កម្លាំង ដូចនេះអ្នកហាក់នឹង មិនសូវចង់ធ្វើចលនាអ្វីច្រើននោះទេ។ ដូច្នេះ ដើម្បីសម្រកទម្ងន់ ឬ រក្សាទម្ងន់របស់អ្នកអោយមានតុល្យភាពល្អ អ្នកក៏គួរតែ ធ្វើការសម្រាកអោយបានគ្រប់គ្រាន់ផងដែរ ៕